Part20:សហការណ៍ជាមួយលោកយាយ

686 53 0
                                        

 
      "កុំមកអោយដៃប៉ាខ្ញុំប្រយ័ត្ន!"ណាមជូចូលមកជន្លោះកណ្ដាលហាមាត់និយាយទៅកាត់នាងក្រមុំម្នាក់នោះទាំងទឹកមុខពេញទៅដោយកំហឹងអ្នកណាបានជើញហើយឥតព្រឺមិនបានក្មេងទេតែទឹកមុខវិញម៉ាហ្វៀសុំចាញ់
   
     "ណាមជូ!"ឃើញចឹងជីនក៏បន្ទន់ជង្គង់ហៅឈ្មោះរបស់ណាមជូស្រាល់ៗដើម្បីបញ្ជាក់ថារឿងរបស់មនុស្សចាស់ក្មេងសិទ្ធចេះដឹងទេ
 
        "អូនតូចនិយាយអីចឹង?"នាងក្រមុំចោទសំណួរទៅកាន់កម្លោះតូចវិញទាំងប្រឹងត្បៀតសម្លេងធាតុពិតកំពុងតែក្ដៅនិងពាក្យរបស់ណាមជូសោះនិងហាអាចែ
   
       "ហ៉ឹស!ប៉ានៅអោយឆ្ងាយពីអ៊ុំស្រីម្នាក់នេះបន្តិចបើមិនចង់មានរឿងជាមួយកូន!"កម្លោះតូចពោលហើយក៏ដឹកដៃជីនចេញពីទីនេះបាត់ទុកអោយណាមជុនសម្លឹងមើលដំណើរអ្នកទាំងពីរមិនដាក់ភ្នែក
     
      "អឺ!លោកគីម!?"នាងរាងចុកឆ្អល់និងសម្ដីក្មេងប្រុសដូចជាណាមជូមិនតិចដែលនិងហា៎
   
        "ដូចដែលកូនប្រុសខ្ញុំនិយាយកុំចូលមកជិតខ្ញុំទៀតអោយសោះបើចង់រស់បន្ត"ទឹកមុខែលញញឹមពព្រាយអម្បិញមិញនេះក៏ប្រែទៅជាកំណាចមួុរំពេចសម្លឹងមកមើលនាងក្រមុំទាំងចង់ហែកស៉ីសាច់ទាំងរស់នៅចំពោះមុខកូនប្រុសរបស់ខ្លួននាយមិនអាចធ្វើជាមនុស្សឃោឃៅជាគំរូអោយកូនយកត្រាប់តាមទេមានតែធ្វើជាចរឹកដើមដូចពេលដែលនាយនៅជាមួយអតីតភរិយានោះឯងតែនៅពីក្រោយគឺចរឹកម៉ាហ្វៀពួកយើងស្គាល់ច្បាស់ហើយមិនបាច់adminបញ្ជាក់ទេត្រូវទេ?
     
     "អ្ហាយ៍!អាក្មេងឆ្គួត!"ក្រោយណីណាមជុនដើរចេញទៅស្រីល្អចរឹកពស់ក៏បញ្ចេញធាតុពិតមកស្រែកកន្ទ្រាំជើងផ្អើលពេញផ្សារដោយសារតែគម្រោងចាប់ប្រុសអ្នកមានរបស់នាងត្រូវបរាជ័យ😐
     
      "ណាមជូហេតុអីអូននិយាយបែបនេះ?"មកដល់ហាងការ៉េមមួយកន្លែងជីនក៏ដាក់នាយតូចអោយអង្គុយនៅនិងកៅអីស្រដីសួរទៅកាន់គេ
   
         "អូនមិនចូលចិត្តអោយស្រីណាមកពាក់ព័ន្ធជាមួយប៉ាទេ!មើលចុះស្មាលនេះហើយប៉ាមិនមកតាមពួកយើងទៀតសង្ស័យត្រូវអ៊ុំស្រីម្នាក់និងចាប់ច្រកបាវបាត់ទៅហើយទេដឹង?"នាយរអ៊ូឡើងញាប់មាត់ដូចឃ្មុំសែនខឹងៗនិងប៉ានាយខ្លាំងណាស់ម្សិលមិញថាមិនចង់បានប្រពន្ធទៀតតែមើលទង្វើរថ្ងៃនេះទៅគ្រាន់តែស្រីអោយភ្នែកបន្តិចញញឹមឡើងស្រស់តែម្ដង
     
      "អូននិយាយបែបនេះអូនមិនចង់អោយប៉ាអូនមានភរិយាម្នាក់ទៀតទេឬ?"នាយតូចតាមមើលមុខក្រម៉ក់ក្រម៉ូវរបស់ណាមជូជំរិតសួររកឬសគល់បន្តិចបន្តួច
     
       "អូនក៏ចង់អោយប៉ាមានម៉ាក់ម្នាក់ទៀតអោយអូនហៅដែលតែត្រូវតែជា....«ម៉ាក់ថ្មីរបស់អូនត្រូវតែជាបងម្នាក់គត់»"ចុងប្រយោគចុងក្រោយនាយមិនបាននិយាយចេញមកខាងក្រៅនោះទេគឺនិយាយក្នុងចិត្តងាកមកសម្លឹងមុខនាយតូចទាំងញញឹមលាក់គំនួច
       
      "ជាអីទៅ?/ណាមជូកូនមកនៅទីនេះទេឬ,?"នាយប្រុងសួរណាមជូបន្ថែមទៅហើយតែក៏ត្រូវណាមជុនមកកាត់ធ្វើអោយណាមជូមុខក្រម៉ូវបែមុខទៅម្ខាងវិញ
   
     "ប៉ាមកវិញធ្វើអីមិននៅញញឹមស្រស់អោយអ៊ុំស្រីនោះឈរញ៉ែទៀតទៅ?"នាយបោះប្រយោគមួយមាត់ធ្វើអោយណាមជុនដឹងបាត់ទៅហើយថាកូនរបស់នាយនេះងរង៉ក់និងនាយបាត់ទៅហើយ
     
   "នេះងរប៉ាឬ?"នាយចូលមកអង្គុយជិតកូនប្រុសខ្លួនសម្លឹងមុខគេដោយខ្នក់ខ្នាញ់ក្នុងចិត្តមិនដែលដឹងសោះថាកូនប្រុសរបស់នាយពេលងរចឹងមុខគេអោយចង់ចាប់ថើបនោះ(ចាញ់ថ្ពាល់អូនជីនទេពូ)
     
     "គឺង-និងហើយនរណាប្រើប៉ាអោយទៅជួយគ្រាអ៊ុំស្រីនោះធ្វើអី?"នាយងាកមកសម្លឹងមុខនាមជាប៉ាទាំងទឹកមុខគួអោយព្រឺរោម។
     
      "ចឹងធ្វើមិចបានអាកូនក្បាលខូចឯងឈប់ខឹងប៉ា?"នាយនិយាយអង្អែលសក់ទន់រលាស់របស់កូនថ្មមៗដឹងទេថានាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ស្រឡាញ់ស្មើរជីវិតអ្វីក៏នាងហ៊ានធ្វើដែលអោយតែជាសំណូមពរ-របស់កូន
     
        "ថើបអូនមក!"កម្លោះតូចញញឹមឡើងហុចថ្ពាល់ម្ខាងទៅអោយនាយក្រាស់ជាឪពុកខ្នាញ់អើយខ្នាញ់

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now