Part32:ប្ដីស្អីលោកឯង?

788 54 0
                                        

 Cut:

      "លោកគ្រូថេយ៍"សម្លេងស្រទន់ក្រអួនក្រអៅហៅនាមរបស់លោកគ្រូដែលគេគោរពស្រឡាញ់បន់អោយតែដល់ថ្ងៃចូលរៀនឆាប់បានជួបមុខគាត់

       "បាទសួស្ដីអូន ជូអាហើយមកជាមួយនរណា?"កម្លោះតូចរូបរាងខ្ពស់ស្រឡះបន្ទាបខ្លួនចុះក្រោមបន្តិចទុកជាការស្វាគមន៍តាមទម្លាប់ទម្លាប់របស់គេហើយក៏មិនភ្លេចសួររកឈ្មោះកម្លោះសង្ហាដែលឈរជ្រ.ងៗនៅនិងមុខ

       "បាទគាត់ជាលោកពូងាប់របស់អូនឈ្មោះ ចន ជុងគុកគី"ជូអាក៏ញញឹមណែនាំឈ្មោះរបស់លោកពូមហាមុខងាប់គ្មានជាតិគ្មានចូវរបស់ខ្លួនអោយទៅកាន់ថេយ៉ុងស្ដាប់ហើយចង់អស់សំណើចអីបន្តិច
 
      "និយាយដើមពូ?"កម្លោះសង្ហាមាឌមាំដែលស្ងាត់មកជាយូនោះកីបន្លឺសួទៅកាន់នាមជាក្មួយដែលឮនិយាយល្ហៀងៗដូចនិយាយដើមខ្លួនមិចមិនដឹងទេ
 
       "គេនិយាយការពិតសោះ"មិនអោយគេនិយាយមិចបើនេះជាការពិតហ៎ជុងគុកបើនាយគ្មានការងារធ្វើទេអង្គុយធ្វើមុខស្អុយធ្វើមុខមិនរាប់ញាតិជាមួយនរណទេប្រាប់អោយដឹង
 
       "បងថេយ៍បងមានសង្សារឬនៅ?"ជូអាក៏ងាកមកសួថេយ៉ុងដែលនៅពីក្រោយខ្នងខ្លួននោះទាំងញញឹមខិលនាំអោយមនុស្សចាស់ទាំងពីនោះឆ្ងល់ភ្លាមៗ
 
        "បងអត់ទាន់មានទេ!មានអីមែនទេជូ?"កម្លោះតូចក៏បន្ទន់ជង្គង់សួទៅកាន់ជូអាទាំងប្លែកក្នុងចិត្តនឹកឃើញអីមកសទនាយមានសង្សានៅនិងសង្ស័យតែមានអ្នកបញ្ចេះពីក្រោយហា៎?
   
      "អ៎បាទគ្មានអីទេគ្រាន់តែពូគុកគាត់ផ្ដាំអោយសួរតែប៉ុន្នឹង!"ថេហ្គុកនាំគ្នាគ្នាបើកភ្នែកធំៗភ្ញាក់ផ្អើលជាពិសេសជុងគុកយើងនិងនាយមិនដឹងស្អីផងមកថានាយផ្ដាំអោយសួអីណានេះចង់ដើលក់ពូខ្លួនឯងហី?(មកពីឃើញអាយុពូឯងច្រើនហើយតែលក់អត់ដាច់បានចេះតែជួយទៅ ជួយហើយខុសទៀត?)
 
        "ចន ជូអា!!!!!!!!"នាយគំហគហៅនាមជាក្មួយដែលរត់លឿនដូចព្យុះសម្ដៅទៅក្នុងថ្នាក់របស់ខ្លួននៅឆ្លៀតលានអណ្ដាតឌឺទៀតកាន់តែធ្វើអោយនាយខ្នាញ់ក្មួយជើងល្អនេះខ្លាំងទៅហើយចាំមើលទៅដល់ផ្ទះវាយអោយហើមគូទម្ដង យូៗទៅខ្លាំងដៃមែនទែនហើយក្មេងនេះអាងអី អាងប៉ានាយធ្វើឧត្តមសេនីយ៍និងមែន!?
   
       "ហិហិ!"ថេយ៉ុងក៏ទប់មិនជាប់ផ្ទុះសំណើចឡើងមកនាំអោយជុងគុកងាកមកសម្លក់យកតែម្ដងមកសើចអីមនុស្សកំពុងម៉ួម៉ៅចាប់ថើបឡូវនិង😼
   
       "ឯងសើចអី!?"នាយស្រែកសួរទាំងសម្លក់តែក៏ភ្លក់មិនតិចដែលពេលឃើញថេយ៉ុងសើចបែបនេះមើលទៅគេស្រស់ស្អាតណាស់ដូចមនុស្សស្រីអញ្ចឹងចំណែកឯបេះដូងក៏ចាប់ផ្ដើមកន្រ្តាក់ឡើងមកភឹបៗតិចគាំងទៅ?
 
        "សើចនិងចរឹករបស់លោកនិងហើយ"បើតាមទាយជុងគុកប្រហែលចូលក្បែ30ហើយតេមើលចរឹកទៅខឹងអីមុខខ្ចូតណាស់ដូចកូនទន្សាយចឹងបើមិមសើចមិនបានទេលោកអើយ
 
         "ចរឹកខ្ញុំវាយ៉ាងមិច?"នាយសង្ហាក៏បោះជំហ៊ានឱនមុខខិតទៅគៀកនិងថេយ៉ុងទាំងញញឹមខិលមើលទៅដូចជាគុំបបូមាត់រាងបេះដូងរបស់ថេយ៉ុងហើយ
           "អឺ..អឹប!???"នាយប្រុងនិងឆ្លើយទៅហើយតែក៏ត្រូវអ្នកខាងនោះចាប់កញ្ចឹងក.បឺតមាត់យកតែម្ដងអត់ចេះខ្មាស់គេសោះយី!!
            ងឺត...

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now