Part 8:អូនពិតជាចង់លែងលះមែនឬ!?

Start from the beginning
                                        

       "លោកគ្រូពេទ្យជួយលោកយាយខ្ញុំផងអ្ហឹកៗ"សម្លេងក្មេងប្រុសវ័យប្រហែលជា20ក្រាសបន្លឺឡើងពញ្ញាក់ចំណាប់អារម្មណ៍របស់ខ្លួនសម្លឹងឃើញទៅកាន់ជ្រុងម្ខាងក៏កំពុងមានការទាស់សម្ដីគ្ានជាមួយនិងគ្រូពេទ្យម្នាក់

        "អាល្អិតឯងនេះគ្មានថ្លៃបង់មន្ទីពេទ្យផងកុំនៅអីចេញទៅ"

        "អុស៎!លោកគ្រូពេទ្យសូមអង្វរជួយលោកយាយខ្ញុំអ្ហឹកៗខ្ញុំមានតែគាត់ម្នាក់ទេបើគាត់កើតអីៗទៅតើ៎ឲខ្ញុំនៅជាមួយនរណាអ្ហឹកៗ!"

        "ចេញ!!!!"

        "មានរឿងអី!?"

        "ហ៉ឹកៗបងប្រុសជួយលោកយាយខ្ញុំផងអ្ហឹកៗ"នាយវារគើមៗទៅជិតជើងរបស់រាងក្រាសបង្ហាញវង់ភ័ក្ត្រទាំងមូលទៅកាន់រាងក្រាសយ៉ាងគួរឲអាណិត

        "នែ៎អាល្អិតកុំប៉ះគាត់!"នាមជាគ្រូពេទ្យនិងចូលទៅចាប់ដៃរបស់គេចេញតែក៏ទទួលបានកែវភ្នែកពិឃាតពីនាយក្រាសទើបអន់ថយចេញទៅ

       "ចេញ!!!!"

        "អ៎បាទ!"

        "ឈប់យំទៅឯងមានរឿងអីប្រាប់ខ្ញុំបានទេ!?ហេតុអីបានគ្រូពេទ្យម្នាក់នោះប្រុងដេញឯងចេញ?"ដោយឃើញថាគ្រូពេទ្យប្រុសម្នាក់នោះចេញទៅហើយទើបនាយបន្ទន់ជង្គង់ចុះមកបន្តិចសួរទៅកាន់ក្មេងប្រុសដែលយំសសឹកក្បែរជើងនាយនោះ

        "ហ៉ឹកៗ"

        "កុំយំអីបន្ថូរអារម្មណ៍ខ្លះមកបើឯងមិនចង់និយាយប្រាប់យើងក៏មិនអីដែលកុំយំអីការយំមិនមែនជាដំណោះស្រាយទេ!"

        "អ្ហឹកបងប្រុសលោកយាយខ្ញុំគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយខ្ញុំគ្មានលុយសម្រាប់បង់ថ្លៃការវះកាត់ឲគាត់ទេអ្ហឹកៗ"

        "ខ្ញុំ ខ្ញុំពិតជាអកតញ្ញូណាស់ហ៉ឺកហ៉ឺៗ"

        "អត់ទេ!ឯងធ្វើបានល្អហើយ!អញ្ចេះចុះឯងអាចខ្ចីប្រាក់ពីបងយកទៅប្រើការសិនក៏បានចាំឯងមានចាំយកមកសងបងក៏បានដែល!"

         "ពិតមែនឬ!?"

         "ហឹម!"នាយងក់ក្បាលជំនួសចម្លើយនាំឲអ្នកខាងនោះអររហូតភ្លេចខ្លួនហក់ទៅឱបនាយដោយអចេតនា

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now