ភាគទី06:អន្ទះសារ

60 16 4
                                    

ទីប្រឹក្សាបេះដូង

ការរស់នៅតំបន់ខុសគ្នារបៀបរបបគ្រប់គ្រងឬប្រពៃណីក៏ខុសគ្នាដែរ នៅកោះផ្កាយរៀងរាល់ពេលដែលមេដឹងនាំពេញវ័យពួកគេនឹងធ្វើពិធីរើសបុត្រផ្កាយ ដែលគេជឿថាមានតែបុត្រផ្កាយប៉ុណ្ណោះដែលជាគូគ្រងដ៏សាកសមដឹកនាំកោះផ្កាយឲរីកចម្រើនទៅមុខបន្ត។

ពិធីនេះតម្រូវឲមនុស្សនៅលីវដែលមានអាយុក្រោម៣០ចូលរួមប៉ុណ្ណោះដែលអាចចូលរួម ការជ្រើសរើសនេះមិនប្រកាន់ភេទឡើយ ពួកគេត្រូវបន្តក់ឈាមម្នាក់ម្ដងទៅលើត្បូងកែវ
"តុងគួយ"បើបញ្ចេញពន្លឺបញ្ជាក់ថាម្នាក់នោះជាបុត្រផ្កាយជាគូគ្រងរបស់ម្ចាស់កោះផ្កាយមួយនេះ ត្បូងនេះមានអាយុតំណាលគ្នាជាមួយកាលដែលមនុស្សចាប់ផ្ដើមមករស់ទីនេះម្ល៉េះ គឺបុព្វបុរសគេចារកំណត់មកបែបនេះ ពួកគេត្រូវប្រារព្ធចាប់ពីម្ចាស់កោះមានអាយុ២០ឆ្នាំដោយមួយឆ្នាំប្រារព្ធម្ដងរហូតដល់បានជួបគូ។

"ចុះបើពួកគេមិនស្រឡាញ់គ្នា"

"ទោះបីមិនស្រឡាញ់គ្នាពួកគេក៏ត្រូវតែរស់នៅជាមួយគ្នាបង្កើតកូនចៅដើម្បីមានអ្នកស្នងតំណែងបន្ត"

គ្រប់រឿងតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា បើពួកគេស្រឡាញ់គ្នាទោះភេទអ្វីក៏ទទួលបានការគាំទ្រ តែបើពួកគេមិនស្រឡាញ់គ្នាក៏ត្រូវទ្រាំរស់ជាមួយគ្នាដល់ដង្ហើមចុងក្រោយទៀតវាមិនខុសពីស្លាប់ទាំងរស់ទេ។

"ពួកគេអាចរកដៃគូផ្សេងបន្ថែមទេ"

"មិនអាចទេ"

លើកោះភាពស្មោះត្រង់រវាងគូស្នេហ៍ជារឿងសំខាន់បំផុតបើគេដឹងថានរណាម្នាក់មានគូស្នេហ៍ហើយមិនថាក្នុងឋានៈជាអ្វីទេពួកគេមិនរញេរញៃជាដាច់ខាត ឯអ្នកដែលមានគូស្នេហ៍ក៏គេមិននឹកក្បត់ដូចគ្នា ព្រោះអ្នកនៅលើកោះមានអត្តសញ្ញាណប័ណ្ណមួយខុសពីកន្លែងផ្សេង ចំពោះអ្នកមានគ្រួសារអត្តសញ្ញាណប័ណ្ណខាងមុខជារបស់ខ្លួនឯខាងកហរោយជារបស់ភរិយាឬស្វាមីខ្លួនបែបនេះមិនអាចកុហកបំភន្ត័បានឡើយ។

"អូហ៍!មើលទៅក៏រីករាយគ្រប់គ្នាខុសតែម្ចាស់កោះដែលជាអ្នកដឹកនាំប៉ុណ្ណោះដែលគ្មានសិទ្ធិរើសដោយខ្លួនឯង"

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now