ភាគ០៨

206 10 0
                                    

ភាគ០៨

ទីង ទីង.....
(ស្នូរកណ្ដឹងរោទ៍)

" ភ្លេចអីមែនទេ? "
ជុងយ៉ុនដើរមកបណ្ដើរស្រែកហៅសួរមកបណ្ដើរដោយគិតថាជាម៉ូម៉ូ

ក្រាក....
គ្រាន់តែទ្វារបើកឡើងធ្វើឲ្យជុងយ៉ុនភាំងស្រឡាំងកាំងមែនទែននូវវត្តមាននារីម្នាក់ដែលនៅទល់មុខពេលនេះ។

" ជុងគីហ្ហា...!!! "
នោះជាណាយ៉ុននឹងហើយ បានស្ទុះមកឱបជុងយ៉ុន យ៉ាងលឿនជាមួយកែវភ្នែកពោរពេញដោយទឹកភ្នែកហូរមកមិនដាច់

នាងស្រែកយំទាំងមុខខ្ទប់អឹបនឹងទ្រូងជុងយ៉ុនរៀបរាប់ពីការឈឺចាប់ដែលនាងកំពុងជួបប្រទះ ហើយនឹងប្រាប់មកកាន់ជុងយ៉ុនច្បាស់ច្បាស់ថាខ្លួនពិតជាត្រូវការវត្តមានបុរសម្នាក់នោះខ្លាំងណាស់។ រាល់ពាក្យសម្ដីរបស់នាងដែលរង្គំរណ្ដំលឺតែឈ្មោះអ្នកផ្សេងវាប្រៀបដូចកំពុងតែលូកច្របាច់ទាញកន្រ្តាក់បេះដូងជុងយ៉ុនយកចេញមកក្រៅហើយវាយកំទេចចោលយ៉ាងអញ្ចឹង។ អារម្មណ៍ដែលខំប្រមូលរយះពេលពីរសប្ពាហ៍ត្រូវបែកខ្ញែកចេញខ្ទិចគ្មានសល់ ហើយបានវាយបកមកកាន់គេវិញយ៉ាងពេញទំហឹងក្រោយបានឃើញការឈឺចាប់របស់
ណាយ៉ុន។ ជុងយ៉ុនអាចស្បថបានថាបើណាយ៉ុនឈឺចាប់ប៉ុននេះ តែគេនឹងឈឺជំនួសនាងរាប់ពាន់លានដង នោះក៏ព្រោះតែនារីម្នាក់នេះប្រៀបដូចជាខ្យល់ដង្ហើមគេយ៉ាងអញ្ចឹង។ រាល់ស្នាមញញឹមរបស់នាងគឺជាអុកស៊ីសែនដ៏បរិសុទ្ធសម្រាប់ជុងយ៉ុន តែបើអុកស៊ីសែនបរិសុទ្ធមួយនេះត្រូវបានខូចខាត ដង្ហើមរបស់ជុងយ៉ុនក៏ទ្រុតទ្រោមទៅជាមួយគ្នាផងដែរ ហេតុផលមកពីគ្រប់យ៉ាងគេបានព្រមឲ្យនារីម្នាក់នេះអស់ទៅហើយ។

" លឺហើយ ដឹងហើយ មិនអីទេណា បន្តិចទៀតនឹងលែងអីហើយ "

និយាយរួចជុងយ៉ុនបាននាំណាយ៉ុនចូលទៅក្នុងសិន នឹងនាំមកអង្គុយលើសាឡុងឲ្យស្ងប់ចិត្តសិន។ ឃើញនាងក្នុងសភាពបែបនេះជុងយ៉ុនពិតជាខូចចិត្តណាស់ តែបានត្រឹមតែបារម្ភនឹងលួងលោម ព្រោះថាគេគ្មានសិទ្ធធ្វើអ្វីបានច្រើនលើសពីនេះឡើយ។

" ហើយនេះញ៉ាំហើយនៅ? នឹងឃ្លានដែរទេ? "
គេដើរមកជិតលុតជង្គង់លើកម្រាលឥដ្ឋលើកដៃជូតទឹកភ្នែកលើផែនថ្ពាល់ឲ្យនាងថ្នមថ្នមដោយប្រុងប្រយ័ត្ន

ដើម្បីអូនWhere stories live. Discover now