ភាគ០៥

220 6 0
                                    

ភាគទី០៥

ការមើលព្រះច័ន្ទត្រូវបានបញ្ចប់ទៅណាយ៉ុនបានគេងលង់លក់លើទ្រូងរបស់ជុងយ៉ុនតាំងពីពេលណាក៏មិនដឹង។ ដោយឃើញបែបនេះជុងយ៉ុនបានលើកបីនាងឡើងយកទៅកាន់ក្នុងតង់ដាក់ឲ្យគេងយ៉ាងប្រុងប្រយ័ត្ន។ ក្រោយពីរៀបចំរួចរាល់ហើយ ជុងយ៉ុនស្រាប់តែឃើញថាដៃណាយ៉ុននៅតែកាន់ទូរស័ព្ទរបស់នាងជាប់មិនលែងសោះ ឃើញបែបនេះជុងយ៉ុនបានឈោងដៃទៅចាប់យកទូរស័ព្ទចេញពីដៃណាយ៉ុន ដោយមិនប្រយ័ត្នធ្វើឲ្យប៉ះចំប៊ូតុងចាក់សោរបណ្ដាលឲ្យភ្លឺអេក្រង់ទូរស័ព្ទនោះបង្ហាញនៅរូបភាពស្និតស្នាលរវាងណាយ៉ុនហើយនឹងមិត្តប្រុសរបស់នាងនោះគឺគីយ៉ុក។

គ្រាន់តែឃើញហើយជុងយ៉ុនស្រាប់តែយល់ថាដង្ហើមខ្លួនឯងដូចជាថប់ៗចំពោះរូបភាពស្និតស្នាលមួយនេះ។ ជុងយ៉ុនដាក់ទូរស័ព្ទចុះវិញទាំងកែវភ្នែករលីងរលោងភាន់ភាំងក្នុងចិត្តជាខ្លាំង

" អ្ហឹម...ជុងគីហ្ហា....!!! "

ភ្លាមៗនោះណាយ៉ុនស្រាប់តែរើប្រាស់ខ្លួនបើកភ្នែកឡើងមកយឺតៗសម្លឹងរកជុងយ៉ុន ទើបភ្លាមៗនោះជុងយ៉ុន បានលើកដៃជូតមុខបន្តិចមុននឹងផ្ដល់ស្នាមញញឹមឲ្យទៅកាន់ណាយ៉ុនយ៉ាងពេញលេញវិញ។

" កើតអីនឹង? នៅត្រង់នេះហើយតើ! "
គេព្យាយាមលួងលោមនាងដោយយកដៃទៅអង្អែលសក់នាងថើរៗឲ្យគេងទៅវិញ

" គីយ៉ុក....!!! ផាកគីយ៉ុក!!! ជុងគីហ្ហា...ហៅគេឲ្យមករកខ្ញុំវិញផង!!! "

ការពិតទៅណាយ៉ុនគ្រាន់តែគេងមមើរនិយាយតែប៉ុណ្ណោះ តែនាងមិនបានដឹងទេថាការមមើររបស់នាងកំពុងតែវៃដំមកលើជុងយ៉ុនទៀតហើយ។ ស្ដាប់លឺគ្រប់ពាក្យគ្រប់ម៉ាត់ស្ទើរតែធ្លាយបេះដូងចេញក្រៅទៅហើយ តែក៏ខំទ្រាំលាក់ទឹកភ្នែកយកដៃអង្អែលលួងលោងនាងរហូតដល់ស្ងាត់មាត់សង្ងំគេងទៅវិញ។ យប់មួយនេះបានក្លាយទៅជារាត្រីដ៏សែនគ្រោធគ្រាធបំផុតក្នុងបេះដូងស្លូតត្រង់របស់ជុងយ៉ុន ព្រោះគេបានដឹងច្បាស់ច្បាស់ទៅហើយនារីម្នាក់នេះមិនគិតរឺក៏ចាត់ទុកវត្តមានរបស់ខ្លួនត្រង់កន្លែងណាក្នុងបេះដូងនាងឡើយ មិនមានសូម្បីតែចន្លោះពិតរុនម្ជុលសម្រាប់គេ។
បន្ទាប់ពីដំណេករបស់ណាយ៉ុនលង់លក់ទៅ ទើបគេទ្រាំសង្ងំបិទភ្នែកគេងតាមក្រោយដែរទៅ។ លុះដល់ពេលព្រឹកក្រោយពីអាហារសម្រ៉ន់រួចរាល់បានចាកចេញដើម្បីត្រឡប់មកទីក្រុងវិញ។

ដើម្បីអូនWhere stories live. Discover now