ភាគទី14:អាឡែកហ្សុី

Start from the beginning
                                    

"ពួកកូនក៏ដូចគ្នា"ជីមីននិងស៊ូហ្កាមិនប្រកែកក៏ឡើងទៅខាងលើសម្អាតខ្លួនដែរ ចំពោះជីមីនគេមិនហ៊ានប្រាប់ថាញេគ្មានសម្លៀកបំពាក់ព្រោះគាត់ជាចាស់ទុំទើបបានតែឡើងទៅទាំងមុខមិនសូវជាស្រស់។

ក្នុងបន្ទប់

"អូនកើតអីមែនទេ ឬមិនស្រួលចិត្ត"ឃើញគេមុខមិនស្រស់នាយក៏ចេះតែបារម្ភខ្លាចថាជីមីនមិនសប្បាយចិត្តដោយសារមិនទម្លាប់ជាមួយទីនេះ។

"មិនមែនទេ គឺខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ផ្លាស់នោះទេ"ជីមីនមុខឲក្រញ៉ូវក្នុងចិត្តក៏លួចខឹងស៊ូហ្កាដែលនាំគេមកទីនេះគ្មានប្រាប់មួយម៉ាត់។

"ហឹសៗ!រឿងនេះទេហ៎?មិនអីទេអូនចូលទៅងូតចុះចាំបងចាត់ចែងឲ"ស៊ូហ្កាញញឹមហុចកន្សែងជាមួយអាវឃ្មុំឲប្រពន្ធ ជីមីនមិនមាត់ព្រោះស៊ូហ្កាទទួលចាត់ចែងទៅហើយ គេទទួលរបស់រួចសម្ដៅទៅបន្ទប់ទឹកសម្អាតខ្លួនចេញព្រោះថាក៏ស្អុះស្អាប់ដូចគ្នា។

"សម្លៀកបំពាក់អូនបងទុកនៅលើពូក អូនងូតតាមសប្បាយចុះ បងទៅងូតនៅបន្ទប់ជាប់នេះ"ស៊ូហ្កាយកសម្លៀកបំពាក់ដែលឲឈុនទិញមករៀបទុកលើចុងគ្រែទុកឲជីមីន ចំណែកគ្រឿងស្គីនឃៀរ៍គេក៏បានរៀបទុកលើតុសំអាងហើយដែរ។

ទ្វារបើកចេញមិនយូរប៉ុន្មានជីមីនក៏ចេញមកជាមួយអាវឃ្លុំព៌ណស គេសម្លឹងទៅខោអាវនៅចុងគ្រែឆ្លាស់ជាមួយទ្វារដែលនាយមាននាមជាប្ដីចេញទៅមិនយូរប៉ុន្មាន ក្នុងចិត្តពេញដោយចម្ងល់ម្ដេចក៏នាយល្អជាមួយខ្លួនយ៉ាងនេះទាំងដែលរយៈពេលស្គាល់គ្នាវាមិនសមថាអាចបែបនេះផង។

បន្ទប់អាហារ

"មកហើយឬកូនអង្គុយមក"អ្នកស្រីមីនញញឹមពេលឃើញថាទាំងកូនបង្កើតនិងកូនប្រសារចុះមកជាមួយគ្នា កូនៗពួកគាត់អាចមានគូជីវិតហើយពួកគាត់ក៏ធូរចិត្តអស់បារម្ភហើយ។

"ថ្ងៃនេះមានតែគ្រឿងសមុទ្រទេឬម៉ាក់"អាហារនៅលើតុសុទ្ធតែជាប្រភេទគ្រឿងសមុទ្រព្រោះកូនៗពួកគាត់ចូលចិត្តពិសេសស៊ូហ្កាតែម្ដង ស៊ូហ្កាភ្លេចឲឈឹងថាមិនបានប្រាប់ម្ដាយពីរឿងជីមីនអាឡាកហ្សុីជាមួយគ្រឿងសមុទ្រ។

"ចាស៎!ម៉ាក់ឲម៉ែដោះធ្វើព្រោះពួកកូនចូលចិត្ត មានអីមែនទេស៊ូ"

"ផ្ដាយតូចអាឡាកហ្សុីជាមួយគ្រឿងសមុទ្រ"សម្ដីមួយឃ្លានេះឲគ្រប់គ្នាសម្លឹងមកជារួម គ្មានអ្នកណាដឹងទេព្រោះរវល់តែរំភើបរឿងបានជួបកូនប្រសារពៅ យ៉ុនហ្គីសម្លឹងមើលជីមីនដោយខ្សែភ្នែកសោកសៅ នាយស្គាល់ជីមីនយូរហើយយូរជាងស៊ូហ្ការាប់រយដងតែសូម្បីចំណុចតូចមួយពីជីមីនក៏គេមិនដឹងសោះ។

"សុំទោសណាមូឈីម៉ាក់មិនដឹង នីមទៅធ្វើអាហារថ្មីប៉ុន្មានមុខមក"ដោយសារតែជីមីនណែនាំគាត់ថាខ្លួនឈ្មោះវ៉ាង មូឈីបានជាគាត់ហៅបែបនេះ ដូចធ្លាប់ដឹងអ៊ីចឹងថាគេជាវ៉ាង មូឈីជាមនុស្សថ្មីដែលសុំទទួលតែភាពរីករាយអារម្មណ៍កក់ក្ដៅប៉ុណ្ណោះ។

"មិនអីទេគ្រប់គ្នាញុាំមុនចុះ ចាំខ្ញុំទៅធ្វើវិញ"ស៊ូហ្កានិយាយមួយឃ្លាមកឲអ្នកក្នុងគ្រួសារភ្ញាក់ផ្អើលមិនតិចទេ តើអាល្អិតម្ចាស់កោះរបស់គាត់ចេះធ្វើម្ហូបតាំងពីពេលណា?

#អរគុណសម្រាប់ការអាន💜

មានការសេដព្រោះចាញ់ហ្គេមអ្នកអាន☺️

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now