"ហិហិសុំទោសប៉ាអូនទៅងូតទឹកហើយ!"កម្លោះតូចហាក់ដឹងស្ថានការណ៍ក៏ប្រញាប់ដាក់មេប្រុចទុកអោយកម្លោះពោះម៉ាយកូនមួយនៅឈរឡេងឡង់ៗមើលមុខជីននិងឯង
"មកនេះភ្លាមអាកូនកំហូច!!!"ដោយហេតុថាខ្លួនក៏រាងរអៀសចិត្តដែលដែលអម្បិញមិញទៅចាប់កញ្ចឹងកូនប្រុសគេថើបកណ្ដាលវាលបែបនេះក៏ប្រញាប់រត់ទៅតាមអាកូនជើងល្អរបស់ខ្លួនទុកអោយជីននៅឈរកណ្ដោចកណ្ដែងក្នុងសួនផ្កាដែលមានមេអំបៅហោះពេញវាលពេញកាលជួយបន្ថែមអោយនាយតូចកាន់តែអៀនមួយកម្រិតទៀត
"ស្នាមថើបដំបូងរបស់ខ្ញុំ!!!!"នាយលើកម្រាមដៃស្រឡូកលូកមកប៉ះអង្អែលត្រង់កន្លែងដែលណាមជុនប្រហ៊ើនលូកអណ្ដាតមកប្រលែងអម្បិញមិញនេះកាន់តែគិតកាន់តែអៀន>,<
«បេះដូងលោតញាប់ម្លេះវើយ?»ណាមជុននិយាយបណ្ដើរយកដៃស្ទាប់ផែនទ្រូងខាងឆ្វេងរបស់ខ្លួនបណ្ដើរទាំងបន្ថែមកម្លាំងជើងរត់ទៅតាមណាមជូបន្តសារភាពតាមត្រង់ចុះអម្បិញមិញនាយនឹកខ្មាស់ខ្លួនឯងណាស់ដែលឃាត់អារម្មណ៍ខ្លួនឯងមិនបានបណ្ដោយឲទៅចាប់ថើបកូនប្រុសគេកណ្ដាលវាលទៀតហ៊ើយ!!!
————————
"លោកយាយជួយចៅផង!"សម្លេងរត់ញាប់មាត់បន្លឺឡើងមកនាំអោយកាយមនុស្សចាស់ដែលគេដង្ហើយហៅអម្បិញមិញនេះ
"យ៉ាងមិចនិងចៅមានរឿងអី?"នាមជាស្រ្តីវ័យកណ្ដាលបានចូលមកសួរចៅរបស់ខ្លួនដោយឃើញរត់ត្រហេបត្រហបឮដូចគេចពីនរណាម្នាក់អញ្ចឹង
"ម៉ាក់ឆាប់លេងគេមិនមក"ណាមជូក៏រត់មកដល់ក្រោយក៏ស្រដីទៅនាមជាម្ដាយអោយជួយដោះលែងណាមជូដែលកំពុងតែឈរក្រោយខ្នងរបស់គាត់
"មានរឿងអីនិង!?"អ្នកស្រីគីមគាត់នៅតែមិនយល់ទេហេតុអីបានជាឪពុកកូនពីរអ្នកនេះរឹកពាប្លែកម្លេះ?
"ម៉ាក់ដឹងទេណាមជូឥឡូវនេះកាន់តែខ្លាំងដៃហើយបានមិនមាត់ៗ"នាយនិយាយឡើងធ្វើអោយអ្នកស្រីគីមគាត់កាន់តែវល់សម្ដីនេះធ្វើអោយគាត់រាងបុកពោះភឹបៗដែលនិងហា៎
"ហើយវាមានរឿងអីនិងម៉ាក់មិនយល់"គាត់បញ្ឈភ្នែកឡើងទៅលើព្រោះតែសែនខ្វល់ចិត្តនូវអ្វីដែលកូនប្រុសកំពុងតែចាប់កំហុសចៅប្រុសរបស់ខ្លួននេះមិនប្រុងនិយាយអ្វីសោះផងហេស៎?
"ណាមជូនិយាយជាមួយប៉ាមកថាលើកក្រោយកលេងបិតពួនដល់ថ្នាក់បងជីននីរបស់កូនតាមរកឡើងស្លេកមុខបែបទៀត?"តាមពិតទៅនាយមិនបានទៅចាប់អារម្មណ៍រឿងផ្សេងទេចាប់អារម្មណ៍តែរឿងដែលណាមជូរត់ពួនហៅមិនឆ្លើយអោយគេដើររកឡើងស្លេកមុខស្លេកមាត់បែបនេះ
"កូនឈប់ហើយបាទ"នាយកម្លោះចេញពីក្រោយខ្នងរបស់លោកយាយទាំងស្រដីទោកាន់ប៉ាទាំងឱនមុខចុះបន្តិចមិនហ៊ានប្រឈមមុខនិងប៉ាខ្លួនទេមើលទៅអាណិតណាស់ហិហិ
"ហ៊ើយ!!!ស្មានតែរឿងអីធំដុំ ឯងត្រូវគិតថាកូនឯងកាត់ទៅឯងនេះសំណាងហើយដែលម៉ាក់មិនហែកកេរ្តិ៍កាលឯងនៅពីក្មេងនោះ"គាត់និយាយទាំងហួសចិត្តម្រាមដៃបើចង្អុរទៅគេមួយម្រាមច្បាស់ណាស់ថាបកមកខ្លួនឯងវិញបួនម្រាមមិនខានទេនែ៎ប្រាប់អោយដឹងកាលពីណាមជុននៅក្មេងណាស់ថ្វីត្បិតតែគេរៀនពូកែមែនតែបើនិយាយពីរឿងរពឹសមិនអោយចាញ់ណាមជូទេ
"កាលពីប៉ានៅក្មេងយ៉ាងមិចទៅលោកយាយ?"កម្លោះតូចស្រាប់ងើបមកសួររកឬសគល់ភ្លាមតែម្ដងពេលលោកយាយប្រុងហែកកេរ្តិ៍ឪពុកខ្លួនបែបនេះ
"គឺ អាវ*ជីនហេតុអីមុខក្រហមបែបម្លេះក្មួយ?"អ្នកស្រីគីមប្រុងនិងហាស្ដីនិយាយទៅហើយតែក៏ភ្នែករហ័សទភសម្លឹងឃើញកាយតូចដែលដើរចូលមកដៃទាំងគូខ្ដោបថ្ពាល់ខ្លួនឯងជាប់ដោយមានស្នាមក្រហមព្រឺងៗ
"អ-អត់មានអីទេអ៊ំស្រីប្រហែលជាមេឃក្ដៅពេកហើយ"នាយរហ័សប្រកែកដោយព្យាយាមលាក់អាក្ការះកុំអោយអ្នកស្រីគីមចាប់បាន
"នេះជាស្នាដៃណាមជូមែនទេ?"គាត់ក៏ងាកមកផ្ញើសម្ដីទាមទាចម្លើយពីណាមជូ
"អត់ទេមិនមែនទេគឺលោកប៉ានោះ!"នាយធ្វើមាត់បួញទៅអោយលោកប៉ាប្រាប់ទៅលោកយាយថាមិនមែននាយអ្នកធ្វើទេគឺលោកប៉ានិងឯងដែលទៅចាប់ថើបកូនគេនោះ
"ខ្ញុំមានការងារត្រូវធ្វើសុំលាសិនហើយ"នាយដឹងថាមានកែវភ្នែកប៉ុន្មានគូកំពុងតែបាញ់មករកនាយបែបដាក់កំហិតបែបនេះទើបប្រញាប់ដកខ្លួនជាប្រញាប់មិញមិនដឹងថាកូនប្រុសនាយឃើញឬអត់ទេ
"ណាមជុន!!!!"គាត់ស្រែកហៅអ្នកម្ខាងនោះដែលគិតតែបោះជំហ៊ានញាប់ៗសម្ដៅទៅបន្ទប់របស់ខ្លួននោះ
"អឺចឹងអ៊ំស្រីខ្ញុំសូមលាទៅសម្រាកសិហើយបាទ"គាត់គ្រាន់តែងក់ក្បាលបន្តិចហាក់យល់ស្របនិងសម្ដីរបស់របស់រាងតូចទើបអោយនាយដើរតាំងៗទៅខាងលើបាត់ទៅ
"ណាមជូបានសម្រេចទេចៅ?"គាត់ក្រឡេកមើលឆ្វេងស្ដាំឃើញថាគ្មាននរណាទេទើបប្រញាប់បន្ទន់ជង្គង់ទៅសួរចៅប្រុសរបស់ខ្លួនអំពីផែនការណ៍ដែលពួកគេបានរៀបចំ
"សម្រេចណាលោកយាយតែស្ដាយខ្ញុំភ្លាត់ស្នៀតដួលលើដើមផ្កាអោយពួកគាត់ភ្ញាក់ទៅ"តាមពិតទៅនៅពេលដែលនាយតូចដួលទៅលើរាងក្រាសនោះគឺមិនមែនជារឿងចៃដន្យទេគឈសយទ្ធសឹងតែជាផែនការណ៍យាយចៅពីអ្នកនិងទាំងអស់ដោយពេលនោះណាមជូសសៀខ្លួនតាមគុម្ពផ្កាឆ្លៀតពេលមនុស្សធំទាងពីរនោះភ្លេចខ្លួនក៏រុញនាយតូចអោយដួលទៅលើរាងក្រាសនិងប្រញាប់រត់ទៅកន្លែងផ្សេងកុំអោយពីរអ្នកនោះឃើញ
"កិច្ចការពួកយើងជិតបានសម្រេចហើយយេ៎"គាត់ញញឹមស្ញេញលើកដៃទះបែបហាយហ្វាយជាមួយណាមជូទាំងសើចសប្បាយ
"យេ៎!!!!!"
Cut in room Jinnie
"ហេតុអីមានអារម្មណ៍ថាបេះដូងខ្ញុំលោតញាប់ម្លេះនៅពេលដែលនៅក្បែគាត់?"កម្លោះតូចលើកដៃស្រឡូនដូចបន្លាក្រូចយកមកដាក់លើប្រអប់ទ្រូងដែលមានលាក់បង្កប់នៅសារីរាង្គកាយតូចមួយដែលយើងដឹងថាវាជាបេះដូងនោះឯងជាធម្មតាវាលោតស្ទើទម្លុះសាច់ទ្រូងចេញទៅក្រៅទៅហើយនៅពេលដែលពួកនាយបានសម្លឹងប៉ះកែវភ្នែកគ្នាម្ដងៗតែពេលនេះវាលោតញាប់ជាងរាល់ដង×100-_-
"នៅពេលគាត់ញញឹមម្ដងៗហេតុអីមានអារម្មណ៍បេះដីងខ្ញុំរីកមាឌបែបនេះ?"នាយចាប់ផ្ដើមនឹករឮកដល់សកម្មភាពដែលខ្លួននិងណាមជុនធ្លាប់ធ្វើកន្លងមកនាយមានអារម្មណ៍ថាចូកចិត្តស្នាមញញឹមរបស់ណាមជុនណាស់នៅពេលដែលនាយក្រាសញញឹមម្ដងៗមានអារម្មណ៍ក្ដីសុខរកអ្វីប្រៀបផ្ទឹមពុំបាន
"ឬក៏ខ្ញុំស្រឡាញ់គាត់ហើយ?"នាយចាប់ផ្ដើមគិតទាំងវិលវល់និងអារម្មណ៍ខ្លួនឬក៏នាយស្រឡាញ់ណាមជុនហើយ?មិនអាចទេដឹង?តែថាតាំងពីនាយមករស់នៅទីនេះមកនាយមានអារម្មណ៍ថាចាប់ផ្ដើមមានគេអោយនាយនិងនាយក្រាសចាប់ផ្ដើមស្និតស្នាល់គ្នាបង្កើតរឿងរ៉ាវចៃដន្យជាច្រើនអោយពួកគេប៉ះក្រសែភ្នែកគ្នាជាញឹកញាប់នេះប្រហែលជាហេតុផលមួយដែលអាចអោយបេះដូងដ៏តូចល្អិតអាចបើកទទួលយករាងក្រាសក៏ថាបាន
To be continued 💜
By:Min Namji 💐🦋
KAMU SEDANG MEMBACA
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Aksiអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
Part 24:ស្នាមថើបដំបូងរបស់ខ្ញុំ
Mulai dari awal
