ភាគទី26:បោកប្រាស់

Start from the beginning
                                    

<អូនរៀបចំខ្លួនទៅរសៀលបន្តិចបងទទួលទៅដើរលេង>

"អូនអត់ទៅទេ"

ជីមីននៅនិយាយទាំងបិទភ្នែកគេងងុយៗឡើងមិនឃ្លានអ្វីសូម្បីតែខួរក្បាលក៏ច្របូកច្របល់ដែរ។

<ហេតុអ្វីបានមិនទៅ>

"អូនមិនទាន់ឃ្លានទេអូនចង់គេង បងកុំមកដេញឲអូនទៅញុាំនោះ"

ចម្លើយបដិសេដរបស់ជីមីនឲស៊ូហ្កានឹកឆ្ងល់ព្រោះរឿងដើរលេងជាចំណូលចិត្តជីមីនហើយទើបនាយសួររកហេតុផល តែចម្លើយមកឲនាយហួសចិត្តជាខ្លាំងនេះជីមីនមិនស្ដាប់គេនិយាយទេឬបានជាយល់ថានាយដេញឲទៅញុាំអីទៅវិញ។ತ⁠_⁠ತ

<ហឹសៗ អូនគេងបន្តទៅអ៊ីចឹង>

ថាហើយនាយក៏ចុចបិទមិនរំខានការគេងអ្នកម្ខាងទៀត តែគ្រាន់តែនាយចុចបិទមិនដល់មួយនាទីផងសម្លេងទូរសព្ទ័ក៏រោទិ៍ម្ដងទៀតជាលេខដដែល។

"ស៊ូហ្កា អាស្ដៀរិយ៍ បងហ៊ានចុចបិទទូរសព្ទ័អូនផងយ៉ាងម៉េចប្រញាប់ទៅនិយាយជាមួយមីណាតើមែនទេ"

ទទួលភ្លាមសម្លេងញ៉ែតស្ទើរបែកក្រដាសត្រចៀកនាយទៅហើយក្រែងអម្បាញមិញងងុយតើមែនទេម្ដេចគ្រាន់តែគេចុចបិទក៏ស្វាងដល់ខលមកទេសនាដាក់នាយទៅហើយ។

ចរឹកចិត្តរន្ទះចឹងដូចអ្នកណាខ្លះចេញមុខមក。⁠◕⁠‿⁠◕⁠。

<អត់ទេ មិនមែនចឹងទេបងគ្រាន់មិនចង់រំខានអូនគេង>

"មិនបាច់ប្រកែកខ្ញុំដឹងចិត្តអ្នកហើយ បានហើយអ្នកបានខ្លួនខ្ញុំហើយធុញមិនមែនជារឿងចម្លែកទេ"

ស៊ូហ្កាគេសឹងស្រែករកពុទ្ធោគ្រាន់រឿងប៉ុណ្ណឹងប្រពន្ធគេគិតអឺណ៎តែឯងដល់ជើងមេឃ តើពេលនេះគេគួរសើចឬយំទើបត្រូវកាលៈទេសៈ។

<មិនមែនបែបនឹងទេឈប់ខឹងណារសៀលបងទៅទទួលដើរលេង>

"មិនបាច់អ្នកទៅបណ្ដើរស្រីអ្នកទៅ"

និយាយតែប៉ុណ្ណឹងចុចបិទមិនឲអ្នកម្ខាងទៀតតវ៉ាទាន់ ប្រឹងខលយ៉ាងណាក៏គេមិនលើក
ស៊ូហ្កាមានតែប្រឹងធ្វើការឲឆាប់ហើយអាលបានទៅលួងផ្កាយតូចរបស់គេ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now