ភាគទី02:បងប្អូនភ្លោះ

Start from the beginning
                                    

"ជារូបមីន យ៉ុនហ្គីមនុស្សឆ្កួតនោះទេតើ"

ជីមីនងាកទៅមើលរូបលើក្បាលគ្រែក៏ឃើញរូបម្ចាស់បន្ទប់ទើបគេឧទានមកដោយការក្ដៅក្រហាយ។

បន្ទប់ធ្វើការ

ខណៈអ្នកម្ខាងទៀតកំពុងនឹកមួម៉ៅនាយមាឌធំជាដើមហេតុក៏កំពុងញាប់ដៃធ្វើការមិនឲខកដែរព្រោះខ្លាចមានបញ្ហា។

"ចៅហ្វាយរឿងដែលចៅហ្វាយឲខ្ញុំធ្វើគឺរួចរាល់ហើយ"

ឈុនដើរមកប្រាប់ចៅហ្វាយមួយៗខ្លាចបង្កសម្លេងខ្លាំងរំខានដល់សម្មាធិរបស់ចៅហ្វាយក្នុងការបំពេញការងារ។

"ហ្ហឹម!និយាយមក"

នាយកំលោះមិនបានងើបមុខមើលតែក៏ឲកូនចៅរៀបរាប់ឲស្ដាប់ចាំទំនេរគេនឹងបើកមើលម្ដងទៀត។

"អឺ.គឺខ្ញុំទុកនៅក្នុងបន្ទប់"

នាយមិនត្រឹមប្រមូលបានតែព័ត៌មានប៉ុណ្ណោះទេថែមទាំងយកទាំងមនុស្សមកឲសួរដោយផ្ទាល់ទៀតណ។

"ហ្ហឹម!ចេញទៅ"

នាយងាកមើលគេបន្តិចទើបដេញឲទៅបំពេញការងារវិញចគេរួចពេលណាចាំទៅមើលខ្លួនឯងពេលនោះ។

ប្រទេសហ្សឹត 

"យ៉ាងម៉េចហើយយី"

ចាន់ដែលជាភរិយានឹកបារម្ភជាខ្លាំងព្រោះស្រាប់តែទាក់ទងប្អូនមិនបាន ទាក់ទងខាងកន្លែងដែលជីមីនស្នាក់នៅគេថាក៏មិនឃើញ នេះវាយប់ទៅហើយបានជាគេបារម្ភបែបនេះ។

"ទាក់ទងមិនបានទេ"

អ្នកជាបងនេះក៏កាន់តែបារម្ភជីមីនមិនដែលបែបនេះទេ អាចទេដែលគេមានបញ្ហាអ្វីនៅលើកោះនោះ គេចង់ទៅរកក៏ពិបាកព្រោះកោះផ្កាយមួយអាទិត្យបើកទទួលភ្ញៀវទេសចរណ៍តែម្ដងប៉ុណ្ណោះ។

"មកពីបងដែលយល់ព្រមឲប្អូនទៅលេងទីនោះ"

ចាន់គប់ខ្នើយដាក់ស្វាមីហើយដើរចេញទៅប៉ះកំពុងមានផ្ទៃពោះបែបនេះទៀតគេកាន់តែអារម្មណ៍ឡើងចុះ ប្រាប់ហើយថាមិនទុកចិត្តឲប្អូនទៅតែឯងតែប្ដីគេនេះចចេសថាមិនអីទេៗ តែមើលពេលនេះចុះ។

"អូនកុំដើរខ្លាំងៗពេក"

ស្មុគស្មាញរឿងប្អូនគឺមិនខ្លាំងពេកទេតែមកប្រពន្ធខឹងបែបនេះទៀតកាន់តែពិបាក យប់នេះបើគេរកព័ត៌មានពីប្អូនមិនបានអាចនឹងគេងក្រៅបន្ទប់មិនខាន។

"អូនហា៎ចុះមកញុាំបាយណា ចាន់ហា៎"

ឃើញគេឡើងទៅមួយសន្ទុះហើយក៏នឹកបារម្ភខ្លាចថាខឹងដល់យំទៀតទើបគេឡើងមកមើលព្រោះនេះក៏ដល់ម៉ោងញុាំអាហារពេលយប់ហើយ។

"ចេញទៅអូនមិនញុាំៗអីទាំងអស់"

ចាន់មួម៉ៅយកខ្នើយដែលមានគប់ស្វាមីព្រោះគេរំខានដំណេក មុននេះរវល់តែខឹងក៏មិនដឹងថាគេងលក់ពីស្មានណាដែរ ដែលដឹងគឺពេលស្វាមីមករំខាននេះហើយ។

"អូនមិនអាណិតកូនទេឬ?"

នាយដឹងថាចាន់មុខជាមិនដាច់ចិត្តធ្វើបាបកូនទើបលើកជាលេស ហើយក៏បានផលចាន់ងើបទាំងបិទភ្នែកឯទឹកភ្នែកក៏ហូរមកឥតដាច់។

"ហ្ហឹកៗ អូនងងុយហ្ហឹកៗតែកូនអូនឃ្លាន"

យីបូលើកដៃជូតទឹកភ្នែកឲប្រពន្ធរួចទើបលើកបីគេចុះទៅខាងក្រោមញុាំអាហារជាមួយគ្នា ចាន់ខឹងងាយលួងទេគ្រាន់តែនិយាយផ្អែមពន្យល់ដោយមានហេតុផលគេបាត់ខឹងហើយ។

កោះផ្កាយ 

យប់យន់មកដល់ផ្កាយជាច្រើនរះលំអរលើមេឃ ប្រៀបដូចមាននរណាយកមកបាចព្រុះ។

"ហ្ហឹម!អួយ"

ស៊ូហ្កាដែលទើបរួចដៃពីការងារគិតថាមកបន្ទប់ងូតទឹកសម្អាតខ្លួន តែថាគ្រាន់តែបើកទ្វារមកក៏ទទួលមួយថូចំកណ្ដាលក្បាលទៅហើយ។

"អាមនុស្សឆ្កួតចាប់ខ្ញុំមកធ្វើអី"

ជីមីនខឹងឡើងក្រហមមុខអស់ទៅហើយ ពេលនេះគេចង់និយាយចំពោះមុខនាយថាគេស្អប់មុខនាយខ្លាំងណាស់ ឃើញមុខនាយគេនឹកដល់ទង្វើល្ងង់ៗនឹងរឿងអាម៉ាសជាច្រើនដែលគេទទួលបាន។

"អាល្អិត!ហេតុអ្វីឯងនៅទីនេះ"

ស៊ូហ្កាមិនបានឈឺស្កៀបជាមួយរបួសជាមួយមុខរបួសតែនាយបែរជាចាប់ភ្លឹកនឹងវត្តមាននាយតូចក្នុងបន្ទប់ខ្លួនទៅវិញ ហេតុអ្វីគេមកនៅទីនេះទៅវិញ?។

"ជាខ្ញុំសួរលោកទើបត្រូវ ហេតុអ្វីចាប់ខ្ញុំមកទីនេះ"

"ខ្ញុំចាប់ឯងឬ?"

អរគុណសម្រាប់ការអាន💜

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now