9. មេបញ្ហា

Start from the beginning
                                        

"ពួកឯងគិតថាខ្លួនឯងជាស្អីបើចង់ទៅណាស់ក៏ទៅៗ យើងប្រាប់ពួកឯងអ្នកណាក៏ដោយបើឱ្យតែប៉ះពាល់ជេគតែម្ដងទៀតពួកឯងនឹងកំពុងប្រកាសសង្គ្រាមមកកាន់ ផាក ស៊ុងហ៊ុនហើយ"ស៊ុងហ៊ុននិយាយម៉ាត់ៗច្បាស់ៗនាយមិនបានគម្រាមឡើយតែនាយនឹងធ្វើវាមែន

"ស៊ុងហ៊ុន..."ជេគអង្រួនដើមដៃស៊ុងហ៊ុនតិចបំណងចង់ឱ្យនាយស្ងប់អារម្មណ៍

"ពួកយើងនឹងមិនទាន់ទៅវិញនោះទេរហូតដល់ពួកយើងសម្រេចគោលបំណងពួកយើងជាមួយគ្នាសិន ខ្ញុំសុំទោសដែលកន្លងមកជាមេបញ្ហាអ្នកគ្រប់គ្នា"ជេគនិយាយទៅកាន់អ្នកគ្រប់គ្នាទាំងទឹកមុខក្រៀបក្រំតែក៏គ្មានអ្នកណាតបតអីដែរសិស្សទាំងអស់បានអ្វីដែលបានអីដែលខ្លួនត្រូវការហើយក៏ដើរបំបែកចេញពីគ្នាទៅសម្រាកបាត់ទៅព្រោះបន្តិចទៀតពួកគេនឹងត្រូវបន្តទៀតហើយ

"ជេគឯងនិយាយស្អី"ត្រូវហើយគ្រប់គ្នាសុទ្ធពេញចិត្តចម្លើយដែលជេគនិយាយមិញតែមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលមិនយល់ស្របក្នុងចំណោមពួកគេស៊ុងហ៊ុនរាងប្រតិកម្មជាងគេត្បិតនៅតែបារម្ភពីជេគ

"មិនទេហ៊ុនខ្ញុំអាចបន្តបាន"

"តែ...ហឺយ...ជេគប្រហែលជាឃ្លានហើយចាំខ្ញុំទៅរកអីឱ្យញ៉ាំ"ស៊ុងហ៊ុនងោបក្រេសខ្ជិលប្រកែកនឹងជេគច្រើន

មួយសន្ទុះស៊ុងហ៊ុនក៏កាន់ចានមកមួយដែលក្នុងនោះមានទាំងបាយនឹងម្ហូបពីលើនោះដែលសិស្សចម្អិនរួមគ្នាហើយវាក៏នៅសល់ខ្លះផងដែរទើបបានជាស៊ុងហ៊ុនយកមកឱ្យជេគ

"នេះជេគញ៉ាំទៅ"

"ចុះហ៊ុនមិនញ៉ាំទេឬ"

"អត់ទេវាអស់ហើយជេគញ៉ាំឱ្យឆ្អែតទៅ"

"អត់ទេញ៉ាំជាមួយគ្នាទៅ...ម៉ោះហាមាត់"ជេគដួលបាយមួយស្លាប់ព្រាបញ្ចុកស៊ុងហ៊ុនតែស៊ុងហ៊ុននៅតែមិនព្រមដដែល

"ជេគញ៉ាំទៅខ្ញុំអត់ឃ្លានទេ"

"អត់ឃ្លានយ៉ាងមិចមិនញាំបាយសឹងតែពីរថ្ងៃទៅហើយ ហាមាត់មក"

"តែ...ខ្ញុំ..ថ..."

"ហាមាត់មក"អស់ជម្រើសហើយស៊ុងហ៊ុនក៏ហាមាត់ព្រមឱ្យជេគបញ្ចុក

game (ផ្អាកសរសេរ)Where stories live. Discover now