ភាគ១៤

279 10 0
                                    

ភាគ១៤

ផ្លាច់!!! គ្រប់គ្នាភ្ញាក់ផ្អើលមែនទែននៅពេលដែលម៉ូម៉ូបានចូលមកហើយទះណាយ៉ុនមួយកំផ្លៀង។

" ល្មមឈប់ហើយ!!! អ្នកដែលឆ្កួតសតិជាឯងទេដឹង? "

" ម៉ូម៉ូរីង....នេះឯង!!! មិចក៏មកទះយើង? "
ណាសួរទៅកាន់ម៉ូម៉ូដោយចម្ងល់ខណៈពេលដែលត្រូវមិត្តសម្លាញ់ធ្វើបែបនេះមកកាន់ខ្លួន។

" ធ្វើនឹងហើយ!!! គឺទះឲ្យបាត់ល្ងង់ កុំឲ្យនៅឆ្កួតបែបនេះទៀត!!! "

" ម៉ូម៉ូរីង...."

" ហើយយ៉ាងមិច? សួរតាមត្រង់ល្ងង់ក៏ធ្វើពើបានជាមិនដឹងអីសោះយ៉ាងនឹង! ដប់ឆ្នាំមកនេះមនុស្សម្នាក់បានលះបង់អ្វីខ្លះដើម្បីតែឯង? ហើយកុំពោលពាក្យថាមិនបានសុំ ប៉ុនែ្តឯងតែងតែនិយាយឲ្យគេដឹង ប្រាប់ពីចិត្ត មនុស្សណា កាលបើគេស្រឡាញ់គេនឹងឲ្យយើង ទោះយើងមិនសុំ! ហើយដែលមើលឃើញពីគេខ្លះទេ? ថ្ងៃនេះឯងស្រែកឡូឡាចោតគាត់ថាជាអ្នកបង្ករបញ្ហា ចុះឯងមានឆ្ងល់ទេថាហេតុអីក៏មិត្តប្រុសវិលមករកឯងខណៈពេលទៅជួបគាត់ហើយ? សព្វគ្រប់សព្វបែបគេធ្វើដើម្បីតែម្នាក់នឹងមកឲ្យតែរហូត ការពារ មើលថែ ព្រួយបារម្ភ យកចិត្តទុកដាក់ ផ្ដោតសំខាន់ ស្អីក៏ជាឯង ព្រោះអីដឹងទេ? ព្រោះឯងនេះតែងឈរនៅលេខរៀងទីមួយសម្រាប់គាត់ជានិច្ច។ ប៉ុនែ្តមើលឯងចុះថាឲ្យជេស្ដីមនុស្សដែលព្រមចាញ់ ព្រមឲ្យឯងមករហូត ថាជាមេបញ្ហាទៅវិញ ខ្ញុំថាឯងនឹងហើយទើបមិនព្រមភ្ញាក់សតិ។ ហើយសួរត្រង់ត្រង់ចុះ ចង់រៀបការដោយមុខមាត់រឺក៏ស្រឡាញ់? ឯង!!! ឯងកំពុងតែបំផ្លាញមនុស្សដែលស្រឡាញ់ឯងយ៉ាងធំធេងដើម្បីតែមនុស្សដោយគ្រាន់គិតថាសាកសម។ គិតទៅមើលថាទង្វើរបស់ឯងទៅលើគាត់ដប់ឆ្នាំមកនេះគេចាត់ទុកថាជាមិត្តដែរទេ? ផ្ដល់ក្ដីសង្ឃឹម ប្រច័ណ្ឋ ហួងហែង រៀបចំទុកដាក់ តាមតែអំពើចិត្តចង់ ចុងក្រោយសល់ត្រឹមពាក្យថាមិត្ត។ នឹងហ្ហេរកាយវិការមិត្ត? នឹងមែនទេសម្ដីមិត្ត? បើឯងមិនធ្វើខ្លួនចូលមករកគេ ក៏គ្មាននរណាល្ងង់ល្ងង់ដើរចូលដោយគ្មានទំនោរទេ។ "

ស្ដាប់លឺគ្រប់ពាក្យរបស់ ម៉ូម៉ូ ហើយ ធ្វើឲ្យ ណាយ៉ុន បានត្រឹមគាំងត្រឹង ទន់ជើងអង្គុយចុះរកនឹកនូវអ្វីដែលបានកើតឡើងកន្លងមក ស្រាប់តែទឹកភ្នែកក៏ចាប់ផ្ដើមហូរមកយ៉ាងច្រើន ដែធ្វើឲ្យ សាណា នឹង មីណា ចូលទៅលួងដល់នាង តែក៏ត្រូវ ម៉ូម៉ូ ទាញទាំងពីរនាក់នោះវិញ។

ដើម្បីអូនWhere stories live. Discover now