ភាគទី28;លិទ្ធផលដែលពួកឯងហ៊ានប៉ះប្ដីរបស់យើង

4.7K 208 0
                                        

រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី28


     រាងតូចសម្លឹងមើលទៅមុខរបស់ហ៊ុន ដេយុកចំៗទាំងទឹកមុខត្រជាក់ស្រេបស្របជាមួយនិងសំណួរដែលធ្វើអោយដេយុកគាំងហាស្ដីលែងចេញតែម្ដង
     « នេះលោកហើយនិងវា...»ដេយុកមិនទាន់ទាំងបញ្ចប់សំណួរផងក៏ត្រូវថេយ៉ុងលើកកាំភ្លើងភ្ជុងក្បាលនាយបាត់ទៅហើយនេះទើបគេហៅថាប្ដីខ្លាប្រពន្ធកាចជាងខ្លា

     « ឯងគ្មានសឹទ្ធហៅជុងថា វា នោះទេ..អាចង្រៃយ៍ »ថេយ៉ុងខឹងឡើងញ័រដៃស្រែកដាក់ដេយុកខ្លាំងៗធ្វើអោយហ្វឺនដែលនៅខាងក្រៅរត់ចូលមកមើលចៅហ្វាយខ្លួនខ្លាចក្រែងថាឆ្កែលបខាំដូចជាហ៊ុន ដេយុកហ៊ានធ្វើអ្វីមិនល្អដាក់ចៅហ្វាយតូចរបស់ខ្លួនប៉ុន្តែចូលមកបែជាឃើញចៅហ្វាយរបស់ខ្លួនភ្ជុងកាំភ្លើងនិងក្បាលរបស់ដេយុកទៅវិញខំតែភ័យ😫

     « ឯងចង់ធ្វើស្អីយើង? »ដល់ដំណាក់កាលនេះហើយដេយុកក៏គ្មានអ្វីសម្ដែងទៀតដែរទុះខំប្រឹងក៏គ្មានប្រយោជន៍

     « ហ្វឺន...ឯងដឹងហើយមែនទេថាយកវាទៅណា »ថេយ៉ុងងាគទៅរកហ្វឺន គ្រាន់តែលឿចៅហ្វាយនិយាយបែបនេះគេដឹងបាត់ទៅហើយ

     « បាទ ចៅហ្វាយ »ហ្វឺនអោនមុខចុះបន្តឹចហ់យក៏បញ្ជាកូនចៅឯទៀតនាំដេយុកទៅបន្ទប់ក្រោមដីនៅភូមិគ្រិះគីមគេមិនចង់ធ្វើទារុណកម្មមនុស្សនៅភូមិគ្រិះត្រកូលចនទេព្រោះនៅទីនោះគឺមានអ្នកបម្រលច្រើនរួមទាំងអ្នកស្រីចនថែមទៀតតែបើនៅភូមិគ្រិះគីមវិញគឺគ្មានអ្នកណាក្រៅពីកូនចៅរបស់គេនិងអ្នកបម្រើឈឹត20នាក់ប៉ុណ្ណោះ

     តុក..តុក...« ចៅហ្វាយតូច »នាំដេយុកចេញទៅបានប្រហែល5នាទីសម្លេងគុះទ្វាក៏បន្លឺឡើងម្ដងទៀត
     « ចូលមក »បានការអនុញ្ញាតិហើយទើបជំនិតទាំងពីររបស់ជុងហ្គុកហ៊ានចូលមកខាងក្នុងគេគ្មានអ្នកណាក្រៅពីវីនហើយនិងហ្វុននោះទេ

     « ចៅហ្វាយតូចអម្បាញ់មិញនេះខ្ញុំឃើញហ្វឺននិងកូនចៅឯទៀតចាប់ដេយុកទៅមាត់ច្រកក្រោយ តើចៅហ្វាយតូចចង់ចាត់ការពួកវាពេលនេះមែនទេ? »វីនចាប់ផ្ដើមនិយាយដំបូងចៃដន្យគេចូលមកក្រុមហ៊ុនតាមទ្វាក្រោយស្រាប់តែបានហេតុការទាំងអស់នោះនេះចៅហ្វាយតូចរបស់ពួកគេចង់លេងមែនហើយមើលទៅនោះ

សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »Donde viven las historias. Descúbrelo ahora