រឿង សង្សារចាស់ម្ចាស់ស្នេហ៍
ភាគទី 21
នេះក៏ចូលដល់ថ្ងៃថ្មីម្ដងទៀតហើយថេយ៉ុងនិងជុងហ្គុកក៏នៅតែផ្អែមល្ហែមជាមួយគ្នាស្រលាញ់គ្នាស្អឹតបេះមិនចេញប៉ុន្តែការងាររបស់ថេយ៉ុងនៅតែមិនអាចដកឃ្លាបានរួចរាល់នៅពេលណាគេនិងត្រឡប់ទៅកូរ៉េវិញ ចំណែកឯជុងហ្គុកត្រូវត្រឡប់ទៅកូរ៉េវិញនៅថ្ងៃនេះព្រោះនៅទីនោះកំពុងមានបញ្ហាដែលត្រូវអោយគេដោះស្រាយច្រើនអញ្ចឹងហើយគេត្រូវបង្ខំចឹត្តត្រឡប់ទៅមុនថេយ៉ុង
« បងទៅហើយ មើលថែខ្លួនផងណាថេយ៍ »ជុងហ្គុកចូលទៅអោបថេយ៉ុងគេពិតជាបារម្ភខ្លាចថាថេយ៉ុងនិងមិនខ្វល់ពីខ្លួនឯងគិតតែពីរឿងការងារ
« បងក៏ដូចគ្នាមើលថែខ្លួនផង ពេលការងារនៅទីនេះរួចរាល់អូននិងទៅរកបង »រាងតូចថេយ៉ុងញញិមអោបតបជុងហ្គុកគេនិងប្រញាប់ធ្វើការងារអោយរួចរាល់និងបានទៅរកជុងហ្គុកវិញគេពិតជាមិនចង់ឃ្លាតពីគ្នាឡើយ
« បងស្រលាញ់អូន..បងទៅហើយ សុឺតត »ជុងហ្គុកថើបថ្ងាសថេយ៉ុងមួយដង្ហើមជាកាលាគ្នាមុននិងត្រូវឡើងយន្តហោះទាំងអាល័យមិនចង់ឆ្ងាយ ជុងហ្គុកងាគមកក្រោយបន្តឹចមើលទៅម្ចាស់ចឹត្តថេយ៉ុងឃើញបែបនេះក៏ញញិមលើកដៃលាគេទាំងប្រឹងទប់ទឹកភ្នែកគេមិនយល់ទេថាហេតុអ្វីចាំបាច់ស្រក់ទឹកភ្នែកទាំងដែលពួកគេបែកគ្នាត្រឹមរយ:ពេលខ្លីគេមិនយល់ពិតមែន
« បងស្រលាញ់អូនថេយ៍ »ជុងហ្គុកនៅតែឆ្លៀតប្រាប់ទៅថេយ៉ុងម្ដងទៀតមុននិងដើទៅមុខដោយមានអង្គរក្សដើតាមពីក្រោយយ៉ាងច្រើន ម្ដងនេះគេមិនបានងាគក្រោយឡើយព្រោះគេខ្លាចថាមិនដាច់ចឹត្តទៅចោលថេយ៉ុង
« អូនក៏ស្រលាញ់បងដែរលោកប្ដី »ថេយ៉ុងស្រែកយ៉ាងលឺម្ដងទៀតដើម្បីអោយជុងហ្គុកបានលឺហើយនាយពិតជាបានលឺពិតមែនថែមទាំងលួចញញិមទៀតផងគេពិតជាសប្បាយចឹត្តខ្លាំងណាស់ពេលលឺពាក្យថាលោកប្ដីចេញពីមាត់ថេយ៉ុង
« ចៅហ្វាយចង់ទៅណាបន្ត »ហ្វឺនដែលឈរជិតនោះក៏ចូលមកសួរតែក៏លួចដៀងភ្នែកមើលទៅហ្វុនដែលកំពុងតែដើទៅឆ្ងាយជាមួយនិងជុងហ្គុក ហ្វុនក៏ទៅកូរ៉េជាមួយនិងជុងហ្គុកដែរការងារនៅទីនេះគ្មានអ្វីគួរអោយបារម្ភទៀតទេយូរៗមកមើលម្ដងក៏បាន (ស្រលាញ់បងហ្វុនមែន?🤫)
YOU ARE READING
សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »
Romanceដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Taekook?
