រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគបញ្ចប់
វាមានរយៈពេល2ខែបាត់ទៅហើយបន្ទាប់ពីត្រឡប់មកសេអ៊ួលវិញពេលនេះអ្វីៗគ្រប់បែបយ៉ាងក៏ត្រឡប់មកដូចដើមវិញថេយ៉ុងនិងជុងហ្គុកក៏បានត្រឡប់មកជួបជុំគ្នាថេយ៉ុងក៏បានកាលែងចេញពីដំណែងជាម៉ាហ្វៀតែនៅគ្រប់គ្រងក្រុមហ៊ុនដូចដើម
« ដល់ហើយរឺនៅ? »ថេយ៉ុងចេះតែដើតាមជុងហ្គុកមកជារើយៗនិងសួរនាយមករហូតនាយតូចមិនអាចមើលឃើញបានទេដោយសារជុងហ្គុកយកកន្សែងបិទបាំងភ្នែករបស់គេបាត់ទៅហើយ
« ដល់ហើយៗ »ជុងហ្គុកនាំថេយ៉ុងមកឈរកន្លែងមួយទើបព្រមស្រាយកន្សែងចេញពីភ្នែករបស់នាយតូចថេយ៉ុងហើយក៏លុតជង្គង់នៅខាងមុខថេយ៉ុងតែម្ដង
« ជុងហ្គុកបងធ្វើអីនិង? »ថេយ៉ុងក៏រាងភ្ញាក់ផ្អើលដែរពេលដែលឃើញជុងហ្គុកលុតជង្គង់នៅខាងមុខខ្លះនបែបនេះតើគេចង់ធ្វើអីអោយប្រាកដទៅ?
« រៀបការជាមួយនិងបងណាថេយ៍ »ពួកគេជាប្ដីបហរពន្ធពេញច្បាប់ដោយសារសំបុត្រអុីតាសុីវិលប៉ុន្តែកុំភ្លេចណាថាពួកគេទាំងពីមិនទាន់បានរៀបការពេញមុខពេញមាត់ប្រកាសប្រាប់អោយពិភពលោកដឹងលឺនោះទេ
« ហិកហិ..អូនព្រមរៀបការជាមួយបង »អត់រំភើបមិនបានពេលដែលលោកប្ដីSurprisesសុំរៀបការបែបនេះហើយគេក៏មិនរុញរានិងយល់ព្រមនោះដែរ(កូនមួយហើយ🥴 )
« បងស្រលាញ់អូនណាស់ថេយ៉ុង »ជុងហ្គុកងើបឡើងអោបថេយ៉ុងជាប់ប្រអប់ខ្លួនគេសូមសច្ចានិងមេឃដីថាស្រលាញ់តែថេយ៉ុងម្នាក់ប៉ុណ្ណោះបើពីមុនគេមិនខូចខឹលក៏គ្មានរឿងរញ៉េរញ៉ៃធ្វើអោយពួកគេបែកបាក់គ្នាទឹកភ្នែករៀងខ្លួនបែបនោះដែរប៉ុន្តែបើគ្មានរឿងបែបនោះក៏គេមិនដឹងថាខ្លួនឯងស្រលាញ់ថេយ៉ុងដល់កម្រឹតណាគេអាចពិសោធន៍ខ្លួនឯងបានហើយ
« អូនក៏ស្រលាញ់បងដែរជុងហ្គុក »ថេយ៉ុងញញិមស្រស់អោបជុងហ្គុកតបវិញទាំងមានក្ដីសុខពេលនេះគ្រប់យ៉ាងត្រឡប់មកជាល្អវិញហើយ
ស្រាប់តែពេលនោះមានមនុស្សជាច្រើនបានចូលមកទាំងណាមជូន ជីន យ៉ុនហ្គី ជីមីន ជេហូបនិងអ្នកស្រីចនដែលដឹកដៃជុងហ្គូមកជាមួយគ្នាលើសពីនោះនៅមានមនុស្សតាមមកពីខាងក្រោយយ៉ាងច្រើនដោយទាំងនាក់កាសែតមកថែមទៀតមិនដឹងជាមកពីទ្វីបខាងណាខ្លះទេហេតុខអ្វីក៏ច្រើនបែបនេះ?
ВЫ ЧИТАЕТЕ
សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »
Любовные романыដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Taekook?
