ភាគ១១

205 7 0
                                    

ភាគ១១

" លោកផាកគីយ៉ុក!!! តើយើងអាចនិយាយគ្នាបន្តិចបានដែរទេ? "

គីយ៉ុកគ្រាន់តែបានឃើញជុងយ៉ុនហើយក៏ប្រាប់ឲ្យមនុស្សស្រីដែលចូលមកជាមួយខ្លួនរង់ចាំសិនដោយគេនឹងចេញទៅនិយាយជាមួយនឹងជុងយ៉ុននៅកន្លែងមួយផ្សេងទៀត។ សម្រុះសម្រួលហើយគីយ៉ុកហើយនឹងជុងយ៉ុនបាននាំដើរមកនិយាយនៅខាងក្រោយនឹងក្រៅហាងនោះ ព្រោះថាស្ងាត់បឹងរៀងងងឹតដែលលាក់បាំងនឹងភ្នែកគេឯង។

" នារីម្នាក់នោះជាអ្វីនឹងលោក? "
ជុងយ៉ុនផ្ដើមសំនួរមុន

" យូជីន!!! នាងគ្រាន់តែអតិថិជនដៃគូសហការណ៍តែប៉ុណ្ណោះ!!! តែថាមិចក៏... "
" មិនមានអ្វីលើសនឹងទេមែនទេ? " បញ្ចាក់*
" ត្រូវហើយ! គ្មាននោះទេ! " គេហាក់ឆ្ងល់*
" បើតាមគិតរវាងលោកនឹងណាយ៉ុនមានបញ្ហារនឹងគ្នាព្រោះវត្តមាននារីម្នាក់នោះមែនទេ? "
" អឹម!!! ត្រូវហើយ នាងប្រច័ណ្ឋណាស់ មិនថាប្រាប់យ៉ាងមិចក៏នាងនៅតែរករឿង " គេងាកមុខចេញបែបតានតឹង

" យល់ហើយ!!! "
" តែថាជុងយ៉ុនហ្ហា....មិចក៏.... "
" ទៅរកនាងវិញបានទេ? "

ជុងយ៉ុននិយាយកាត់ធ្វើឲ្យគីយ៉ុកមើលមកគេដោយចម្លែកចិត្ត គិតមិនយល់ថាហេតុអីក៏ជុងយ៉ុនត្រូវមកនិយាយរឿងនេះ ដែលជាហេតុធ្វើឲ្យគីយ៉ុកពិតជាឆ្ងល់។

" ថាមិចនឹង? "
" លោក!!! ទៅរកនាងវិញបានទេ? នាងពិតជាស្រឡាញ់លោកណាស់ ខ្ញុំហ៊ាន​ធានាអះអាងបាន ខ្ញុំមិនដែលឃើញនាងស្រឡាញ់នរណាដូចជាលោកឡើយ ខ្ញុំបានឃើញការឈឺចាប់របស់នាង ខ្ញុំឃើញនឹងហៅលោករាល់យប់ តើលោកមិនស្រឡាញ់នាងទេហ្ហី? បើនៅស្រឡាញ់ទៅរកនាងវិញទៅ បានទេ? "

ទឹកមុខជុងយ៉ុនបានបង្ហាញចេញមកយ៉ាងពិតប្រាកដជាមួយសំណើរមួយនេះ ដែលធ្វើឲ្យគីយ៉ុកកាន់តែចម្លែកចិត្តឡើងមក។
" ជុងយ៉ុនហ្ហា!!! ការពិតទៅខ្ញុំពិតជានៅស្រឡាញ់នាងមែន! តែពួកយើងមិនចុះសម្រុងគ្នាឡើយ បើឲ្យនៅជាមួយគ្នាដូចបង្ខំយ៉ាងអញ្ចឹង "

" បង្ខំអីទៅ? មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវយោគយល់នឹងគ្នា លោកគួរតែអធ្យាស្រ័យឲ្យនាងរាល់ពេលនាងខុស ប្រាប់នាងនូវកំហុស ហើយព្យាយាមពន្យល់នាង ដែលការពិតទៅណាយ៉ុនមិនពិបាកនិយាយទេ នាងងក់ងរ តែនាងមិនពិបាកលួងឯណា នាងអាចនឹងប្រច័ណ្ឋដោយសារតែនាងមិនដឹងពីលោកច្បាស់ ហើយក៏ព្រោះតែលោកមិនផ្ដល់ភាពជឿរជាក់ឲ្យនាង "

ដើម្បីអូនDär berättelser lever. Upptäck nu