"ហិហិ!!"គ្រាន់តែឮចម្លើយយល់ស្របភ្លាមកម្លោះតូចសើចលឹបភ្នែកញញឹមបិតមាត់មិនជិតតែម្ដងសែនរំភើបអើយរំភើបដល់ថ្នាក់នេះប៉ុន្តែគេសប្បាយអរពេកលោតកញ្ឆោពេកដល់ថ្នាក់ធ្វើអោយនាយអស់ជំហត្រូវក្រឡិចជើងធ្លាក់ទៅក្នុងអាងទឹកភ្លាមៗ
ប្រូង~~
"ណាមជូ!!!!!!"អ្នកទាំងពីរក៏ស្រែកលើងខ្ទរសម្លេងទាំងពីរព្រោះតែឃើញណាមជូធ្លាក់ទឹកទើបម្នាក់ៗរត់ស្ទុះចូលទៅក្នុងទឹកទាំងពីរអ្នកតែម្ដង
ប្រូងៗ
អ្នកទាំងពីរក៏លោតចូលទឹកព្រមគ្នាព្រោះតែបារម្ភពីណាមជូពេកទើបប្រវេប្រវាមុជចុះទៅក្រោមកន្លែងដែលណាមជូធ្លាក់អម្បិញមិញនេះដោយណាមជុនបានចូលទៅបីណាមជូមុនទើបប្រញាប់លោកកូនប្រុសឡើងមកខាងលើផ្ទៃទឹកមុនចំណែកឯជីនវិញក៏ប្រុងនិងឡើងមកដែលហើយតែក៏ត្រូវស៊យអីមករមួលក្រពើកណ្ដាលផ្លូវនាំអោយនាយសែនពិបាកក្នុងការហែលពេកណាស់ហើយណាមួយណាមជុនក៏ងើបពីទឹកទៅហើយទើបនាយប្រឹងហែលឡើងអោយផុតតែកាន់តែប្រឹងកាន់តែចុកទើធ្វើអោយនាយត្រូវដាច់ដង្ហើមសន្លប់ក្នុងទឹកនៅម្នាក់ឯង
"ខិះក ខិះក ណាមជូមិនអីទេមែនទេ?"គ្រាន់តែមកដល់ខាងលើវិញក៏ប្រញាប់លើកដាក់ណាមជូអោយអង្គុយនៅលើមាត់អាងចំណែកឯនាយនៅក្នុងទឹកដដែក
"ខិះបាទប៉ាមិនអីទេខិះ!"នាយតបទៅប៉ាវិញ
"ប៉ាបងជីននី?អម្បិញមិញកូនក៏ឃើញគាត់លោតចុះទៅដែលតែហេតុអីក៏មិនទាន់ឃើញគាត់ផុសមកទៀត?"នាយពោលឡើងជាចម្ងល់ខ្លួនគេផ្ទាល់លើងមកយូហើយនៅតែបងជីននីរបស់គេនិង
"....."គ្រាន់តែឮកូននិយាយបែបនេះភ្លាមនាយមិនចាំយូក៏ប្រញាប់មុជចុះទៅរកម្ដងទៀតក្នុងចិត្តក៏បារម្ភមិនតិចដែល
"ខិះក ខិះក!"បន្តិចក្រោយមកណាមជុនក៏ផុសឡើងមកជានិងដៃត្រកងកាយតូចជាប់ទើបងើបពីទឹកដាក់កាយតូចអោយគេងរាបស្មើរនិងស្មៅទើបលើកដៃទាំងគូមកសង្កត់លើទ្រូងដើម្បីធ្វើចលនាជួយសង្រ្គោះអោយនាយតូចម្ដងទៅជាពីរដងដើម្បីអោយនាយតូចឆាប់ដឹងខ្លួនមកវិញ
YOU ARE READING
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Actionអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
