"បណ្ដោយពួកគេសិនទៅ"ជេយ៍
"បណ្ដោយយ៉ាងមិចបងមិនស្គាល់មិត្តបងផាកស៊ុងហ៊ុនទេឬថាគេអាក្រក់កម្រិតណា ចុះបើគេធ្វើអីបងជេគនោះ"
"អូនគិតច្រើនពេកហើយវ៉ុនអាហ៊ុនវាមិនធ្វើស្អីជេគទេជឿបងណា"
"បើសិនជាគាត់ហ៊ានតែធ្វើអីបងជេគ ខ្ញុំនឹងសម្លាប់បងជំនួសគាត់មិនខាន"ជុងវ៉ុននិយាយទាំងសង្កត់សម្រេចគម្រាមឱ្យជេយ៍ខ្លាចបន្តិចហើយក៏ដើរចេញបាត់ ជេយ៍ក្រោយឃើញសង្សាសំណប់ដើរចេញនាយក៏រត់តាមពីក្រោយទៅរកសំណប់ចិត្ត
ឯនីគីអត់ខ្វល់អីទាំងអស់ចង់អ្នកណាមិចក៏គេមិនខ្វល់សំខាន់គេញ៉ាំឆ្អែត ╥﹏╥
ងាគមកជេគហ៊ុនវិញ
មិនដឹងថាស៊ុងហ៊ុនចង់នាំជេគទៅដល់ណាទេគិតតែពីអូសជេគឯជេគក៏ព្យាយាមរើផងស្រែកឱ្យស៊ុងហ៊ុនឈប់ផងតែគ្មានបានផល
រហូតដល់ហត់ខ្លួនឯងជេគក៏ឈប់រើនិងស្រែកហើយដើរតាមនាយឡើងស្រួលពេលនោះដូចគ្នាស៊ុងហ៊ុនក៏ឈប់នឹងងាគមកមើលមុខជេគចំៗ
"និយាយមក"ស៊ុងហ៊ុន
"និយាយស្អីរបស់លោក"ជេគ
"និយាយថាជេគស្អប់ខ្ញុំ"
"វាចាំបាច់ដែរហេស៎ មានរឿងអីដែលខ្ញុំត្រូវស្អប់លោក"
"បើជេគមិនស្អប់ខ្ញុំហេតុអីជេគមិននិយាយរកខ្ញុំ នៅខំគេចមុខខ្ញុំទៀត"ស៊ុងហ៊ុននិយាយត្រូវចំណុចធ្វើឱ្យជេគនាគមុខចេញមិននិយាយអីទាំងអស់
"មើលមុខខ្ញុំមកជេគ"ស៊ុងហ៊ុនយកម្រាមដៃធំដែលហុំដោយសរសៃររវិចរវាមរបស់ខ្លួនទាញមុខជេគឱ្យបែរមកចំមុខខ្លួនតិចៗរួចក៏បន្តនិយាយ
"ជេគអាចស្អប់ខ្ញុំបាន ជេគចង់ជេស្ដីអីឱ្យខ្ញុំក៏បានតែជេគកុំធ្វើបែបនេះ កុំប្រងើយបែបនេះដាក់ខ្ញុំអីជេគ"
*បើខ្ញុំអាចស្អប់លោកបានខ្ញុំប្រហែលធ្វើយូរហើយ*ជេគគិតក្នុងចិត្ត
"ស្ទាបវាទៅ វាលោតលឿននៅពេលបាននៅក្បែរជេគ តែពេលនេះវាបែរជាឈឺពេលជេគកាន់តែប្រងើយបែបនេះ"ស៊ុងហ៊ុនលែងដៃពីមុខតូចជេគទាញដៃជេគមកដាក់លើទ្រូងឆ្វេងរបស់ខ្លួនដែលមានសាច់មួយដុំលោតផើតផកលឿនដូចរន្ទះ
8. បារម្ភ
Start from the beginning
