ភាគ១០

227 7 0
                                    

ភាគ១០

" ហ្ហឺយ!!! នេះយើងគេងកើយដៃម៉ូម៉ូពេញមួយយប់? "

ជុងយ៉ុនដែលភ្ញាក់ព្រឺតកន្រ្តាក់ងើបឡើងវឹងក្រោយពេលដឹងថារូបគេបានគេគេងកើយដៃរបស់ម៉ូម៉ូឡើងពេញមួយយប់ ដែលថាទៅគេពិតជាម្លាប់គេកាន់ដៃនាង តែមិនធ្លាប់ឲ្យនាងមកឱបពីក្រោយនឹងផ្ដល់ដៃនាងឲ្យមកខ្លួនកើយយ៉ាងនឹងឡើយ ដោយហេតុនេះហើយជាធ្វើឲ្យជុងយ៉ុន ភ្ញាក់យ៉ាងនឹង។

" អរ!!! នេះបងភ្ញាក់ហើយ? "

ម៉ូម៉ូដែលភ្លេចខ្លួនក៏របូតមាត់ហៅជុងយ៉ុនថាបងចេញមកក្រៅ ទាំងដែលពាក្យនេះនាងប្រើសម្រាប់ការហៅក្នុងចិត្តនាងតែប៉ុណ្ណោះ។ ក្រោយមកពេលឃើញជុងយ៉ុនមើលមកនាងដោយទឹកមុខចម្លែកទើបម៉ូម៉ូរហ័សងើបមកអង្គុយដើម្បីនិយាយគ្នាវិញ

" អរ...គឺថាជុងយ៉ុនហ្ហា តើនេះក្រោកហើយ? រួចចុះយប់មិញគេងលក់ស្រួលទេ? "
នាងធ្វើជាសួរនាំបង្វែរស្ថានការណ៍ចំពោះមុខចេញ
" អូ!!! ត្រូវហើយ បើអញ្ចឹងសុំទៅមុជទឹកសិនហើយ "

ជុងយ៉ុនពេលនេះដូចជាប្លែកប្លែកយ៉ាងមិចមិនដឹង ក្រោយពេលទទួលបានការឱបពេញមួយពីម៉ូម៉ូហើយ។ ភ្លាមនោះក្រោយនិយាយរួចក៏ប្រញាប់ងើបដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ ទុកឲ្យម៉ូម៉ូអង្គុយគាំងម្នាក់ឯងលួចញញឹមទាំងមុខក្រហមព្រឿងព្រឿង។

ក្រោយពីពេលព្រឹកដែលប្លែកប្លែកនេះរំលងផុតទៅ ម៉ូម៉ូ នឹងជុងយ៉ុនក៏មកអង្គុយទទួលទានអាហារពេលព្រឹករួមគ្នា។ ម៉ូម៉ូចេះតែលួចមើលមុខរបស់ជុងយ៉ុនជាប់រហូត ដោយនាងយល់ថាគេកំពុងតែកើតមានអ្វីទៅ?

ព្រោះតែយប់មិញនេះនាងនៅចាំបានរាល់ពាក្យសម្ដីរបស់ជុងយ៉ុននិយាយអំពីស្នេហាដែលមានលើណាយ៉ុន រួមអមដោយការឈឺចាប់ក្នុងចិត្តជាខ្លាំង។ ប៉ុនែ្តព្រឹកនេះគឺពិតជាប្លែក ដែលជុងយ៉ុនអាចញ៉ាំបានយ៉ាងស្ងប់ស្ងាត់ ខុសពីរាល់ដងដែលនាងអាចមើលឃើញពីការឈឺចាប់របស់ជុងយ៉ុនបានគ្រប់ពេល។

នាងពិតជាឆ្ងល់ថាជុងយ៉ុនបានយកការឈឺចាប់ទាំងនោះទៅលាក់ទុកត្រង់ណា មិចបានជាអាចបង្ហាញ់អាការៈស្ងប់ស្ងាត់ដូចគ្មានរឿងអ្វីយ៉ាងអញ្ចឹង។ ហើយនេះពិតជាប្លែកមែនទែនដែលជុងយ៉ុនប្រែក្លាយទៅជាលែងនិយាយស្ដីអ្វីសោះបែបនឹង នឹងរឹតតែប្លែកនោះគឺថាលែងអាចមើលឃើញភាពសោកសៅរបស់គេដូចគ្នា។

ដើម្បីអូនWhere stories live. Discover now