ភាគទី17:សង្គមលំអៀង

Start from the beginning
                                    

"អូនក៏ជាប្រុសដូចគ្នាហេតុអីថាមិនបាន"

ក្រែងថាមនុស្សប្រុសត្រូវការភាពសប្បាយខាងក្រៅមែនទេ គេជាប្រពន្ធមែនតែគេក៏ជាប្រុសអ៊ីចឹងវាមិនទាស់ខុសអ្វីនោះទេបើគេមានក្រៅ។

"អូនជាប្រពន្ធ ប្រពន្ធដែលបងបានមកដោយចំណាយខាន់ស្លាពេញថ្លៃមិនខ្វះមួយកាក់មួយសេន រាងកាយអូនបងចំណាយមកពេញថ្លៃបង្គ្រប់ឲគ្រប់កិច្ចអូនមានសិទ្ធអីចង់យកឲប្រុសដទៃប៉ះពាល់"

"អូនជាប្រពន្ធមិនមែនអ្នកបម្រើដាច់ថ្លៃដែលបងចង់អាកាត់ជីវិតបានទេ"

ការប្រពន្ធមិនមែនទិញអ្នកបម្រើទេ ប្រពន្ធយកមកជាគូគ្រង គូដែលមានសិទ្ធិស្មើជាមួយយើង មិនមែនយកមកជាអ្នកបម្រើដាច់ថ្លៃអាចបញ្ជាឆ្វេងៗទេ។

"អូនចង់ទៅណានិយាយឲដឹងរឿងសិន"

ដោយសារតែមិនចង់ឈ្លោះគ្នាទៀតទើបស៊ូមីគិតថាដើរចេញដើម្បីបញ្ចប់ជម្លោះតែអ្នកម្ខាងទៀតមើលទៅមិនព្រមចប់សោះ។

"និយាយគ្នាពេលនេះក៏មិនដឹងរឿងដែរ"

ចិត្តកំពុងក្ដៅដូចគ្នាគ្មានអ្នកណាព្រមចាញ់ឡើយបើបន្តមានតែឈ្លោះកាន់តែខ្លាំង ចាំចិត្តស្ងប់ចាំនិយាយវាសន្តិភាពជាង ស៊ូមីបេះដៃយ៉ុនហ្គីចេញដើរទៅបន្ទប់ផ្លាស់ខោអាវរួចចេញមកវិញជាមួយខោអាវធម្មតាទំនងជាចេញទៅក្រៅ។

"អូនចង់ទៅណាទាំងយប់"

យ៉ុនហ្គីដែលអង្គុយចុងគ្រែឃើញប្រពន្ធតែងខ្លួនបែបនេះក៏ស្ទុះឡើង ចង់ដឹងភ្លាមៗថាគេទៅណាទាំងយប់ព្រលប់បែបនេះព្រោះធម្មតាស៊ូមីមិនទៅខាងក្រៅឡើងនៅពេលយប់។

"អូនមានការជាមួយមិត្តភក្តិយប់នេះអូនមិនបានមកផ្ទះវិញទេទៅគេងផ្ទះម៉ាក់"

ស៊ូមីស្ពាយកាបូបបែរខ្លួនចេញទៅតែថាយ៉ុនហ្គីក៏មិនព្រមឲទៅដែរបើនាយដឹងមិនទាន់អស់រឿង មិត្តភក្តិអីជួបគ្នាយប់ព្រលប់បែបនេះមួយថ្ងៃហើយមិនណាត់ទៅជួប។

"និយាយសិនជួបឯណាហើយមិត្តមួយណា"

"មិត្តរួមការងារថ្មី បានហើយអូនទៅសិនហើយ"

តាមពិតគ្មានការណាត់អីទេគេគ្រាន់ស្រ្តេសក៏ចង់ចេញទៅខាងក្រៅខាងក្រៅឲបានធូរខ្លះ ប៉ុន្មានខែនេះជីវិតគេធុញថប់ពេញហើយបើមិនបន្ធូរទេមុខជាស្ទះស្លាប់មិនខាន។

ក្លឹប

សម័យបច្ចុប្បន្នក្លឹបជាកន្លែងដែលបន្ធូរអារម្មណ៍បានល្អបំផុតសម្រាប់មនុស្សមួយចំនួនធំតែវាក៏ជាកន្លែងដែលមានគ្រោះថ្នាក់ដូចគ្នាដែរ។

ភ្លើងចម្រុះព៌ណបាញ់ឆនវែកឆ្វាចពេញផ្ទៃក្លឹប មនុស្សគ្រប់គ្នាអង្គុយជជែកសារសងយ៉ាងរីករាយម្នាក់ៗមានតែស្នាមញញឹមដៃម្ខាងកាន់ស្រាញាក់តិចៗតាមបទភ្លេង។

"នេះជាស្រារបស់លោក"

"ដាក់ត្រង់នេះចុះ"

ស៊ូមីនិយាយហើយបុគ្គលិកក៏ឱនគោរពរួចក៏ចេញទៅ គេយកកន្លែងរៀងឆ្ងាយពីគេត្រង់នេះមិនសូវមានពន្លឺតែក៏មិនងងឹតពេក។

"អូនមកខាងនេះបន្តិច"

កំពុងផឹកសុខៗគេក៏ប្រទាក់ជាមួយនាយធំដែលទើបដើរចូលមកគេមិនចង់គិតតែផ្ដាសទើបហៅបុគ្គលិកមកសួរ។

"ម្នាក់នោះជាអ្នកណា"

បុគ្គលិកប្រាប់ត្រង់ព្រោះមើលមុខអ្នកសួរមិនសូវច្បាស់ ។

"បាទលោកគាត់គឺលោកមីន យ៉ុនហ្គីភ្ញៀវ វីអាយភីរបស់យើង"

ឮហើយស៊ូមីក៏ងក់ក្បាលលើកកែវមកផឹកបន្តផឹកដាច់មួយកែវគេក៏ផ្អែកក្បាលទៅលើសាឡុងវាបិទឲទឹកភ្នែកហូរតាមចិត្ត សំណាងណាស់ដែលជ្រើសយកត្រង់នេះមិនអ៊ីចឹងមុខជាមានគេឃើញមិនខាន។

ទើបឈ្លោះគ្នាហើយគេគិតថានាយអាចពិចារណាពីទង្វើខ្លួនតែអត់ទេនាយមកទីនេះថែមទាំងបណ្ដើរក្មេងប្រុសម្នាក់ទៀតផង គេគួរតែសម្រាកហើយស្រឡាញ់ខ្លួនឯងខ្លះទើបមិនយល់ថាសូម្បីខ្លួនឯងក៏បោះបង់ខ្លួនឯងដែរ។

បងយ៉ុនមានទាំងស្រីនិងប្រុសម៉ង(⁠・⁠o⁠・⁠)

#អរគុណសម្រាប់ការអាន💜

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now