ភាគទី15:កម្មពារឬយ៉ាងណា

70 15 6
                                    

ទីប្រឹក្សាបេះដូង

បន្ទាប់ពីដឹងថាគ្មានអាហារដែលផ្កាយតូចរបស់អាចញុាំបានស៊ូហ្កាក៏ស្ម័គ្រចិត្តចូលចង្រ្កានជាចុងភៅបញ្ចេញស្នាដៃឲអ្នកក្នុងផ្ទះភ្ញាក់ផ្អើលផងបារម្ភផងខ្លាចថាអស់ផ្ទះបាយដោយស្នាដៃនាយ។

"មកដល់ហើយៗ!!!"

នាយកាន់ម្ហូបមកពីចានវាជាប្រភេទឆាព្រោះងាយធ្វើហើយលឿន មិនចង់ឲប្រពន្ធចាំយូរខ្លាចក្រពះធ្វើទុក្ខ។មកដល់គ្រប់គ្នាក៏មិនទាន់មានអ្នកណាញុាំព្រោះអាហារធ្វើក៏លក្ខណៈគ្រួសារបើមិនគ្រប់គ្នាវាក៏ធម្មតាដូចរាល់ដងដដែលនឹង។

"អរគុណលោកហើយ"

មកដល់ទីនេះមានអ្នកស្រីនិងលោកមីននៅទីនេះគេពិបាកធ្វើខ្លួនណាស់ ខ្លាចទាំងទង្វើនិងសម្ដីធ្វើឲគាត់មិនពេញចិត្ត អម្បាញ់មិញបើស៊ូហ្កាមិនចាំថាគេអាឡែកហ្សុីគេមុខជាត្រូវបង្ខំ
ចិត្តញុាំដើម្បីកុំឲមនុស្សអាក់អន់ចិត្តនិងមើលមកមិនល្អមិនខាន។

"មិនអីទេអូនសាកញុាំមើលរសជាតិយ៉ាងណាដែរ"

ស៊ូហ្កាញញឹមច្រត់ដៃមើលមុខជីមីនមិនខ្វល់ជាមួយអ្នកផ្សេងដែលមានវត្តមាននៅក្នុងតុរួមជាមួយនាយ ធ្វើដូចពិភពលោកមានតែពីរនាក់យ៉ាងអ៊ីចឹង។

"ស៊ូល្មមឈប់មើលហើយញុាំបាយ"

សម្ដីលោកមីនកាត់ផ្ដាច់ការសម្លឹងរបស់ស៊ូហ្កាទៅលើជីមីន ទោះបីជាមើលមិនទាន់ឆ្អែតក៏នាយព្រមងាកមកញុាំអាហារតាមសម្ដីលោកប៉ាដែលជាមេគ្រួសារ។

អាហារដ៏សែនរីករាយបានបញ្ចប់ គ្រួសារទាំងមូលនាំគ្នាមកជជែកបន្តនៅបន្ទប់ទទួលភ្ញៀវ។

"និយាយអ៊ីចឹង យ៉ុនការងារនៅក្រុមហ៊ុនយ៉ាងម៉េចដែរកូន"លោកមីនងាកមកសួរកូនច្បងព្រោះដឹងថាការងារជាម្ចាស់ក្រុមហ៊ុនត្រូវរ៉ាប់រងច្រើនយ៉ាងណា។

"គ្រប់យ៉ាងដំណើរការល្អទេលោកប៉ាកុំបារម្ភអី"

"ចុះស៊ូវិញយ៉ាងម៉េចដែរ"

"មិនអីទេប៉ាខ្ញុំអាចគ្រប់គ្រងបាន"តាមពិតស៊ូហ្កានាយមិនមែនមានតែកោះនោះទេនៅមានចំការក្រូចទៀតដែលជាទ្រព្យគ្រួសារខាងម្ដាយ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now