Part39:បងនិងការពារអូនដល់ដង្ហើមចុងក្រោយ

823 47 0
                                        

    គ្រាន់តែចូលមកដល់ក្នុងឡានភ្លាមរាងតូចទាំងបីនាំគ្នរូចរះម្នីម្នារៀបចំអាវុធគ្រាប់កាំភ្លើងកាំភ្លើងខ្លីកាំភ្លើងវែងនិងកាំបិតស្នៀតជារបស់ប្រចាំត្រកូលអោយរួចស្រេចអស់ហើយទើបនាំគ្នានិយាយ÷

     "ត្រៀមខ្លួនរួចឬនៅ!?"ជីសួរទៅប្អូនៗទាំងមុខមាំប្រាកដប្រជាច្បាស់ណាស់គុំនំថ្ងៃនេះត្រូវតែបានជម្រះ

     "ម្ដងនេះត្រូវតែមានអ្នកស្លាប់ម្ខាងៗហើយ"ជីមីននិយាយឡើងទាំងក្ដាប់កាំភ្លើងឡើងណែនដល់ថ្នាក់យ៉ុនហ្គីកាន់តែឆ្ងល់ហើយហេតុអីបានជាក្មេងរបស់នាយមានរឿងបែបនេះបើថាពួកគេជាម៉ាហ្វៀទៅជារឿងធម្មតាហើយចុះនេះ!?
 
      "អូនមានរឿងអីមែនទេមីន!?"យ៉ុនហ្គីដែលអង្គុយមើលសកម្មភាពរបស់បងប្អូនគេទាំងបីអ្នកនោះយូមកហើយក៏ចាប់ផ្ដើមលូកមាត់ចូលមកសួរកុំថាឡើងគេសូម្បីតែរាងក្រាសពីអ្នកទៀតក៏ឆ្ងល់មិនតិចដែលមនុស្សធ្លាប់តែឃើញសុភាពៗតែនេះប្រើកាំភ្លើងឡើងស្ទាត់ដៃបាញ់ក៏ត្រង់ទៀតអ្នកណាមិនឆ្ងល់!?
 
       "គុំនំផ្ទាល់ខ្លួនអូនមិនគួនាំបងមកលូកលំជាមួយទេស៉ឺត"នាយតូចប្រលែងស្នាមថើមលើថ្ពាល់បុរសសង្ហានាមជាសង្សាទាំងពោលពាក្យសុំទោសនាយក៏មានអារម្មណ៍ថាខុសដែលព្រោះវាជារឿងផ្ទាល់ខ្លួនពួកគេបែជាទាញអ្នកផ្សេងមកលូកលំមានរឿងក្ដៅក្រហាយជាមួយនោះ
   
      "មានរឿងក៏ដោយក៏បងនៅខាងអូនជានិច្ច!"យ៉ុនហ្គីមចាប់ក្ដោបដៃទាំងសងខាងរបស់ជីមីនជាប់បញ្ជាក់ផងដែលថារឿងប៉ុន្នឹងៗវាមិនជាបញ្ហាទេពួកគេបានចាប់ដៃគ្នាចាប់ផ្ដើមសាងអនាគតទៅហើយដូច្នេះរឿងអ្វីក៏នាយអាចទទួលបានទាំងអស់
 
       "អ្ហូយ៎!!!"សម្លេងណាមជុនថ្ងួចថ្ងូររបស់ណាមជុនបានធ្វើអោយគ្រប់គ្នាងាកទៅរកនាយយ៉ាងលឿនជាពិសេសគឺជីន
   
     "ណាមជុនបងយ៉ាងមិចនិងឈាម!?"ជីននាយស្ទុះស្ទារមកមើលដើមដៃណាមជុនដែលមានហូឈាមមកជាមួយយើងច្រើនសន្ធឹកព្រោះតែនៅពេលបាញគ្នាអម្បិញមិញនេះដោយសារនាយមិនចង់អោយជីនមានគ្រោះថ្នាក់នាយក៏មកពាំងជំនួស
 
       "មិនអីទេគ្រាន់តែប៉ុន្នឹងនោះ!"នាយញញឹមឡើងបង្ហាញទៅជីនបន្តិចប្រាប់ថារបួសប៉ុនៗនិងមិនអាចធ្វើស្អីនាយកើតទេចំណែកឯជីនគ្រាន់តែឮភ្លាមសម្លក់មុខយកតែម្ដង
   
      "ហ្វីលេចហុចប្រអប់ថ្មាំមក"ជីននាយមិនមាត់ហៅឈ្មោះជំនិតដែលអង្គុនៅក្បាំងខាងមុខអោយជួយហុចប្រអប់ថ្នាំអោយនាយព្រោះថាឡាននេះភាគច្រើននាយយកវាមកប្រើការនៅពេលណាដែលមានកម្មវិធីធំៗឬក៏មានការបាញ់តតាំងគ្នាអីបែបនិងទេបានជាមានដាក់ប្រអប់ថ្នាំសាគួទុក
 
        "បងថាមិនអីទេ/នៅអោយស្ងៀម"
 
        "រួចហើយ,!!"ជីននាយដកដង្ហើមធូទ្រូងបន្តិចសំណាងហើយកាំភ្លើងបាញ់បញ្ឆិតទើបគ្មានគ្រាប់នៅជាប់នៅក្នុងនោះបើចឹងមែនពិបាកមិនខានទេ
 
        "បងអរគុណ!!"ណាមជុនមិនត្រឹមតែនិយាយទេនៅឆ្លៀតញញឹមអរគុណនិងឆ្លៀតយកដៃបន្លំឱបចង្កេះនាយតូចទៀតតែក៏ត្រូវជីនងាកមកសម្លក់ផ្លែយកហ្មង
 
        "លោកហ្វាងបើកទៅឃ្លាំងចាស់ទៅពួកវាកំពុងតាមមកហើយ"ថេយ៉ុងក៏ងាកមកប្រាប់តៃកុងឡានអោយបើកឡានទៅឃ្លាំងចាស់ដោយសារតែកន្លែងនោះជាកន្លែងដ៏សំខានសម្រាប់នាយ
   
      "ពួកវាទៅណាបើកកញ្ចក់ឡានអោយយើង"បើមកមើលអ្នកខាងនេះវិញកំពុងក្ដៅគូទអង្គុយនៅមិនសុខព្រោះតែ
   
     "ចៅហ្វាយគ្រោះថ្នាក់ណាស់ទាន"នាមជាជំនិតក៏ហាស្ដីឡើងឃាត់ព្រោះថាពេលនេះឡានកំពុងតែបើកលឿនបើសិនជាបើកញ្ចក់អើតក្បាលទៅបាញ់អ្នកខាងមុខច្បាស់មានគ្រោះថ្នាក់មិនខានតែយ៉ាងណាក៏ត្រូវតែបើកឲដែលព្រោះយើងជាកូនចៅយ៉ាងណាក៏មិនអាចជំទាស់បានដែល
 
         ផាំងៗ ផាំង~
       ស្នូរកាំភ្លើងជាច្រើនគ្រាប់បានសម្ដៅមកបុកនិងឡានរបស់នាយតូចមួយទំហឹងទើបធ្វើអោយអ្នកខាងក្នុងចាប់ផ្ដើមបាញ់តតាំងទៅវិញមិនអាចនៅស្ងៀមបានទេ
   
       "ពួកអាចង្រៃ!!!!!ផាំង"ជីមីនក៏ងើបទៅបាញ់តទៅវិញឆ្លៀតស្រែកប្រទិចមកថែមទៀតចិត្តនាយពេលនេះកាន់តែក្ដៅទៅហើយកុំតែអ្នកក្នុងឡានចាប់ជាប់ទេម្លេះពេលនាយប្រហែលគប់គ្រាប់បែកបំផ្ទុះឡាននោះងាប់អស់មិនខាន
       ផាំងៗ
   
       គ្រាប់កាំភ្លើងចេះតែបន្តរះទៅរះមករហូតមិនដាច់គ្រាប់ទេគ្មានភាគីម្ខាងណាព្រមចុះចាញ់សោះនៅតែបន្តទៅជារើយៗ
  ងឺត!!!
 
   ឡានពួកគេទាំងពីរក៏ឈប់នៅចំពីមុខឃ្លាំងចាស់មួយកន្លែងដែលមានសុទ្ធតែមានវត្ថុធាតុដើមដែលគេទុកសម្រាប់ផលិតថ្មាំគីមីជាច្រើនប្រភេទពួកគេទាំងពីរក្រុមក៏នាំគ្នាចុះមកពីលើឡានដោយម្នាក់ៗកាន់កាំភ្លើងជាប់ដៃតែខាងនាយតូចគឺមានគ្នាមិនច្រើនទេមានត្រឹមតែ10អ្នកប៉ុនណោះតែភាគីម្ខាងទៀតមានជាង100នាក់មិនដឹងតទល់ឈ្នះឬអត់ទេ
   
      "នរណាដែលមិនពាក់ព័ន្ធឆាប់ដកខ្លួនទៅបើមិនចង់ងាប់"គ្រាន់តែចុះមកដល់ភ្លាមលោកឆាងក៏ចាប់ផ្ដើមច្រងេងច្រងាងដៃជើងបញ្ជាអោយនរណាដែលមិនពាក់ព័ន្ធចេញអោយអស់ព្រោះថាគាត់ចង់បានតែជីនម្នាក់ប៉ុនណោះ
ផាំង
   
       "អ្ហូយ/សម្បីឡូយណាស់យើងថាឯងទេជាអ្នកងាប់នោះត្រៀមទៅក្រាបសំពះបាតជើងប៉ាម៉ាក់យើងនៅឋាននរកទៅ"ជីមីនដោយទ្រាំនិងសម្ដីដ៏មហាសែនឡូយរបស់លោកឆាងមិនបានក៏ទាញកាំភ្លើងតម្រង់ទៅដៃរបស់គាត់មួយគ្រាប់ធ្លាក់កាំភ្លើងដល់ដីស្រែកដូចគេចាក់ក.
   
       "ឯងជានរណាអ្ហូយ៎!"នាយស្រែកសួរទៅកាន់ជីមីនវិញទាំងមិខចង់យំតែក៏ប្រឹងធ្វើខ្លាំងដើម្បីកុំអោយខាងនោះមើលងាយសារភាពតាមត្រង់មួយគ្រាប់អម្បិញមិញនេះឈឺសឹងដាច់ខ្យល់ទៅហើយប្រហែលជាវាមិនមែនគ្រាប់កាំភ្លើងធម្មតាទេមើលទៅ
 
        "លោកឆាងលោកឆាប់ភ្លេចខ្ញុំម្លេះ!?"ថេយ៉ុងក៏ចេញមុខមកនិយាយជំនួសជីមីនដោយសម្ដីត្រជាក់បំផុតដល់ថ្នាក់អាចសម្លាប់មនុស្សបានទាំងរស់
 
     «កុំធ្វើបាបប៉ាម៉ាក់ពួកយើងអីអ្ហឹកៗ»

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now