រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 39
ជុងហ្គុករៀបចំខ្លួនតាំងពីព្រលិមនិងនាំកូនប្រុសឡើងឡានដោយមានវីនជាអ្នកបើកនិងមានកូនចៅបើកតាមការពារជាច្រើនឡាន
« គេងដូចអាប៉ារបស់កូនយ៉ាងអញ្ចឹង សុឺតត »ជុងហ្គុកអោនថើបថ្ងាសកូនប្រុសបន្តឹច គេថាមិនខុសទេជុងហ្គូនិងថេយ៉ុងដូចគ្នាបើគេងហើយទុះរញ្ជួយផែនដីទៀតក៏មិនភ្ញាក់ដែរពេលឃើញកូនហើយក៏ចាប់ផ្ដើមនិកដល់ប្រពន្ធបើពេលនេះពួកគេទាំងបីទៅដើលេងជាមួយគ្នាមិនដឹងជាល្អយ៉ាងណាមិនដូចជាពេលនេះជាដំណើរកម្សាន្តដ៏សែនសោះកក្រោះ
ទម្រាំតែទៅដល់ទីក្រុងប៊ូសានវាក៏ថ្ងៃត្រង់ណាស់ទៅហើយដែរ ជុងហ្គុកក៏នាំកូនចូលញុាំបាយនៅរីសតជាមុនសឹនចាំពេលល្ងាចបន្តឹចទើបទៅកោះ ម៉្យាងគេចង់នៅមើលការខុសត្រូវរីសតជំនួសថេយ៉ុងខ្លះ
« ពេលណាទើបអាប៉ាមករកកូនវិញប៉ាប៉ា »ញុាំសុខៗជុងហ្គូក៏សួរសំណួរនេះឡើងធ្វើអោយជុងហ្គុករាងទម្លាក់ទឹកមុខចុះបន្តឹចព្រោះគេក៏មិនដឹងដូចគ្នា
« មិនយូរទេកូន..អាប៉ានិងមករកពួកយើងវិញហើយណាកូន »ជុងហ្គុកញញិមស្ងួតតបទៅកាន់កូនប្រុសគេមិនដឹងឡើយថាថេយ៉ុងនិងត្រឡប់មកវិញពេលណាគេបានត្រឹមតែកុហកអោយកូនចាំមិនមែនកុហកតែកូននោះទេសូម្បីតែខ្លួនឯងក៏គេកុហកដែរបើគេមិនប្រើវិធីនេះតើគេអាចរស់នៅបែបណាទៅគេមានតែប្រើវិធីនេះរស់នូវរងចាំមនុស្សដែលខ្លួនស្រលាញ់ត្រឡប់មកវិញតែប៉ុណ្ណោះ
ដំណឹងដែលជុងហ្គុកមកទីនេះបានផ្ដល់អោយមេភូមិដែលគ្រប់គ្រងភូមិទាំងពីរអោយបានដឹងនិងចែកចាយអោយអ្នកភូមិបានដឹងដូចគ្នា អ្នកនៅក្នុងភូមិកំពុងតែមានការជ្រួលច្របល់សប្បាយត្រេកអរនិងដំណឹងមហាសែនល្អមួយនេះគឺជាដំណឹងល្អបំផុតសម្រាប់ពួកគេទាំងអស់គ្នាពួកគេតែងតែចង់ជួបម្ចាស់កោះហើយពេលនេះពួកគេក៏បានឃើញពិតមែន
« លោកម្ចាស់និងមកទីនេះមែនទេ?ខ្ញុំស្ដាប់មិនច្រឡំទេមែនទេ? »ហេសុីអរត្រហេបត្រហបរំភើបញាប់ញ័រជាងគេជាងឯងនាងតែងតែស្រម៉ៃថានាងបានជួបជាមួយម្ចាស់កោះនាងតែងតែស្រម៉ៃថាខ្លួនឯងនិងក្លាយជាម្ចាស់ស្រីនៅទីនេះទុះនាងមិនធ្លាប់ឃើញមុខម្ចាស់កោះក៏ដោយចុះ
YOU ARE READING
សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »
Romanceដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Taekook?
