Part10:ប្ដូរសាលា

Start from the beginning
                                    

          "បងដឹងថាអូនស្អប់ក្មេងប្រុសអូនគួតែទម្លាក់អតីតកាលចោលខ្លះមិនមែនយកវាមកធ្វើសម្ពាយតោងជាប់ខ្លួនរហូតនោះទេ!!"នាយពោលទាំងប្រអប់ទ្រូងរបស់នាយកំពុងតែត្រូវការភាពកក់ក្ដៅជំនួសដោយភាពឈឺចាប់ត្រឡប់មកវិញតែវាប្រហែលជាមិនអាចទេ ហឹម....
          
            ក្រាក~

       "ប៉ាប៉ា!មានរឿងអីមែនទេបានជាប៉ាយំ?"សម្លេងក្មេងតូចបន្លឺឡើងជិតរាងកាយជាឪពុករបស់ខ្លួន

        "ប៉ាគ្មានរឿងអីទេ!ណាមជូ!!!!"នាយលើកដៃផ្ដិតស្នាមទឹកភ្នែកខ្លួនឯងស្រដីឡើងទាំងអារម្មណ៍សឹងមិននៅក្នុងខ្លួន

       "បាទ"

       "ចាប់ពីថ្ងៃនេះតទៅកូនលែងមានម៉ាក់ហើយម៉ាក់កូនដាច់ចិត្តទៅចោលយើងហើយកូន!"នាយបន្ទន់ជង្គង់ពីមុខកូនប្រុសស្រដីទាំងមានកំសួលទឹកភ្នែកជាមួយផងនោះ

       "មកពីកូនមែនទេ?"ណាមជូគេជាក្មេងឆ្លាតគ្រាន់តែឪពុកគេបង្ហើបតែបន្តិចមកគឺដឹងបាត់ទៅហើយថាគ្រួសាររបស់គេមានរឿងអ្វីកើតឡើង

       "មិនមែនមកពីកូនទេមកពីប៉ាខ្លួនឯង!"នាយទាញកាយកូនប្រុសមកឱបជាប់ក្នុងទ្រូងលួចបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់!ខ្លួនកាន់តែឃើញកូនប្រុសកាន់តែខូចចិត្តលើសដើមវាមិនអាចទៅហាមឃាត់អ្វីមានតែបណ្ដោយតាមខ្សែនិស័្សយដែលលោកកាចាមកចុះ

         *********

១ខែក្រោយមក

       ហ៊ើយ!!ត្រឹមតែព្រិចបើកៗសោះរយះពេលមួយខែបាត់ទៅហើយរយះពេលមួយខែយើងមានចំណុចកត់សម្គាល់ក៏ដូចជាចម្ងល់ជាច្រើនលោតផ្ទួនគ្នាទៅកាន់ណាមជុននិងណាមជូ.ត្រឹមតែរយះពេលមួយឪពុកកូនពីរអ្នកនេះប្រែសឹងតែ360°ទៅហើយណាមជុនក្លាយជាមនុស្សម្នាក់ដែលមិនសូវមាត់ក.សួមួយមាត់ឆ្លើយមួយមាត់ចំណែកទឹកមុខវិញក៏ដូចគ្នាស្មើរជាងព្រំដីទៅទៀតហើយបានឮមកថាថ្មីៗនេះនាយក៏ចូលមកប្រលូកក្នុងសង្គមងងឹតធ្វើជាម៉ាហ្វៀម្នាក់ដែលកាចសាហាវឃោឃៅសម្លាប់មិនរើសមុខដូចគ្នា។ចំណែកណាមជូឯនោះវិញក៏មិនខុសគ្នាពីឪពុកគេប៉ុន្មានដែល គេប្រែទៅជាក្មេងម្នាក់ដែលមិនសូវមាត់មិនសូវក.ងប់តែជាមួយកាអានសៀវភៅអ្វីឃុំខ្លួនឯងនៅតែក្នុងបន្ទប់ពេលញ៉ាំបាយក៏ចុះមកញ៉ាំ ញ៉ាំរួចក៏ឡើងទៅលើបន្ទប់វិញមិនមាត់ក.ស្ដីអ្វីមួយមាត់សូម្បីតែជាមួយលោកយាយរបស់គេក៏តបតែសំណួដែលគិតតែងតែសួបែបនិងឯង

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now