រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 4
« ភ្ញាក់ហើយមែនទេលោកកូន? » អ្នកស្រីចនអង្គុយអានកាសែតនៅលើសាឡុងទាំងស្លៀកពាក់ឈុតខ្មៅនៅឡើយព្រោះគាត់ចង់កាន់ទុក្ខឪ្យមិត្តភក្តិសម្លាញ់របស់គាត់
«បាទម៉ាក់...នេះម៉ាក់ស្លៀកឈុតខ្មៅធ្វើអ្វីអ្នកណាស្លាប់មែនទេម៉ាក់? »រាងក្រាស់និយាយបែបលេងសើចតែប៉ុណ្ណោះតែក៏ត្រូវឈប់ភ្លាមនៅពេលដែរឃើញខ្សែភ្នែករបស់ម៉ាក់គេ
« មែនហើយមិត្តភក្តិរបស់ម៉ាក់ស្លាប់កាលពីយប់មិញ »ចម្លើយរបស់អ្នកស្រីចនធ្វើឪ្យជុងហ្គុកភ្ញាក់ផ្អើលតើនាក់ណាស្លាប់ទៅមិត្តរបស់ម៉ាក់នាយមានមិនច្រើននោះទេ
« អ្នកណាទៅម៉ាក់? »ជុងហ្គុកដើមកក្បែអ្នកស្រីចនទើបដាក់ខ្លួនអង្គុយក្បែគាត់ពេលដែរឃើញគាត់យំចេញមក
« គឺយប់មិញ...ហិក..ប៉ាម៉ាក់របស់ថេយ៍ក្រឡាប់ឡានស្លាប់ទាំងពីរនាក់ »អ្នកស្រីចនរៀបរាប់ទាំងទិកភ្នែកគាត់ទើបតែជួបនាក់ទាំងពីរមិនបានប៉ុន្មានផងក៏ឮដំណិងថានាក់ទាំងពីរស្លាប់គាត់ទទូលយកស្ទើរតែមិនបាន
« ពិតមែន?ចុះថេយ..ថេយ៍នោះម៉ាក់? »ជុងហ្គុកចាប់ផ្ដើមស្លន់ស្លោឮដំណិងនេះភ្លាមនាក់ទីមួយដែរនាយនិកដល់មុនគេនោះគឺថេយ៉ុង
« ឯងសួរធ្វើអីក្រែងឯងបែកពីកូនថេយ៍ហើយតើមែនទេ?ហាសសស »អ្នកស្រីចនស្រែកដាក់នាក់ជាកូននិកឃើញរឿងនេះពេលណាគាត់ស្ទើតែវាយកូនម្នាក់នេះស្លាប់ទៅហើយ
« អត់ទេម៉ាក់ កូនទៅខាងលើរៀបចំខ្លួនទៅរកteaសឹន »មិនចាំឪ្យអ្នកស្រីចននិយាយទាន់នាយក៏រត់ទៅខាងលើចូលក្នុងបន្ទប់រៀបចំខ្លួន
ទីត~ទីត...ទូរស័ព្ទរបស់អ្នកស្រីចនក៏ឮឡើង គាត់ក៏ប្រញ៉ាប់លើកទទូលភ្លាមៗខ្លាចថាមានការសំខាន់អ្វីត្រូវដោះស្រាយ
« ហាឡូ...តើមានការអ្វីមែនទេ? »អ្នកស្រីJeonយកទូរស័ព្ទមកផ្អឹកនិងត្រចៀក
អ្នកស្រីចនចុចបិទទូរស័ព្ទទាំងញ័រដៃ ឈរលែងចង់និងដាក់ខ្លួនអង្គុយនៅលើសាឡុងថ្នមៗហើយយកប្រេងខ្យល់មកហិតនិងច្រមុះដកដង្ហើមមួយៗស្ទើរតែមិនដល់គ្នា
YOU ARE READING
សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »
Romanceដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Taekook?
