ភាគ០៩

206 8 0
                                    

ភាគ០៩

" អត់នោះទេ!!! មិនអាចឡើយ... "
ភ្លាមៗនោះណាយ៉ុនស្រាប់តែបើកភ្នែកឡើងនិយាយមកកាន់ជុងយ៉ុនយ៉ាងច្បាស់ធ្វើឲ្យជុងយ៉ុនគាំងត្រឹងតែម្ដង។

ជុងយ៉ុនភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាណាយ៉ុនមិនទាន់បានគេងលក់នៅឡើយ ឃើញបែបនេះគេបានស្ទុះងើបឈរដោយមិននិយាយអ្វីសោះ។ ចំណែកឯ
ណាយ៉ុនវិញក៏បានងើបពីគ្រែឈរទល់មុខជុងយ៉ុនមើលមកកាន់គេជាមួយទឹកមុខពោរពេញដោយភាពខឹងស្អប់មែនទែន

" ហេតុអី? "
នាងសួរជុងយ៉ុនដោយអារម្មណ៍ខឹង ប៉ុនែ្តជុងយ៉ុនហាក់ និយាយអ្វីមិនចេញឡើយ ដោយបានត្រឹមនៅស្ងៀម

" និយាយមក!!! មិចក៏ធ្វើបែបនឹង? "
នាងបន្តសួរព្រមទាំងយកចង្អុលដៃទៅចុចចំកណ្ដាលទ្រូងរបស់ជុងយ៉ុនម្ដងហើយម្ដងទៀតមុននឹងនាងដើរចេញទៅ។ ឃើញបែបនេះជុងយ៉ុនបានស្ទុះចេញទៅតាមនាងយ៉ាងលឿន ហើយក៏បានចាប់ដៃនាងឃាត់
" ណាយ៉ុនហ្ហា....!!! កុំទាន់ទៅអី "
ជុងយ៉ុនពិតជាព្យាយាមឃាត់នាងដោយបេះដូងភ្លនរបស់គេ តែអ្នកម្ខាងទៀតហាក់ដូចជាកំពុងធុញទ្រាន់ជាខ្លាំង

" ហេតុអីត្រូវនៅ? នៅស្ដាប់ពាក្យឡប់របស់អ្នកមែនទេ? ហេតុអីក៏មានគំនិតបែបនឹង? និយាយមោរ ខ្ញុំខំទុកអ្នកជាមិត្តល្អ ប៉ុន្តែមើលអ្វីដែលសងមកវិញទៅ? ស្រឡាញ់ខ្ញុំ!!! អ្នកឡប់មែនទេ? "

" ណាយ៉ុនហ្ហា!!! សូមទោសផង តែ...តែខ្ញុំពិតជាស្រឡាញ់នាង ខ្ញុំក៏ដឹងថាវាទំនង តែធ្វើមិចបើខ្ញុំស្រឡាញ់ទៅហើយ ប៉ុនែ្តខ្ញុំមិនបានទាមទារឲ្យនាងមកស្រឡាញ់ខ្ញុំវិញនោះទេ! "

" បើអញ្ចឹងចង់បានអី? "
" ចង់ឲ្យនាងញញឹម!!! បើឈឺចាប់ណាស់មិចក៏មិនដើរចេញ? ទ្រាំធ្វើអី? នាងវេទនាខ្ញុំខូចចិត្តណាស់ដឹងទេ? ហេតុនេះបើឈឺណាស់ចាកចេញទៅ "

" បើអញ្ចឹងតើយ៉ាងមិច? ចង់ចេញមិនរឿងរបស់ខ្ញុំតើ ហើយអ្នកមានសិទ្ធអី? ខ្ញុំចង់ញញឹមចង់កើតទុកក៏ជារឿងរបស់ខ្ញុំ រើសអ្នកណា នៅមិននៅ វាមានអីពាក់ព័ន្ធនឹងអ្នកដែរ? ហេតុអីក៏ចេះគិតគូរបើសិទ្ធត្រឹមជាមិត្តសោះនឹង!!! "

" មែនហើយត្រឹមជាមិត្ត វាមិនដែលលើសស្រាប់ហើយ មិនថាធ្វើល្អដល់ស្លាប់ខ្លួនក៏ជៀសពាក្យនឹងមិនបានដដែល! ខ្ញុំនេះអធ្មានិយមដែលលង់ស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ តែនាងវិញអធ្មានិយមលើសខ្ញុំទៅទៀត "

ដើម្បីអូនWhere stories live. Discover now