1សប្ដាហ៍ក្រោយមក
ហីយ៉ាធ្មេចបើកៗដល់ថ្ងៃដែលយើងគ្រប់គ្នារងចាំបាត់ទៅហើយគឺជាថ្ងៃកំណត់ដែលណាមជុននិងជីនរៀបការនោះអីមើលទៅម្នាក់ៗដូចជាកំពុងតែមមាញឹកក្នុងការរៀបចំពិធីដល់ហើយ
ក្រឡែកមកមើលក្នុងបន្ទប់តែងខ្លួនសម្រាប់កូនកម្លោះតូចឯនេះវិញ Staff ម្នាក់ៗនាំគ្នាញាប់ដៃញាប់ជើងសម្បើមណាស់ដោយសារតែចង់អោយកូនកម្លោះតូចស្រស់ស្អាតដាច់គេក្នុងមួយកម្មវិធីតែម្ដងហើយណាមួយក៏ជាសំណូមព.របស់រាងក្រាសផងដែលនាយចង់អោយកូនក្រមុំរបស់នាយមានសម្រស់ស្រស់ដាច់គេមួយកម្មវិធីតែម្ដង
"ហ្យុងស្អាតណាស់ថ្ងៃនេះ"ថេយ៉ុងអង្គុយមើល Staff តែងខ្លួនអោយបងប្រុសបណ្ដើរឆ្លៀតសរសើរពីសម្រស់របស់រាងតូចបណ្ដើរនាំអោយនាមជាបងនោះអៀនខ្មូរយកតែម្ដង
"ហ្យុងការប្ដីចោលខ្ញុំបាត់ហើយហ៉ឹកៗ"ចំណែកឯជីមីនឯនេះវិញក៏កំពុងតែយំទួញសោកបោកខ្លួនព្រោះតែខូចចិត្តខូចថ្លើមដោយសារតែជីនដែលជាបងប្រុសចិញ្ចឹមរៀបការមុននាយនិងហើយ
"នែយ៉ាងមិចឯងមីនក្រែងខែក្រោយការជាមួយលោកមីនហី?យើងទេដែលត្រូវឈឺចិត្តនោះធំឡើងមកជាមួយគ្នាបែជានាំគ្នាបានប្ដីមុនយើងទៅវិញ"មួយប្រយោគនេះអាចធ្វើអោយជីមីននាយស្ងាត់មាត់ដូចគេចុកវាក៏ត្រឹមត្រូវដែលព្រោះថាខែក្រោយនេះយ៉ុនហ្គីនិងនាយក៏ជិតរៀបការទៅហើយគិតទៅពិតជាក្ដៅចិត្តធំមកជាមួយគ្នាធ្វើអីជាមួយគ្នាតែបែរជាខាងនោះបានប្ដីមុនខ្លួនឈឺចិត្តណាស់!តែសកម្មភាពអស់នេះហើយដែលធ្វើអោយជីននាយអស់សំណើចក្រវីក្បាលមិនឈប់គិតទៅណ៎ប្អូនៗគេអាយុខ្ទង់25ល្មមចាស់ចិត្តចាស់គំនិតហើយតែមានឯណាក្មេងសុំចាញ់
ក្រាក~
"ដល់ពេលហើយចៅ!"លោកតាសាងវ៉ុនអាយុ50ប្លាយតែពេលតែងខ្លួនចឹងក្មេង35សុំចាញ់ក៏ចូលមកប្រាប់ជីនដែលមមាញឹកក្នុងកាតែងខ្លួនឆុតកូនកម្លោះតូចពណ៌ស.មានបូក្រហមចង់និងក.ជាមួយនិងការទម្លាក់សក់ខ្មៅរលោងមកពីខាងមុខទៀតនោះរឹតតែស្រស់ស្អាត
"បាទលោកតា!"ថេយ៉ុងក៏ចូលមកយកស្បៃពណ៌ទឹកដោះគោស្រាលមកគ្របមុខរបស់ជីនរួចរាល់ហើយទើបនាយដើរទៅជិតលោកតាសាងវ៉ុនគៀកដៃគាត់អោយគាត់នាំចេញទៅ
សាលទាំងមូលក៏ចាប់ផ្ដើមបើកទ្វាឡើងបង្ហាញកាយវត្តមានរបស់កូនកម្លោះតូចដែលត្រូវរៀបការនៅថកងៃនេះធ្វើអោយម្នាក់ៗនាំគ្នាបើកភ្នែកស្រឡាំងកាំងព្រោះតែសម្រស់របស់ជីនគឺស្រស់ស្អាតខ្លាំងណាស់ថ្ងៃនេះជាមួយនិងស្រទាប់ផ្កាកូលាបពណ៌ក្រហមធ្លាក់មកពីខាងលើទុកជាការអោយពជ័យដល់ពួកគេទៀតនោះត្រឹតតែបន្ថែមស្រស់អោយនាយកាន់តែខ្លាំងទ្វេដងនៅតាមផ្លូវមកវេទិការគឺមានតែសម្លឹងខ្សឹបខ្សាវគ្នាសរសើរពីសម្រស់របស់កូនកម្លោះតូចមិនឈប់ពីសំណាក់ភ្ញាវកិត្តិយសទាំងអស់សូម្បីតែណាមជុនដែលនៅខាងលើវេទិការនោះក៏អត់សរសើរមិនបានដែលទោះជាផ្ទៃមុខបិតបាំងដោយស្បៃគ្របមុខមើលឃើញផ្ទៃមុខរលោងស្អាតនោះព្រឹលៗក៏ដោយក៏មិនអាចលាក់បាំងពីសម្រស់របស់អនាគតភរិយាខ្លួនបានដែល
YOU ARE READING
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Actionអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
