ភាគ០៧

215 6 0
                                    

ភាគ០៧

ថ្ងៃបន្ទាប់!!!

រ៉ើង រ៉ើង រ៉ើង.....

ខណៈនេះនាឡិកានៅលើតុក្បែរក្បាលគ្រែគេងរបស់ជីហ្យូដោយមានវត្តមានជុងយ៉ុនកំពុងគេងលង់លក់នោះបានបន្លឺឡើងដាស់ដល់ដំណេករបស់គេឲ្យភ្ញាក់បើកភ្នែក។ រង្វង់កែវភ្នែកស្លក់នៅជាប់មានសើមដិតដាមដំណក់ទឹកភ្នែកដែលបញ្ជាក់បានថាវាមិនដែលបានស្ងួតទាន់នោះទេ នឹងត្រូវបន្តជំនួសដោយទឹកភ្នែកជាបន្តបន្ទាប់មករហូតពេញមួយយប់។

ពេលនេះជុងយ៉ុនបានបើកភ្នែកកែវភ្នែកយឺតយឺតដោយក្រៀមក្រំបម្រុងឈោងដៃចុចបិទនាឡិកាដែលកំពុងរោទ៍នោះ។ ប៉ុនែ្តក៏ត្រូវបានបញ្ឈប់សម្លេងមុនពេលដៃគេឈោងទៅដល់ នោះគឺជាជីហ្យូនឹងហើយដែលបានដើរមកចុចបិទកុំឲ្យមានការរំខានដល់គេយូរជាងនេះ

" គេបន្តទៅជុងយ៉ុនហ្ហា!!! នេះមើលទៅហត់នឿយណាស់ហើយ សម្រាកឲ្យច្រើនណា យកថាមពលក្នុងការត្រឡប់មកវិញដឹងទេ? អ្នកគាំទ្រនឹកនារាល់ថ្ងៃ ពួកគេពិតជាបារម្ភណាស់ ហើយដឹងមែនទេបើពួកគេថា
ជុងយ៉ុននីម្នាក់នេះកំពុងទ្រុតទ្រោប នោះពួកគេនឹងខូចចិត្ត ហើយយំក៏ថាបាន! ក្រែងមិនចង់ឃើញ ONCE របស់ពួកយើងខូចចិត្តត្រូវទេ? ហេតុនេះរឹងមាំឡើង "

ជីហ្យូនិយាយលួងលោមអមជាមួយនឹងស្នាមញញឹមយ៉ាងស្មោះត្រង់ផ្ដល់ជូនមកគេ ធ្វើឲ្យជុងយ៉ុនពិតជារំភើប តែក៏ខូចចិត្តដែលបណ្ដោយខ្លួនឯងថ្នាក់នេះ។ ពេលវេលាពេញមួយយប់គេងជាមួយមិត្តសម្លាញ់ផ្លាស់ប្ដូរមតិនឹងអារម្មណ៍ក្នុងខ្លួនទៅមក ឃើញថាខ្លួនឯងពិតជាបានលង់ចូលទៅជ្រៅក្នុងរណ្ដៅស្នេហាដ៏ងងឹតមួយ។ ជុងយ៉ុនពិតជាដឹងថាគ្មានថ្ងៃដែលគេអាចយក ណាយ៉ុនបានទេ ប៉ុនែ្តក៏ត្រូវរឹងមាំដូចគ្នា បើថាទៅទោះបីខាងក្នុងទន់ជ្រាយយ៉ាងណាក្ដី។

" ត្រូវហើយ!!! មានអ្នកគាំទ្ររបស់យើងនៅចាំមែនហើយ! អរគុណដែលបានដាតឿន "

ជុងយ៉ុនផ្ដល់ស្នាមញញឹមក្រៀមក្រំទៅឲ្យជីហ្យូវិញយ៉ាងស្រពោន ប៉ុនែ្តក៏ល្អជាមុនដែរ ព្រោះថាពេលនេះគេអាចបញ្ចេញស្នាមញញឹមបាន ទោះបង្ខំចិត្តក៏គ្រាន់បើដែរ។
" បើអញ្ចឹងតោះ ក្រោកបានទេពេលនេះ? រឺក៏ត្រូវការគេងបន្ថែមទៀត? មួយណាក៏បាន ព្រោះថ្ងៃនេះគ្មានកាលវិភាគរបស់ យូ ជុងយ៉ុន នោះទេ!!! " ញញឹម*

ដើម្បីអូនحيث تعيش القصص. اكتشف الآن