ភាគទី29;អូននិងកូនត្រូវការបង

4.6K 189 0
                                        

រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 29


     គ្រប់យ៉ាងត្រូវបានបញ្ចប់ហើយពួកនាក់ដែលហ៊ានលេងល្បឹចជាមួយជុងហ្គុកក៏គ្មានជីវិតរស់នូវដែរ មើលមកអាចគិតថាថេយ៉ុងឃោឃៅសម្លាប់មនុស្សដោយឈាមត្រជាក់បំផុតគេកែប្រែទៅជាកាចសាហាវពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែគុំនុំ ពេលដែលគេសម្លាប់ពួកនោះបានសម្រេចគេក៏ស្បោយចឹត្តបានខ្លះប៉ុន្តែវាមិនល្អប្រសើរទេព្រោះថាពេលនេះជុងហ្គុកនៅមិនទាន់ដឹងខ្លួនមិនដឹងថាជុងហ្គុកដឹងខ្លួនឡើងវិញនៅពេលណាឡើយ
     « អូនបានបំផ្លាញពួកវាជំនួសបងហើយ »ថេយ៉ុងមើលទៅកាន់មនុស្សជាទីស្រលាញ់ទាំងញញិមស្រាលៗស្នាមញញិមដែលគ្មានពិសពុលគឺមានតែក្ដីស្រលាញ់និងនិកនាដល់គ្នាប៉ុណ្ណោះ

     « តើពេលណាបងក្រោកពីគេង?បងគេងយូរហើយណា កុំគេងយូរពេកអីមិនល្អនោះទេ »ថេយ៉ុងធ្វើជាស្ដីបន្ទោសអោយជុងហ្គុកទាំងទឹកភ្នែកស្រក់ចុះមកឥតស្រាកស្រានគេឈឺចាប់ណាស់ដឹងទេ?

     រយ:ពេលចាប់ផ្ដើមដើទៅមុខជារើយៗដោយគ្មានទីសដៅរឺឈប់ចាំនរណាម្នាក់ឡើយ មនុស្សក៏ចាប់ផ្ដើមប្រែប្រួលទៅតាមពេលវេលាដូចគ្នាបើរាប់មករហូតមកដល់ពេលនេះថេយ៉ុងពពោះកូនបាន8ខែទៅហើយ រាល់ថ្ងៃនេះគេពិតជាហត់នឿយណាស់ប៉ុន្តែគេមិនដែលរអ៊ូនោះទេគេត្រូវធ្វើការឯកសារល្មមៗគឺគេអោយវីន ហ្វឺន ហ្វុន ជាអ្នកធ្វើ អ្នកស្រីចនគាត់មិនអាចជួយអ្វីបានច្រើននោះទេគាត់តែងតែចង់អោយថេយ៉ុងសម្រាកការងារក្រុមហ៊ុនទុកចោលមួយឡែកសឹនទៅប៉ុន្តែថេយ៉ុងតែងតែប្រាប់គាថា<មិនអីទេ>គ្រប់ពេល នៅពេលខ្លះគេលួចធ្វើការនៅពេលយប់មិនអោយអ្នកណាដឹងរហូតដល់ទាបភ្លឺក៏មានប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេព្រោះគេក៏ត្រូវគិតដល់កូនដែលនៅក្នុងផ្ទៃផងដែរ

     « អាប៉ាសូមទោសណាកូន »រាងតូចអង្អែលពោះដែលមានទំហំធំស្រាលៗពោលពាក្យសូមទោស សូមទោសដែលគ្មានពេលមើលថែខ្លួនអោយបានល្អតែគេនិងព្យាយាមរាល់ថ្ងៃនេះគេមិនបានចេញទៅខាងក្រៅនោះទេមានការអ្វីគឺអោយកូនចៅជាអ្នកចេញទៅធ្វើជំនួស គេត្រូវបាត់មុខពីសង្គមក្នុងរយ:ពេលមានផ្ទៃពោះបែបនេះគេមិនអាចអោយអ្នកណាដឹងរឿងដែលគេមានផ្ទៃពោះដូចដែលដឹងថាគេក៏ជាម៉ាហ្វៀដែលមានអំណាចលំដាប់ថ្នាក់លេខ2បន្ទាប់ពីជុងហ្គុក សត្រូវជុំទីសគ្មានអ្នកណាដែលគូរអោយទុកចឹត្តបានឡើយគេត្រូវប្រុងប្រយ័ត្ន

សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »Tempat cerita menjadi hidup. Temukan sekarang