Part21:អាក្រក់ទាំងពូជ!!

666 50 0
                                        


        យើងងាកមកខាងបន្ទន់របស់នាយតូចឯនេះវិញក៏យើងឃើញកាយតូចដើរទៅដើរមកពេញតែបន្ទប់មើលតាមទឹកមុខដូចជាតានតឹងរឿងអ្វីម៉្យាង
   
     "យើងគួរតែសួរណាមជូអោយកាន់តែច្បាស់!"នាយឈប់ង៉ក់មួយកន្លែងបន្លឺឡើងសួរខ្លួនឯងតិចៗទាំងទឹកមុខភ័យព្រួយនាយឆ្ងល់មិនបាច់ទេថាហេតុអីណាមជូចូលចិត្តធ្វើអីប្លែកៗម្លេះ?
   
     ក្រាក~
        
   
     "បងជីននីលោកយាយអោយមកហៅទៅញ៉ាំបាយ!"កម្លោះតូចចូលមកដល់ក៏និយាយទាំងកាយវិការក្រមិចក្រមើមមើលទៅគួអោយស្រឡាញ់ណាស់អត់ខ្នាញ់មិនបាន
   
      "បាទតែបងសុំសួអ្វីមួយបានទេ?"នាយតូចចាប់ដៃទាំងគូរបស់កម្លោះតូចបន្ទន់ជង្គង់អោយមានកម្ពស់ស្មើរនិងណាមជូដើម្បីស្រួលនិយាយគ្នា
     
    "បាទសួមកបង!"នាយសម្លឹងមើលមុខនាមជាមនុស្សចាស់នៅជំពោះមុខឥតព្រិច
   
       "ហេតុអីបានជាអូនចូលចិត្តអោយប៉ាអូនយកចិត្តទុកដាក់និងបងម្លេះ?"មិនសូញសាញច្រើននាយតូចក៏ចាប់សួឡើងមកទាំងឆ្ងល់នាយមកនៅទីនេះទើបតែបានបីបួនថ្ងៃទេតែមានអារម្មណ៍ថាណាមជូដូចជាព្យាយាមអោយនាយនិងឪពុកគេស្និតស្នាលគ្នាយ៉ាងមិចមិនដឹងទេ
       
     "បងជីននីនេះជាអ្វីនិង?ស្អាតម្លេះ?"កម្លោះតូចរត់វឹងសម្ដៅមកកាន់តុសម្អាងរបស់ជីនលើកបង្ហាញប្រអប់បួនជ្រុងមួយមើលទៅគួអោយស្រឡាញ់ណាស់ហាក់ដូចជាមិនស្ដាប់នូវសំណួររបស់រាងតូចនោះទេ
       
     "ហ៊ើយ!នេះគឺជាប្រអប់ខ្សែរក-ដែលបងអោយអូននោះអី!"នាយដកដង្ហើមធំបន្ធូរអារម្មណ៍បន្តិចទើបដើរមកក្បែរគេស្រដីប្រាប់នាយមួយៗ
       
      "នេះឬ?"ឮបែបនិងណាមជូក៏ចាប់ទាញខ្សែរក-ដែលមានបន្តោងរូបចៀមតូចមួយលើកឡើងបង្ហាញមកកាន់ជីនទាំងញញឹមវាជាវត្ថុអនុស្សាវរីយ៍តែមួយគត់ដែលជីនបានប្រគល់មកអោយគេ
       
      "បាទតោះទៅញ៉ាំបាយទៅ"នាយក៏លើកពណាមជូឡើងទាំងមិនទាន់ចម្ងល់នៅក្នុងចិត្តធ្វើម្ដេចទេបើក្មេងមិនបានចាប់ភ្លឹកនិងសំណួររបស់ខ្លួនមានតែបណ្ដោយទៅអ្វីដែលត្រូវធ្វើ ធ្វើយ៉ាងមិចនៅឲឆ្ងាយៗពីប៉ាគេបន្តិចគឺល្អបំផុត
       
       «ទាល់តែប៉ានិងបងមានចិត្តលើគ្នាសិនបានអូនប្រាប់ហិហិ»នាយញញឹមក្បួចចុងមាត់សម្លឹងមុខនាមជាបងមិនដាច់មិនមែននាយមិនបានចាប់អារម្មណ៍និងសំណួររបស់នាយតូចទេតែមិនចង់ឆ្លើយច្រើនជាងបានបង្វែររឿងនាំនិយាយរឿងណានោះឆ្កុយ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now