ភាគ25;ពួកវាត្រូវតែឈឺជាងបង

4.5K 195 0
                                        

រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 25

 
    

     ថេយ៉ុងយំស្ទើរតែផុតដង្ហើមម្ដងៗទៅហើយ ក្នុងទ្រូវប្រេះបែកជាបំណែករើសមកផ្គុំលែងបានហេតុអ្វីក៏ប្ដីរបស់គេស្ថឹតក្នុងស្ថានភាពបែបនេះ?អ្នកណាជាអ្នកធ្វើអោយជុងហ្គុកក្លាយជាបែបនេះ?

     « លឿនយើងសួរទេថាហេតុអ្វីប្ដីរបស់យើងក្លាយជាបែបនេះ? »ថេយ៉ុងមើលទៅហ្វុននិងវីនឆ្លាស់គ្នាទាំងខ្សែភ្នែកកំណាចមើលហើយគួរអោយញញើតប៉ុន្តែទឹកភ្នែកក៏នៅតែស្រក់ចុះមកមិនព្រមដាច់គេទាំងខឹងទាំងបារម្ភបើជុងហ្គុកកើតអ្វីទៅគេមិនលើកលែងអោយពួកនោះជាដាច់ខាត

     « គឺរឿងវែងឆ្ងាយណាស់ចៅហ្វាយតូច »វីនអោនមុខចុះមិនហ៊ានមើលមុខកំណាចរបស់ប្រពន្ធចៅហ្វាយរបស់គេទេមើលចុះថាប្ដីទៅឃោឃៅប្រពន្ធវិញចង់លើសប្ដីទៀត

     « ... »ថេយ៉ុងស្ងាត់ឈប់និយាយអ្វីបន្តពេលនេះទុះដឹងថាជាអ្នកណាក៏គេមិនអាចធ្វើអ្វីដែរពេលនេះសូម្បីតែដើទៅមុខក៏គេគ្មានកម្លាំងដែរអោយគេទៅណាកើតបើមនុស្សដែលគេស្រលាញ់មិនទាន់រួចផុតពីគ្រោះថ្នាក់ផងនោះគេបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកមើលទៅកាន់ទ្វាបន្ទប់ICUប៉ុណ្ណោះ

     « កូនសម្រាកខ្លះទៅថេយ៍ »អ្នកស្រីចនចូលមករកថេយ៉ុងចង់អោយថេយ៉ុងសម្រាកពេលនេះកំពុងតែមានផ្ទៃពោះផងមិនអាចបណ្ដោយបានទេ

     « ខ្ញុំមិនទៅណាទេម៉ាក់ ខ្ញុំនៅចាំមើលជុង »រាងតូចងាគមកញញិមទាំងទឹកភ្នែកដាក់អ្នកស្រីចនកុំថាឡើយសម្រាកសូម្បីតែអង្គុយក៏គេពិបាកដែរអារម្មណ៍នៅមិនស្ងប់ទេ ឯអ្នកស្រីចនក៏មិនហ៊ានហាមឃាត់បន្តទៀតដែរទុះគាត់ខំនិយាយដល់ស្លាប់ក៏ថេយ៉ុងមិនទៅណាដែល គាត់ពិតជាជ្រួតជ្រាបនៅស្នេហារបស់ពួកគេណាស់

     ទ្រនិចនាឡិការចេះតែរំកិលទៅមុខពេលនេះម៉ោង7ព្រឹកហើយក៏គ្មានអ្នកណាបានគេងនោះដែរគឺម្នាក់ៗបារម្ភពីជុងហ្គុកខ្លាំងដូចគ្នា

     « លោកដុកទ័រប្ដីរបស់ខ្ញុំយ៉ាងម៉េចទៅហើយ?ជុងលែងអីហើយមែនទេ?ជុងមានសុវត្តិភាពហើយមែនទេ? »គ្រាន់តែឃើញលោកដុកទ័រចេញមកភ្លាមថេយ៉ុងចូលទៅសួរភ្លាមៗធ្វើអោយអ្នកនៅទីនោះភ័យមិនស្ទើរទេនេះគេកំពុងតែមានកូនណា

សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »Où les histoires vivent. Découvrez maintenant