ភាគទី08:វាសនាខុសគ្នា

Comenzar desde el principio
                                    

ព្រឹកព្រលឹមថ្ងៃបន្ទាប់ ទឹករលកបោកបក់ផ្ទៃច្រាំងរួមទាំងពន្លឺព្រះអាទិត្យរះពីទិសខាងកើតមកប៉ះផ្ទៃទឹកខៀវស្រងាត់ថ្លាដូចកញ្ចក់ រំលេចសម្រស់ដ៏ស្រស់ឡូយឆាយទុកជាទីគយគន់សម្រាប់មនុស្សទូទៅឲមានអារម្មណ៍ស្រស់ថ្លា។

"ហ្ហឹម! នេះភ្លឺហើយហ៎"

កាយតូចដែលលង់លក់យ៉ាងស្រួលពេញមួយយប់ក៏ចាប់ផ្ដើមភ្ញាក់ដើម្បីទទួលថ្ងៃថ្មី ជីមីនដែលនៅលើគ្រែមិនទាន់សូម្បីងើបអង្គុយងាកមើលទៅខាងក្រៅឃើញថាថ្ងៃក៏រះខ្ពស់ណាស់ទៅហើយ។

"អួយ!ឈឺអីក៏ឈឺថ្នាក់នេះ"

ជីមីនគោះក្បាលខ្លួនឯងតិចៗគ្រាន់តែងើបអង្គុយក៏មានអារម្មណ៍ថាឈឺដូចគេយកញញួរមកដុំទៅហើយ ហើយពេលនេះឯងដែលគេដឹងថាសម្លៀកបំពាក់របស់គេត្រូវបានដូរ ។

"អ្នកណាគេដូរឲយើង?"

ជីមីនសួរខ្លួនឯងក្នុងចិត្តក៏ភ័យខ្លាចថាស៊ូហ្កាអ្នកប្ដូរឲតែចិត្តមួយទៀតក៏ប្រាប់ថាអាចជាអ្នកបម្រើក៏ថាបាន។

"ក្រោកមកកុំភ្លេចញុាំផងបងបានរំងាស់វាទុកឲវាជួយឲស្វាងស្រា បងមានការងារត្រូវដោះស្រាយបន្ទាន់ថ្ងៃបន្តិចបានបងត្រឡប់មកវិញ ត្រូវការអ្វីប្រាប់អ្នកបម្រើបាន"

ក្រដាសនូតជាមួយទឹកបំបាត់ជាតិស្រវឹងមួយកែវដាក់ទុកលើក្បាលដំណេក គេក្រោកពីព្រលឹមដើម្បីរំងាស់តាមពិតឲអ្នកបម្រើធ្វើក៏បានតែគេចង់បំពេញនាទីមើលថែប្រពន្ធដោយខ្លួនឯង។

"គេធ្វើវាសម្រាប់យើង?"

ដូចជាដាក់ទុនពេកហើយឬ ជាម្ចាស់កោះមកដាក់ខ្លួនចូលផ្ទះបាយរំងាស់ថ្នាំបំបាត់ជាតិស្រវឹងឲគេបែបនេះ មិនគិតច្រើនជីមីនក៏ទាញវាមកផឹកអស់រួចក៏ដាក់ខ្លួនគេងវិញព្រោះឈឺក្បាលពេក។

"ផ្កាយតូចភ្ញាក់មករកអ្វីញុាំឬនៅ"

ថ្ងៃបន្តិចស៊ូហ្កាក៏ត្រឡប់មកវិញដូចពាក្យដែលបានប្រាប់គ្រាន់តែមកដល់ភ្លាមអ្វីដែលនាយសួរមុនគេគឺសុខទុក្ខរបស់ជីមីន។

"ចាស៎នៅទេអ្នកប្រុស"

"រៀបអាហារឲយើងមួយឈុតរួចលើកទៅខាងលើ"

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Donde viven las historias. Descúbrelo ahora