6. ដំណើរកំសាន្តនៅលើភ្នំ

Start from the beginning
                                        

កន្លងទៅមួយម៉ោងសិស្សគ្រប់គ្នាក៏បានញ៉ាំបាយរួចហើយពួកគេក៏ចាប់ផ្ដើមរៀបឡើងឡានម្ដងទៀតដើម្បីបន្តទៅភ្នំ

ប្រហែល40នាទីក្រោយពួកគេក៏បានមកដល់ភ្នំហើយ

"ប្អូនៗទាំងអស់គ្នាលោកគ្រូសូមបញ្ជាក់ណាសូមប្អូនៗកុំដើរបែកគ្នាឱ្យសោះព្រោះនៅទីនេះងាយនឹងវង្វេងចឹងហើយលោកគ្រូសុំឱ្យមុននឹងចង់ទៅណាត្រូវសុំអនុញ្ញាតពីលោកគ្រូឬក៏ guide ទាំងពីរ របស់ពួកយើងសិនណា"លោកគ្រូនាយករងគីម

"បាទ...ចាស៎" all students

បន្ទាប់ពីស្រុះស្រួលគ្នាហើយពួកគេក៏បានឡើងភ្នំ ភ្នំចោតណាស់ក៏ឆ្ងាយផងដែរនៅមានបន្លាជាច្រើនទៀត

"អាយ៎"ឃើញទេមិនទាន់និយាយផុតផងជេគដើរមិនប្រយ័ត្នក៏ជាន់បន្លាគេស្រែកចេញមកតិចទើបគ្មានចាប់អារម្មណ៍ទេ មានតែពីរបីនាក់ដែលដើរជិតជេគដូចជាជេយ៍ជុងវ៉ុននិងស៊ុងហ៊ុនប៉ុណ្ណោះដែរឮសំឡេងជេគ

"ជេគយ៉ាងមិចហើយ"ស៊ុងហ៊ុនមើលទៅដូចបារម្ភពីជេគដល់ហើយណ៎

"ខ្ញុំអត់អីទេអ្នកទាំងអស់គ្នាដើរទៅមុនចុះខ្ញុំគ្រាន់តែជាន់បន្លាបន្តិចទេ"

"អត់អីយ៉ាងមិចមើលចុះចេញឈាមហើយជេគដើររួចដែរទេ"ស៊ុងហ៊ុន

"ខ្ញុំមិនអីពិតមែនបន្លាតូចមួយលាមក៏បន្តិចដែរវាមិនមែនជាបញ្ហាទេ"ជេគ

"ខ្ញុំថាបងជេគគួរតែសម្រាកសិនទៅមើលទៅបងក៏ហត់ដែរចាំខ្ញុំប្រាប់លោកគ្រូឱ្យ"ជុងវ៉ុន

"មែនហើយជុងវ៉ុននិយាយត្រូវបើនៅតែដើរទៀតជើងកាន់តែឈឺទេ"ជេយ៍

"មិនអីទេខ្ញុំមិនចង់រំខានអ្នកផ្សេងទ.."

"ឡើងលើខ្នងខ្ញុំមកខ្ញុំអៀវ"ស៊ុងហ៊ុនដើរមកឈរពីមុខជេគបែរខ្នងបន្ទាបជង្គងដើម្បីឱ្យជេគងាយស្រួលឡើងលើខ្នងរបស់គេ

"មិនអីទេស៊ុងហ៊ុនខ្ញុំមិនចង់រំខ.."

"ឆាប់ឡើងមកគេទៅចោលអស់ហើយណា"

"វ៉ុនថាបងជេគឱ្យគាត់អៀវទៅមើលទៅបងក៏ពិបាកដើរដែរ"

"ក៏..ក៏បាន"និយាយចប់ក៏ព្រមឱ្យស៊ុងហ៊ុនអៀវទាំងថ្ពាល់ក្រហមដូចផ្លែប៉េងប៉ោះទុំ

game (ផ្អាកសរសេរ)Where stories live. Discover now