ភាគទី36;អនាគតម្ចាស់ស្រី?

4.6K 193 0
                                        

រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 36


     ក្រោយពីចេញពីបន្ទប់ក្រោមដីរួចមកជុងហ្គុកក៏ឡើងទៅខាងលើដើម្បីសម្អាតខ្លួននិងប្រញាប់បានមកមើលកូនប្រុសវិញ
     « ថេយ៍អូននៅឯណាទៅ?បងមិនជឿទេថាអូនដាច់ចឹត្តចោលបងនិងកូន »ចូលមកដល់ក្នុងបន្ទប់ភ្លាមជុងហ្គុកក៏មើលទៅកាន់រូបថតរបស់ថេយ៉ុងដែលញញិមយ៉ាងស្រស់មើលមកកាន់គេ

     « បងនិងតាមរកអូនអោយឃើញ »ជុងហ្គុកអង្អែលរូបនោះថ្នមៗទាំងទឹកភ្នែកចាប់ផ្ដើមស្រក់ឥតដាច់ នាយក្រាសបន្ទន់ជង្គង់ចុះផ្អែកថ្នងនិងគ្រែក្រសោបរូបថតនោះជាប់ក្នុងទ្រូងមិនថាយ៉ាងណាគេត្រូវតែរកថេយ៉ុងអោយឃើញ ក្រោយពីចំណាយពេលយ៉ាងយូរជុងហ្គុកក៏ចូលសម្អាតខ្លួនហើយចុះទៅមើលកូនដែលកំពុងតែអង្គុយលេងឡាននៅបន្ទប់ទទូលភ្ញៀវក្នុងវិមានចំណែកឯអ្នកស្រីចនគាត់បានទៅសមាគមបាត់ទៅហើយមិនថាឡើយជុងហ្គុកមិនជឿថាថេយ៉ុងស្លាប់សូម្បីតែអ្នកស្រីចនក៏គាត់មិនជឿដែរកូនប្រសាររបស់គាត់ពូកែណាស់គេមិនអាចបាត់បង់ជីវិតនោះទេ

      « ឃ្លានហើយរឺនៅកូន? »ជុងហ្គុកដើតម្រង់មករកកូនប្រុសរបស់ខ្លួនទាំងញញិមមើលចុះកូនរបស់គេគូរអោយស្រលាញ់ណាស់ជាក្មេងឆ្លាតមិនចេះរញ៉េរញ៉ៃរករឿងច្រើនដូចក្មេងដ៏ទៃឡើយនេះគឺមកពីប្រពន្ធបណ្ដូលចឹត្តរបស់គេដែលចេះអប់រំកូនបានល្អ

     « អត់ទេប៉ាត...ប៉ាប៉ាពេលណាអាប៉ាមកវិញ? »ហ្គូងើបមុខមើលប៉ាប៉ារបស់ខ្លួនទាំងចង់យំគេរងចាំមើលផ្លូវអាប៉ារបស់គេមកច្រើនថ្ងៃហើយនៅតែមិនឃើញ

     « កុំយំអីកូនប៉ា »ជុងហ្គុកឃើញកូនរកយំបែបនេះក៏ប្រញ៉ាប់លើកកូនពរដើមកអង្គុយលើសាឡុងទាំងមានកូននៅអង្គុយលើភ្លៅ

     « កូនប្រុសមិនត្រូវយំទេកូន..មិនយូរនោះទេអាប៉ានិងត្រឡប់មករកពួកយើងវិញហើយ..កុំយំណាកូនឆ្លាត »ដៃម្ខាងអោបកូនម្ខាងទៀតអង្អែលក្បាលកូនថ្នមៗនិយាយលួងលោមកុំអោយកូនយំប៉ុន្តែជុងហ្គូយំបាត់ទៅហើយកុំថាឡើយជុងហ្គូសូម្បីតែជុងហ្គុកដែលព្យាយាមលួងកូនមិនអោយយំក៏សម្រក់ទឹកភ្នែកដូចគ្នាគ្រាន់តែមិនបញ្ចេញសម្លេងប៉ុណ្ណោះ( ប៉ាកូនយំអោបគ្នា😔 )

សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »Wo Geschichten leben. Entdecke jetzt