Part 14:គេងជាមួយអូន

806 52 0
                                        


         ភូមិគ្រិះ Yang

       ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលមានតម្លៃថ្លែកប់ពពកតែគួអោយស្ដាយបែរជាមានតែមនុស្សពីរអ្នករស់នៅទីនេះទៅវិញ

       "អ្ហាយយ៍!ហេតុអីក៏លោកថ្លើមធំហ៊ានធ្វើដាក់ខ្ញុំបែបនេះហេតុអីៗ"នៅក្នុងបន្ទប់មួយក៏ឮសម្លេងធូងប្រាវៗបោកកម្ទេចរបស់របគ្មានសល់អ្វីទេសភាពបន្ទប់ក៏មើលលែងយល់ព្រោះខ្លួនកម្ទេចវាតាំងពីម្សិលមិញមកម្លេះបើនិយាយទៅតាំងពីរមកពីក្រុមហ៊ុនរបស់ណាមជុនវិញ

        "អ្នកនាងអុសអូយ៎!"អ្នកបម្រើម្នាក់ក៏ចូលមកមិនបានប្រុងប្រយ័ត្នក៏ត្រូវស្រីជើងល្អគប់មួយខ្នើយដួលព្រូសមុតនិងអម្បែងថូផ្កាដែលនាងបានបោកចោលនោះ

        "ចេញទៅចេញអោយបាត់ពីមុខយើងទៅហ៉ឹស!"នាងស្រែកដេញទៅកាន់ស្រីបម្រើម្នាក់នោះទាំងកំហឹងបើមើលពីរសភាពទៅមិនខុសពីរមនុស្សឆ្គួតនោះទេ

         "លោកប្រុសហៅទៅជួបទានអូយ៎"នាងថាហើយក៏ប្រញាប់រត់ចេញទៅវិញចិត្តក៏មិនចង់មកជួបមុខស្រីកញ្ច្រោងម្នាក់នេះដែលបើកុំតែតាមបញ្ជារបស់ចៅហ្វាយខ្លួនទេនោះ
        
         "យ៉ាងមិចមិនសុខចិត្តរឿងអីបានជាម៉ួម៉ៅរឿងអីបានរងពីម្សិលមិញ"គ្រាន់តែចូលមកដល់ភ្លាមនាមជាមនុស្សចាស់ក៏ពោលឡើងទៅកាន់កូនស្រីទាំងលើកតែមកក្រេបបន្តិចទុកជាការផ្សើមបំពងក.

          "គ្មានរឿងអីទេ!"នាងឆ្លើយកំបុតកំបុយតបទៅកាន់ម្ចាស់ប្រុសវិញទាំងករិយាមិនសមរម្យជាមនុស្សស្រី
          "យើងលើថាម្សិលមិញឯងទៅក្រុមហ៊ុនរបស់លោកគីមឬ?"គាត់ប្រើក្រសែភ្នែកនិងស្រួច សម្លឹងទៅមើលនាងដោយផ្ដោតលើសំណួររបស់ខ្លួនតាមពិតទៅគាត់ក៏មិនបានចូលចិត្តក្មេងស្រីម្នាក់នេះអីប៉ុន្មានទេ

           "ប៉ាអោយគេតាមដានខ្ញុំ?"នាងប្រែទឹកមុខរាងតម្លើងសម្លេងទៅកាន់មនុស្សចាស់បន្តិច

           "ហ៉ឹស!យើងប្រាប់ឯងហើយមែនទេថាគេមានប្រពន្ធកូនរួចទៅហើយឯងចង់ទៅទាក់ទងឬក៏ទៅដេកជាមួយនរណាក៏យើងមិនហាមតែហាមម្នាក់នេះបើឯងមិនចង់ស្លាប់ឆាប់ក៏កុំទៅពាក់ព័ន្ធនិងគេ"គាត់និយាយទាំងដាក់កំហិតទៅកាន់កូនស្រីព្រោះខ្លួនពិតជាមិនចង់អោយក្មេងម្នាក់នេះទៅពាក់ព័ន្ធនិងបុរសម្នាក់នោះពិតមែនព្រោះវានៅមានរឿងជាច្រើនទៀតដែលនៅពីក្រោយ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now