ចំណែកនាយតូចបានត្រឹមតែញញឹមលាពីចម្ងាយទៅកាន់នាងដោយមិនបានចាប់អារម្មណ៍ទេថាកំពុងតែមានក្មេងប្រុសមាឌល្អិតម្នាក់កំពុងតែសម្លឹងមើលមកពីចម្ងាយ
"បងជីននី!??"ថាហើយនាយក៏រត់វឹងសម្ដៅទៅកាន់ថ្នាក់ទី1Aជាថ្នាក់ដែលមាននាយតូចជីននីជាគ្រូបន្ទុកថ្នាក់នោះ
"ណាមជូ!!!"សម្លេងស្រែកសន្ធឹកផ្អើលអស់មួយសាលារបស់រាងក្រាសស្រែកទៅកាន់កូនប្រុសខ្លួនដែលកំពុងតែរត់ទៅណាមិនដឹងធ្វើអោយនាយរាងភ័យបន្តិច
ភឹប
"បងជីននី!!"គ្រាន់តែរត់មកដល់ភ្លាមកម្លោះតូចស្ទុះវឹងហក់ទៅឱបនាមជាគ្រូទាំងក្ដីនឹករឮកជាពន់ពេកដឹងទេថានាហនឹកបងប្រុសម្នាក់នេះខ្លាំងណាស់មិនដឹងជាហេតុអីនោះទេដឹងត្រឹមថានាយនឹកនាយចង់ជួប
"អុស៎?ណាមជូជាអូនមែនទេ?"នាយតូចភ្ញាក់ក្រញាងខ្លួននៅពេលដែលណាមជូកម្លោះតូចរត់មកឱបនាយមួយទំហឹងស្ទើរទប់លំនឹងមិនជាប់
"ហិហិបាទ!"កម្លោះតូចសើចយ៉ាងស្រស់ទៅកាន់នាយតូចទាំងសប្បាយអរគេបន់អោយជួបមុខនាយទេរាល់ថ្ងៃនេះ
"អូនមកជាមួយនរណាដែល?"នាយបន្ទន់ជង្គង់ចុះបន្តិចអោយមានកម្ពស់ស្មើរនិងក្មេងវាចាយ៉ាងស្រទន់ទៅកាន់នាយ
"អូនមកជាមួយលោកប៉ា!"
"ណាមជូ!!!!!"ថាមិនទាន់រត់ផុតពីមាត់ផងក៏ស្រាប់តែមានសម្លេងកំណាចដូចរាជសីហ៍បន្លឺមកកាន់កម្លោះតូចអោយភ្ញាក់ក្រញាងខ្លួន
"លោកប៉ា....!"នាយតូចបង្វែរមើលតាមសម្ដីរបស់ក្មេងប្រុសម្នាក់នេះក៏កំពុងតែឃើញមនុស្សប្រុសមាឌមាំម្នាក់ដើរសម្ដៅមកទីនេះយ៉ាងលឿនចំណែកទឹកមុខវិញគឺថាស្មើរជ្រេញតែម្ដង
"ហេតុអីបានជាកូនរត់លឿនដល់ថ្នាក់នេះចុះបើដួលទៅគិតយ៉ាងមិច?"គ្រាន់តែមកដល់ភ្លាមនាយចាប់បង្វែរកាយកូនប្រុសព្រមទាំងស្ដីអោយផាំងៗក៏ព្រោះតែបារម្ភ
"ហិហិកូនសុំទោសលោកប៉ា!សន្យាថាគ្មានលោកក្រោយទៀតទេ"នាយសើចស្ងេញសម្លឹងមុខនាមជាប៉ាព្រមទាំងលើកម្រាមចង្អុរដាក់ពីមុខរាងក្រាសទុកជាកាសន្យា
YOU ARE READING
🌷ប៉ាប៉ាថ្មីរបស់អូន🌷
Actionអូនចង់បានបង Jinnieធ្វើជាម៉ាក់របស់អូនអ្នកផ្សេងអូនមិនត្រូវការទេប៉ាត្រូវតែតាមញ៉ែបង Jinie អោយបានឮទេ!?05/05/2023
Part 11:បងជីននី??
Start from the beginning
