ភាគ១២

231 8 0
                                    

ភាគ១២

" អេ!!! "
ដោយសារតែជុងយ៉ុនមិនបានខ្វល់នឹងវត្តមានរបស់
ណាយ៉ុនបែបនេះ នាងក៏មិនដឹងហៅយ៉ាងមិចទៀតដែរ មានតែបានត្រឹមសម្លឹងមើលគេដើរចេញទៅផុតបាត់ទៅ

បើងាកមកមើលជុងយ៉ុនឯនេះវិញគ្រាន់តែចេញមកផុតពីបន្ទប់វឹកហាត់ដើរមកដល់ច្រកជណ្ដើរថ្មើរជើងភ្លាម ស្រាប់តែជង្គង់របស់គេទន់ស្រុតចុះភ្លែត។ ដៃប្រឹងស្រវ៉ាតោងបង្កាន់ដៃជណ្ដើរ ឯដៃម្ខាងទៀតក៏បាននឹងលើកយកមកស្ទាបទ្រូងឆ្វេងធ្ងន់ធ្ងន់លួងខ្លួនឯងពីភាពឈឺចុកចាប់លាយនឹងស្នាមញញឹមក្រៀមក្រំអមជាមួយទឹកភ្នែករលីងលោងស្រក់មកតក់។

" ធ្វើត្រូវហើយតើ!!! ញញឹមឡើង ត្រូវតែសប្បាយចិត្ត ក្រែងនាងញញឹម យើងក៏ញញឹមនោះអី! មិនអីនោះទេ មិនអីស្រាប់ហើយ "

បន្ទាប់ពីសង្ងំស្ងៀមមួយសន្ទុះធំដើម្បីរង្ងាប់អារម្មណ៍ដែលមុននេះលោតក្រញាញយ៉ាងខ្លាំងហើយនោះ ជុងយ៉ុន បានប្រឹងងើបទាំងខ្សោះដើរចុះតាមជណ្ដើរជើងមួយមួយមកកាន់ចំណតរថយននៅជាន់ខាងក្រោម។ ពេលមកដល់ក៏បន្តដើរទៅរកឡានរបស់ខ្លួនដែលចតនៅម្ខាងទៀត។ ខណៈពេលដើរជិតដល់សម្លេងជណ្ដើប្រអប់ស្រាប់តែបន្លឺឡើងធ្វើឲ្យដឹងថាមានមនុស្សបានចុះមកកាន់ជាន់ដូចគ្នា

សកម្មភាពងាកទៅវាគ្រាន់តែជាទម្លាប់របស់មនុស្សទូរទៅគេធ្វើតែប៉ុណ្ណោះ។ ប៉ុនែ្តពេលជុងយ៉ុនងាកទៅមិនស្មានថាជាណាយ៉ុនសោះដែលដើរចេញមករួមជាមួយកាយវិការឱបកៀកកើយយ៉ាងស្នតិស្នាលជាមួយនឹងមិត្តប្រុសរបស់នាងដែលជាគីយ៉ុកនោះឯង។

ហ្ហឺយ!!!

ឃើញនាងភ្លាមជុងយ៉ុនរហ័សថយខ្លួនទៅក្រោយសសរបួនជ្រុងមួយដើម្បីពួកវត្តមានរបស់ខ្លួនពីកែវភ្នែករបស់ណាយ៉ុន។

" ល្ងាចនេះទៅណាដែរ? "
" បងថាទៅញ៉ាំអាហារនៅផ្ទះអូនទៅ ជួបជុំលោកពូ នឹងអ្នកមីងផង "
" ចា៎!!! "
សម្លេងសន្ទនារួមជាមួយភាពសើចសប្បាយកំពុងតែដើរកាត់ខ្នងមនុស្សម្នាក់ដែលនៅពីក្រោយសសរអាគារឈរផ្អែកខ្នងទាំងមុខក្រៀមស្រពោន។ ទឹកមាត់គល់-កបានលេបចូលមកវិញយ៉ាងអួលណែនជាមួយរឹមភ្នែកដែលមិនទាន់ស្ងួតស្រួលបួលផងក៏ត្រូវសើមម្ដងទៀតដោយទឹកភ្នែកទន់ជ្រាយរបស់ជុងយ៉ុនហូរអមដំណើរណាយ៉ុនឡើងរថយនជាមួយសង្សារបណ្ដូលចិត្តបើកចាកចេញទៅ។

ដើម្បីអូនWhere stories live. Discover now