ភាគ១៨

429 14 0
                                    

ភាគ១៨

ក្រោយពីរាត្រីយប់មិញបានកន្លងផុតទៅ ព្រឹកនេះឃើញថាជុងយ៉ុនមិនទាន់ក្រោកនៅឡើយទេ។ ហេតុនេះហើយណាយ៉ុនដែលបានងើបមុននោះ នាងបានឱនមុខចូលទៅជិតនឹងមុខជុងយ៉ុនហើយបន្តថើបថ្ពាល់របស់គាត់ថ្នមថ្នមម្ដងហើយម្ដងទៀតទាល់តែជុងយ៉ុនសឹងភ្ញាក់ដឹងខ្លួនព្រោះតែរសើបនឹងបបូរមាត់របស់ណាយ៉ុន។ ឃើញបែបនេះទើបនាងបញ្ឈប់សកម្មភាពសិន

" មានតែពេលបងគេងលក់បែបនេះទេ ទើបអាចថើបបងដោយមិនសូវហត់នឹងចាប់! គេងលក់ស្រួលណា ព្រឹកនេះទុកឲ្យខ្ញុំជួយការងារបងចុះ រយះពេលប្រាំឆ្នាំមកនេះខ្ញុំរៀនមេរៀនជីវិតបានច្រើនណាស់ "

ជុប!!! នាងឱនថើបថ្ងាសជុងយ៉ុនម្ដងទៀតមុននឹងលើសក់ចងងើបឡើងទៅរៀបរយម្ហូបអាហារ ហើយនឹងបន្តទៅរៀបចំកន្លែងលក់នៅខាងមុខផ្ទះផងដែរ។

ខណៈពេលដែលមនុស្សរាងស្ដើងសក់ចងទៅក្រោយមានទម្លាក់សក់មុខតិចតិចកំពុងតែឈរបោសសម្អាតស្លឹកឈឺដែលធ្លាក់មករាយប៉ាយហើយក៏រៀបចំតុកៅអីឲ្យរៀបរយផងនោះ ស្រាប់តែវត្តមានណាន់ស៊ីក៏បានមកដល់ជាមួយនឹងអាហារសម្រ៉ន់ក្នុងដៃផងដែរ។

" អៅ....សួស្ដី..... "
ណាន់ស៊ីមើលមុខណាយ៉ុនហើយដឹងថានាងប្រហែលជាមានវ័យប្រហាក់ប្រហែលទៅនឹងជុងយ៉ុន ប៉ុនែ្តមើលទៅពិតជាក្មេងហើយស្អាតណាស់ ប៉ុនែ្តដោយមិនសូវពេញចិត្តកាលដែលណាយ៉ុនមកគេងផ្ទះជុងយ៉ុនផងស្រាប់តែនាងក៏....

" សួស្ដីអ្នកមីង!!! "
ណាន់ស៊ីបានហៅណាយ៉ុនបែបនេះឡើងមកធ្វើឲ្យនាងភាំងយកតែម្ដង

" អ្នកមីងហ្ហេស? "
ណាយ៉ុនលាន់មាត់ទាំងមុខឆ្ងល់ជាខ្លាំង

" ចា៎!!! ព្រោះបើតាមដឹងអ្នកមីងមានវ័យប្រហែលទៅនឹងបងខ្វង់វ៉ាន់ដែរ "

" បងខ្វង់វ៉ាន់? "
ណាយ៉ុនកាន់តែវល់ទៀតហើយ ពេលដឹងថានាងក្រមុំនេះហៅឈ្មោះកំណើតរបស់ជុងយ៉ុន។

" ត្រូវហើយ! បងខ្វង់វ៉ាន់មានអាយុដល់ទៅ៣១ឆ្នាំ អញ្ចឹងលើខ្ញុំច្រើនណាស់ ហេតុនេះខ្ញុំហៅអ្នកមីងថាមីងគឺមានអីខុសទៅ? "

" ខុស!!! នាងហៅខ្ញុំថាមីង ប៉ុនែ្តហៅគេថាបង ហើយបើអាយុខ្ញុំនឹងដំណាលគ្នានាងគួរតែគេថាពូទៅ "

ដើម្បីអូនWhere stories live. Discover now