Part 6:ម៉ាក់កុំវាយកូនអីអ្ហឹកៗ

Comenzar desde el principio
                                        

       "ថ្ងៃនេះស្រស់ស្រាយណាស់ណ៎កូនប្រុស!?"ក្មេងតូចបានត្រឹមងាកមកញញឹមដាក់នាយជាប៉ាបន្តិចមុននិងឱនមុខចុះញ៉ាំអាហារបន្ត

       "បងញ៉ាំឲច្រើនៗទៅ"នាមជាភរិយាក៏លើកយកម្ហូបមួយមុខដែលបានងើបមកធ្វើវាទុកសម្រាប់កូនប្រុសនិងលោកប្ដីជាទីស្រឡាញ់របស់ខ្លួន

       "បាទអូនក៏ដូចគ្នា!"នាយញញឹមគួរដាក់ប្រពន្ធនិងចាប់ផ្ដើមស្រស់ស្រូបអាហារពេលព្រឹករបស់ខ្លួន

          មិនប៉ុន្មាននាទីការបរិភោគអាហាររបស់គ្រួសារតូចមួយនេះក៏បញ្ចប់ទៅដោយរលូនក្រោមស្នាមញញឹមដែលរីកស្រស់លើផ្ទៃមុខម្នាក់ៗហាក់ទទួលបានសុភមង្គលពិតប្រកដជាក់លាក់នៅក្នុងជីវិតមួយនេះ។បន្ទាប់ចំណាយពេលជាង30នាទីក្នុងការចំណាយនិយាយលេងជាមួយប្រពន្ធនិងកូនប្រុសតែមួយត្រួយបណ្ដូលចិត្តខ្លួនរួចមកទើបបោះជំហ៊ាននាំរាងកាយនាំក្រាសសម្ដៅទៅឡានដើម្បីបន្តដំណើរទៅក្រុមហ៊ុនខ្លួនបន្ត

********

       "ឯងចង់ទៅណា!?"គ្រាន់តែសម្លឹងឃើញរថយន្តរបស់ប្ដីចេញផុតពីក្លោងទ្វារបងភ្លាមនាងក៏ងាកមកកំហគដាក់ក្មេងតូចតែមួយឲគ្នាញ័រទទ្រីតមួយរំពិច

        "គឺកូនសុំទៅបន្ទប់ហើយម៉ាក់!"សម្លេងវាចាស្រទន់ចេញពីក្រអូមមាត់តូចក្រមិចដូចមនុស្សស្រីវាចាមកស្រទន់គួឲស្រឡាញ់ទៅកាន់ម្ដាយតែវាឡាយនិងអាការះភ័យញ័រមកជាមួយដែល!

         "ល្អហើយ!ថ្ងៃនេះហាមដាច់ខាតមិនឲឯងបង្ហាញមុខឲយើងឃើញនោះទេ!យល់ទេ!!?"ដើមដៃក្មេងតូចត្រូវច្របាច់ខ្លាំងៗតាមកម្លាំងមនុស្សធំជាងខ្លួនមុននិងទទួលបានពាក្យដាក់កំហិតពីម្ដាយ

          "បាទ....!!!"បបូរមាត់ញ័រចំប្រង់រកហើបមិនត្រូវពេលទទួលបានពាក្យសម្ដីខ្លាំងៗពីម្ដាយបង្កើតរបស់ខ្លួនមុនរត់សម្ដៅយ៉ាងលឿនទៅជាន់ខាងលើដែលជាបន្ទប់របស់ខ្លួន

            "ហ៉ឹស!គួឲស្អប់មែន!!"នាងពេបមាត់ជ្រេញនិងឬកពារកូនប្រុសរបស់ខ្លួនមុននិងកញ្ឆក់ខ្លួនឡើងបន្ទន់ផ្ទាល់ខ្លួនរបស់នាង!

             "ម៉ាក់ស្អប់ខ្ញុំណាស់ត្រូវទេ!?ម៉ាក់មិនដែលស្រឡាញ់ខ្ញុំទេ!អ្ហឹកៗ"រាងកាយតូចល្អិតត្រូវអង្គុយនៅទីកន្លែងងងឹតមួយក្នុងបរិវេនបន្ទប់ដូចជាបន្ទប់ស្ដេចរបស់ខ្លួនអង្គុយគិតពីពាក្យសម្ដីតាំងខ្លួននៅតូចរហូតដល់ថ្នាក់ខ្លួននាយធំប៉ុន្នេះទៅហើយទង្វើនិងកាយវិការរបស់ម៉ាក់នាយប្រើមកលើខ្លួនដូចជាមិនដូចម្ដាយកូនទូទៅទេ

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Donde viven las historias. Descúbrelo ahora