8. បារម្ភ

Start from the beginning
                                        

"អឺ...ខ្ញុំថាយើងគួរតែទៅវិញហើយ ប្រហែលគ្រប់គ្នាកំពុងរងចាំពួកយើងហើយ"ជេគដកដៃចេញពីសុងហ៊ុនហើយក៏និយាយតិចៗទៅស៊ុងហ៊ុនបបួលនាយទៅវិញ

"បើជេគចង់ទៅវិញ ម៉ោះ"ស៊ុងហ៊ុនលាតដៃខ្លួនទៅកាន់ជេគដើម្បីឱ្យជេគចាប់នឹងអាលត្រឡប់ទៅវិញ

"ហឹស???"មើលទៅជេគមិនយល់នូវទង្វើនេះទេស៊ុងហ៊ុនក៏ទាញដៃជេគមកចាប់វិញ រួចក៏ដើរទៅមុខយឺតៗតែពេលនោះដែរស៊ុងហ៊ុនក៏សង្កេតឃើញស្នាមក្រហមជារង្វង់នៅលើកដៃជេគក៏ស្មានដឹងភ្លាមថាជាទង្វើរបស់ខ្លួនមុននេះ

"ឈឺទេ.."ស៊ុងហ៊ុនបន្លឺឡើងស្រាលៗនឹងមើលទៅកាន់កដៃដែលមានស្រាមនោះ

"មិនឈឺទេ"ជេគក្រោយដឹងថាស៊ុងហ៊ុនចង់និយាយពីអីហើយនាយតូចក៏តបទៅស៊ុងហ៊ុនវិញទាំងស្នាមញញឹម

បន្ទាប់ពីដើរបណ្ដើរសាសងគ្នាបណ្ដើរបានមួយសន្ទុះពួកគេស្រាប់តែមកដល់ផ្លូវបំបែកមួយ

"ជេគហា៎ពេលមកយើងមកតាមផ្លូវមួយណាឆ្វេងឬស្ដាំ"

"ខ្ញុំមិនដឹងទេខ្ញុំមិនបានមើលផ្លូវផងស៊ុងហ៊ុនអ្នកអូសខ្ញុំមកហេតុអីមកសួរខ្ញុំវិញ"

"ចប់ហើយ ខ្ញុំមិនចាំទេ"

"ធ្វើយ៉ាងមិចទៅ"ជេគ

"មិនដឹងទេ"ស៊ុងហ៊ុន

"ខ្ញុំគិតថាពេលនោះយើងដូចជាមកមកពីផ្លូវនេះ"ជេគចង្អុរទៅផ្លូវខាងឆ្វេងស៊ុងហ៊ុនគិតមួយសន្ទំហើយក៏

"ចឹងយើងទៅឆ្វេងទៅ"

"តែខ្ញុំមិនប្រាកដទេថាមកពីខាងនឹងពិតឬអត់"

"មិនអីទេបើខុសចាំត្រឡប់មកវិញក៏បានដែរ"ស៊ុងហ៊ុនអត់និយាយច្រើនទេតែថាទៅៗហើយ ទើបនាយអូសដៃជេគទៅផ្លូវឆ្វេងបាត់ទៅ

ដើរកាន់តែយូរៗទៅពួកគេក៏ទាយដឹងថាគេមកខុសផ្លូវហើយ ពួកគេក៏ប្រុសដើរទៅវិញ តែភ្លៀងក៏ស្រាប់ធ្លាក់មកភ្លាមៗ ស៊ុងហ៊ុនចង់ឈប់ជ្រកភ្លៀងសិនតែជេគបែរគេចង់បកទៅវិញព្រោះខ្លាចថាមានអ្នកបារម្ភ ស៊ុងហ៊ុនដោយមិនអាចប្រកែកបានក៏ធ្វើតាមជេគ

ដើរបានមួយសន្ទុះទៅហើយតែមានអារម្មណ៍ថាដូចកាន់តែឆ្ងាយទៅៗរហូតដល់រកផ្លូវលែងឃើញហើយ

game (ផ្អាកសរសេរ)Where stories live. Discover now