Part19:ហាមប៉ាមានស្រី!!!!

696 43 1
                                        

           សូរិយាក៏រះឡើងបញ្ចេញរស្មីមកត្រះត្រចង់សម្លេងបក្សាបក្សីក៏ជាភ្លេងដ៏ពិរោះរណ្ដំមួយសម្រាក់ក្រើនរំឮកដល់មនុស្សម្នាគ្រប់គ្នាអោយភ្ញាក់ឡើងមកមិនថាអ្នកកំពុងតែសុបិន្តល្អឬអាក្រក់នោះទេ
   
         "ហឹម!"សម្លេងក្រហឹមដើមក.ក៏បន្លឺត្របែកភ្នែកតឹងៗក៏ចាប់ផ្ដើមរបើកបន្តិចម្ដងៗដើម្បីអោយស៉ាំនិងពន្លឺព្រះទិនកបញ្ចេញមកប៉ះនិងផ្ទៃមុខដ៏ស.ម៉ដ្ឋរលោងរបស់ខ្លួននោះ

        អ្វីដែលកែវភ្នែកពណ៌ទង់ដែងរបស់ខ្លួនចាប់បានមុនគេនោះគឺផ្ទៃមុខដ៏សង្ហារបស់បុរសម្នាក់ដែលគេងឱបខ្លួនពេញៗដៃកាលពីយប់ុ។នាយមើលកាន់តែយូកាន់តែស្លុងអារម្មណ៍ទៅដល់ថ្នាក់ញញឹមម្នាក់ឯងទៀត

         មិនយូប៉ុន្មាននាយក៏ប្រញាប់ក្រោកឡើងក្រោយពីលួចសម្លឹងមើលមុខរបស់គេរួចទើប្រញាប់ម្នីម្នាចុះទៅខាងក្រោមដើម្បីទៅជួយការងារអ្វីនៅខាងក្រោមបានខ្លះទម្លាប់នាយមិនចេះនៅស្ងៀមៗទេ
         

         Cut

       "អរុណសួស្ដីលោកគ្រូ!"ចុះមកដល់ខាងក្រោមភ្លាមក៏ទទួលបានពាក្យស្វាគមន៍ពីនាងក្រមុំរូបសម្រស់ក៏មិនអន់ប៉ុន្មានដែលពោល
 
     "បាទអរុណសួស្ដីបងឈុន!"នាយតបទៅវិញទាំងញញឹមទាក់ចិត្តទើបបន្តទៅផ្ទះបាយជួយយកចានមករៀបដាក់លើតុនោះឯង
   
    "លោកគ្រូ~"បន្តិចក្រោយមកនាងឈិនក៏ហៅសព្វនាមរបស់ជីនតិចៗបែបមិនសូវឮប៉ុន្មានទេ

        "បាទ!"នាយឆ្លើយទៅវិញបែបស្រទន់ព្រោះមានអារម្មណ៍នាងក្រមុំម្នាក់នេះជាមនុស្សដែលអាចទុកចិត្តបាន
 
       "ខ្ញុំសូមសួរអ្វីលោកគ្រូមួយបានទេ?លោកគ្រូធ្វើយ៉ាងមិចបានជាអ្នកប្រុសណាមជូមើលទៅចុះសម្រុងនិងលោកគ្រូណាស់តាំងពីតូចដល់ធំខ្ញុំមិនដែលឃើញអ្នកប្រុសគាត់ចុះសម្រុងនិងនរណាទេក្រៅពីលោកស្រីលោកប្រុសធំនិងលោកប្រុសសូម្បីតែម៉ាក់បង្កើតរបស់គាត់ ...."នាងនិយាយដោយរាងភ្លេចខ្លួនតែវាក៏ជាការពិតសម្រាប់អោយរាងតូចបានដឹងផងដែលគ្មាននរណាម្នាក់ដែលមិនឆ្ងល់នោះទេជីនជាអ្នកដទៃតែអាចធ្វើអោយណាមជូចុះសម្រុងជាមួយលេងជាមួយនៅទាមទារនេះទាមទារនោះទៀតវាចម្លែកខ្លាំងណាស់

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now