នៅចំកណ្ដាលនៃមហាវិថីក្រុងសេអ៊ូលក៏យើងបានឃើញក្រុមហ៊ុនដែលមានអគារខ្ពស់ជាងគេក្នុងចំណោមអគារទាំងអស់ទោះយើងមិនប្រាប់ក៏ដឹងថាក្រុមហ៊ុនមួយនេះប្រកដជាមានអំណាចណាស់ទៅហើយ
"លោកប្រធាននៅទីណា?"សម្លេងមនុស្សស្រីរឹកក្រអឺតក្រទមពាក់វែនតាខ្មៅរូបឆែកដល់គល់ភ្លៅបោះសំណួរទៅកាន់លេខាកាងដែលលេខារបស់ណាមជុន
"អត់ទោសអ្នកនាងមានណាត់ទេ?"នាងលេខាក្រោកមកនិយាយជាមួយនាងយ៉ាងគួសមព្រោះថាវាក៏ជាច្បាប់ទម្លាប់មួយនៅក្នុងក្រុមហ៊ុននេះដែល
"យើងមករកលោកប្រធានចាំបាច់មានណាត់ដែលឬ?"នាងចាប់ក្ដៅស្លឹកត្រចៀកមួយរំពេចនាងជាកូនស្រីម្ចាស់ភាគហ៊ុនមួយនៅទីនេះដែលហេរុអីចាំបាច់ទាល់តែមានណាត់?
"បើគ្មានណាត់ទេអ្នកនាងអញ្ជើញទៅវិញចុះលោកប្រធានមិនទំនេរទេ"លោកប្រធាននាងមិនមែនចេះតែទំនេររហូតនោះទេការចេញចូលសុទ្ធតែមានណាត់នៅពេលបន្តិចទៀតនេះក៏ត្រូវណាត់ទៅជួបភ្ញៀវរួចក៏បង្ហួសទៅយកកូននៅសាលាទៅផ្ទះតែម្ដង
"ជៀស!"នាងស្រាប់តែរត់ប្រុងនិងចូលទៅបើកទ្វាទម្លុះទៅហើយតែក៏ត្រូវអ្នកនាងកាងរហ័សជាងមកស្ទាក់មុខបានមុន
"សុំទោសអ្នកនាងមិនអាចចូលបានទេ"នាងរារែងនៅមុខបន្ទប់បើហ៊ានតែប្រហែលអោយមេធ្មប់នេះចូលទៅនោះនាងនិងត្រូវប្រធាននាងស្ដីអោយមិនខានទេ
"អួយ៍!"កាយអ្នកនាងកាងត្រូវខ្ទៀតទៅម្ខាងដោយដៃនាងល្អព្រោះមិនចង់អោយនាងលេខាស្អីនិងមករារែងខ្លួនបាន
ក្រាក
"ហេតុអីចូលមកមិនគោះទ្វា!"សម្លេងមាំកំព្រឹសបូកជាមួយកែវភ្នែកពោពេញទៅដោយចំហាយពិឃាតធ្វើអោយនាងល្អរាងទច់ដំណើបន្តិចដែលព្រោះរាងរអាៗ
"អឺលោកប្រធានខ្ញុំបានហាមនាងហើយតែនាងនៅតែមានះចង់ចូលមក"លេខាកាងក៏ស្ទុះមកនិយាយទាំងត្រដិតព្រោះតែភ័យថាខ្លួនធ្វើការមិនបានល្អធ្វើអោយទាស់ចិត្តចៅហ្វាយអីបែបនិង
"ចេញទៅវិញទៅ"នាយដលដង្ហើមបន្ធូរអារម្មណ៍តានតឹងបន្តិចទើបស្រដីទៅកាន់លេខារបស់ខ្លួន
"ចាស៎!"នាងថាហើយក៏ថយក្រោយត្រលប់មកកាន់តុធ្វើការរបស់ខ្លួនវិញទុកអោយអ្នកនាងស្អីនិងចាំទទួលផលអ្វីដែលនាងរឹងទទឹងបន្តចុះ
YOU ARE READING
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Actionអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
