ភាគទី18;យើងស្អប់ឯងគីម ថេយ៉ុង

7K 230 0
                                        

រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 18


     ហ្វីយ៉ាន់អាម៉ាស់មុខមិនស្ទើរនោះទេ គេខំតែគិតថាថេយ៉ុងនៅឈរខាងគេហើយស្ដីអោយជុងហ្គុកតែមានឯណាបែជាថាអោយគេផាំងៗទៅវិញប៉ុន្តែគេមិនសូវជាឈឺជាមួយនិងពាក្យសម្ដីរបស់ថេយ៉ុងប៉ុន្មានទេព្រោះតែសម្ដីគម្រុះគម្រើយនេះថេយ៉ុងថាអោយគេគ្រប់ពេលទៅហើយ អ្វីដែលគេឈឺចាប់នោះគឺថេយ៉ុងហៅប្រុសម្នាក់នេះថាប្ដីពេញៗមាត់ តើនេះគេស្ដាប់ច្រឡំមែនទេ?ក្រាស់របស់គេមានប្ដីតាំងពីពេលណា?

     « ប្ដី?ខ្ញុំស្ដាប់ច្រឡំមែនទេថេយ៉ុង? »គេនៅតែមិនច្បាស់ក្នុងចឹត្តនៅតែគិតថាខ្លួនឯងស្ដាប់ច្រឡំ

     « នេះគឺចន ជុងហ្គុក »ថេយ៉ុងណែនាំជុងហ្គុកដោយទឹកមុខមុាំគេចង់ប្រាប់ទៅមនុស្សជុំវិញខ្លួនថាគេមិនមែននៅទំនេរទៀតទេគេមានម្ចាស់រួចទៅហើយម្នាកើននោះគឺចន ជុងហ្គុក

     « ឆាប់ចេញទៅ កុំមករញ៉េរញ៉ៃជាមួយប្រពន្ធយើងទៀត ម្ចាស់ផ្ទះគេដេញហើយនៅមុខក្រាសដល់ណា? »ម្ដងនេះគឺដល់វេនជុងហ្គុកវិញម្ដងហើយ មុននេះបានចឹត្តថាអោយគេណាស់ឥឡូវមានអារម្មណ៍យ៉ាងម៉េចដែរ?

     « ប្ដីប្រពន្ធក៏អាចលែងលះគ្នាបានដែរ ខ្ញុំមិនចុះចាញ់ទេ »ទុះដឹងហើយក៏ហ្វីយ៉ាន់នៅតែមិនព្រមចុះចាញ់សង្សារអាចបែកគ្នា គូរដណ្តឹងក៏អាចផ្ដាច់ពាក្យ រឿងអ្វីដែលប្ដីប្រពន្ធមិនអាចលែងលះគ្នាបាន

     « ចៅហ្វាយមុខក្រាសម្លេះ? »ឆេនដែលនៅជិតនោះក៏ចាប់ផ្ដើមលូកមាត់ចូលគេខំទ្រាំយូរហើយ

     « ចេញទៅ »ថេយ៉ុងមិននិយាយច្រើនឡើយគេក៏មិនចូលចឹត្តចរិករបស់ហ្វីយ៉ាន់នោះទេ

     « តោះអូនសម្លាញ់ »ជុងហ្គុកមិនខ្វល់លើកបីថេយ៉ុងត្រឡប់ទៅបន្ទប់វិញនៅនិងមុខរបស់ហ្វីយ៉ាន់ នេះចង់បញ្ឈឺគេច្បាស់ណាស់

     ពេលមកដល់បន្ទប់វិញជុងហ្គុកដាក់ថេយ៉ុងថ្នមៗនៅលើគ្រែហើយក៏ចូលទៅគេងជាមួយលើកថេយ៉ុងអោយមកគេងកើយលើទ្រូងហាប់ណែនរបស់ខ្លួន

     « មុននេះអូននិយាយពិតរឺគ្រាន់តែចង់ដេញប្រុសម្នាក់នោះចេញ? »គេសួរសំណួរនេះមកខ្លួនឯងជារើយៗប៉ុន្តែមិនអាចផ្ដល់ចម្លើយអោយខ្លួនឯងបានឡើយតតែម្ចាសសមីខ្លួនទើបអាចប្រាប់បាន

សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »Where stories live. Discover now