"កុំបន្ទោសខ្លួនឯងគ្មាននរណាចង់អោយកើតរឿងបែបទេ!កូនឆាប់ទៅប្ដូរសម្លៀកបំពាក់ទៅនៅយូប្រយ័ត្នឈឺ"នាយក្រាសក្រោកមកបន្ទន់ជង្គង់ចំពោះមុខកូនប្រុសយកដៃអង្អែលសក់ក្បាលរបស់កូនថ្មមៗនិយាយលួងលោមទៅកាន់កូនប្រុសកុំអោយគេដាក់បន្ទុកមកលើខ្លួនឯងគ្មាននរណាម្នាក់ចង់អោយកើតរឿងនេះឡើងទេលើកលែងតែអ្នកនិពន្ធ(រាលដាលដល់ខ្ញុំម្ចាស់ទៀតហើយ😐)
"បាទ!ប៉ាក៏ដូចគ្នា!" នាយតបទៅប៉ាហ់យក៏រត់ក្រវីគូទតម្រង់ទៅកាន់បន្ទប់របស់ខ្លួនទុកអោយណាមជុននៅទីនេះម្នាក់ឯង
ក្រោយពីឃើញកូនចេញទៅបាត់ហើយនាយក៏ងើបទៅបិទទ្វាបន្ទប់តម្រង់ទៅកាន់ទូសម្លៀកបំពាក់ដើម្បីយកមកប្ដូរអោយនាយតូចក៏ដូចជាខ្លួននាយផ្ទាល់តែរើជិតអស់មួយទូហើយតែគ្មានសម្លៀកបំពាក់ណាត្រូវនិងទំហំនាយតូចទេសុទ្ធតែរលុងៗទាំងអស់
"សម្រេចថាយកមួយនេះចុះ!"នាយក៏រើបានអាវដៃវែងហាដៃមួយជាមួយនិងខោខ្លីត្រឹមជង្គង់យកមកលើកបង្វិលមើលចុះឡើងៗទើបសម្រេចចិត្តយកមកប្ដូអោយនាយតូចតែមិនមែនដោយងាយស្រួលទេវាកាន់តែពិបាក×2បើធៀបទៅនិងការរុករកសម្លៀកបំពាក់
"អឺ.សុំការអនុញ្ញាតិហើយណា!"នាយពោលទាំងខ្សាវៗទាំងយកដៃទៅបន្លេះឡេវអាវនាយតូចម្ដងមួយគ្រាប់ៗថ្នមៗដៃព្រមទាំងបែមុខចេញមិនហ៊ានសម្លឹងមើលរាងកាយមួយនេះទេនាយក៏ចង់មើលដែលថារាងកាយក្មេងម្នាក់នេះមានរាងបែបណាតែក៏មានគំនិតមួយផុសមកថា<ប្រុសដូចគ្នាច្បាស់ជាមានរាងកាយដូចគ្នាហើយកុំទៅឆ្ងល់អ្វីច្រើនពេកនាំតែគិតស្មុគស្មាញពេកទេ>
"ហឹមគេងចុះណារាត្រីសួស្ដី!"ក្រោយពីប្ដូរសម្លៀកបំពាក់របស់ខ្លួននិងជីនរួចហើយនោះនាយក៏ប្រញាប់ប្រញាល់យកភួយមកដណ្ដប់ត្រឹមទ្រូងនាយតូចពោលប្រយោគបន្តិចបន្តួចមុននិងចាកចេញទៅបន្ទប់របស់កូនប្រុសរបស់ខ្លួនចាប់ទុកថាបន្ទប់នេះអោយជីនស្នាក់នៅមួយយប់សិនចុះ
Cut:
In Tokyo Japanese!!!!!!!
បើយើងក្រឡេកមកមើលនៅក្នុងទីក្រុងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុនក៏មានភាពមមាញឹកចរាចរណ៍ណែនណាប់តាប់តែងក៏ដូចជាមានទេសភាពស្រស់ត្រកាលមិនចាញ់និងទីក្រុងរបស់សេអ៊ូលប៉ុន្មានដែលតែទាល់ត្រង់ថាស្អាតម៉្យាងមួយបែប
YOU ARE READING
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Actionអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
Part 15:មកពីកូន!!!
Start from the beginning
