"ដឹងខ្លួនឡើងជីនដឹងខ្លួនឡើង!"នាយបន្តសង្កត់ម្ដងបន្តិចៗចុះឡើងៗនិងងាកមកទះថ្ពាល់ហៅឈ្មោះនាយផងដែលតែយូៗទៅនាយក៏មិនទាន់ដឹងខ្លួនទើបសម្រេចចិត្តប្រើវីធីចុងក្រោយ
"ហឹម!!"នាយយកដៃច្របាច់ច្រមុះរាងតូចឱនសន្សឹមទៅរកបបូមាត់ស្លេកស្លាំងនោះថ្នមៗទើបផ្អឹបបបូមាត់ផ្លុំខ្យល់ចូលទៅក្នុងកាយតូចដើម្បីអោយនាយតូចខ្ចាក់ទឹកចេញមកវិញ
"ខិះកខិះក!"វាក៏សម្រេចដូចបំណងពិតមែនទីបំផុតនាយតូចក៏ភ្ញាក់ដឹងខ្លួនមកវិញជាមួយការមមីមមើលរកថាមិនត្រូវជើងក៏ស្ពឹកក្បាលក៏ឈឺសព្វប្រាណតែម្ដង
"ឯងយ៉ាងមិចហើយ?"នាយក៏ចាប់រាងកាយតូចមកអោយអង្គុយផ្អែកខ្នងនិងជើងរបស់ខ្លួនសួរនាំទាំងការបារម្ភព្រោះនាយឆ្លក់ទឹកយូទៅហើយខ្លាចថាមានរឿងអីមិនស្រួល
"ខ្ញុំមិនអីទេ!"ថាតែប៉ុន្នឹងនាយក៏សម្លប់ទៅម្ដងទៀតព្រោះតែនៅក្រោមផ្ទៃទឹកយូពេករាងកាយក៏ទន់ខ្សោយទៅតាមនិងហើយចំណេកណាមជុនគ្រាន់តែឃើញបែបនេះភ្លាមក៏ប្រញាប់ត្រកងកាយនាយឡើងបោះពួយទៅកាន់បន្ទប់របស់ខ្លួន
"ប៉ាបងជីននី!"កម្លោះតូចក៏ប្រញាប់រត់តាមអ្នកទាំងពីរទាំងខ្លួនប្រាណរុំកន្សែងនៅឡើយព្រោះលោកយាយគីមគាត់លើកពរណាមជូចូលមកខាងក្នុងមុន
"ប៉ាបងជីននីមិនអីទេមែនទេ?"នាយប្រញាប់សួរទៅកាន់នាមជាប៉ាវិញទាំងញាប់មាត់ព្រោះតែបារម្ភពីអ្នកខាងនោះពេកបើកុំតែខ្លួនរឹងមានះក៏គ្មានរឿងបែបនិងទេគិតទៅពិតជាខឹងនិងខ្លួនឯងណាស់ដែលបណ្ដោយអោយមនុស្សដែលខ្លួនស្រឡាញ់ដូចម្ដាយមកជួបរឿងគ្រោះថ្នាក់ដល់ជីវិតថ្នាក់នេះ
"គេមិនអីទេកូនគ្រាន់តែអស់កម្លាំងបន្តិច!"នាយងាកមកតបនិងកូនបន្តិចទើបរៀបចំខ្លួនអោយនាយតូចបន្តបើបណ្ដោយអោយគេងទាំងសើមបែបនេះឈឺអម្ពល់ទុក្ខមិនខានទេ
"មកពីកូន!!!"នាយឱនមុខចុះលួចពោលប្រយោគបន្ទោសខ្លួនឯងស្ងាត់ៗព្រោះថាបើមិនខ្លួនរឹងមានះចង់បានជីនមកគេងជាមួយទេប្រហែលជាគ្មានរឿងចឹងតែមិនក៏អាចជៀសពីត្រចៀករបស់រាងក្រាស់បានដែល
KAMU SEDANG MEMBACA
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Aksiអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
Part 15:មកពីកូន!!!
Mulai dari awal
