ភាគ១៣

231 9 1
                                    

ភាគ១៣

" ហ្ហេ!!! ផាក ជីហ្យូ!!! លឺខ្ញុំនិយាយដែរទេ? "

ម៉ូម៉ូព្យាយាមហៅជីហ្យូម្ដងហើយម្ដងទៀត ប៉ុនែ្តហាក់គ្មានការឆ្លើយតបមកវិញសោះ ដែលជាហេតុធ្វើឲ្យម៉ូម៉ូ បានគិតដឹងភ្លាមថាជីហ្យូច្បាស់ជានៅជាមួយជុងយ៉ុន។

ហ្ហឺយ!!!
គិតដឹងភ្លាមម៉ូម៉ូភ្ញាក់ព្រើតចុចបិទយ៉ាងលឿនជាមួយអារម្មណ៍ភ័យបុកពោះយ៉ាងខ្លាំង។

" តើគាត់....គាត់មានបានលឺដែរទេ....!!! "
ម៉ូម៉ូពិតជាស្មុគស្មាញក្នុងចិត្តខ្លាំងខ្លាំងជាមួយគំនិតដែលនាងគិតជាប់មករហូតនេះ។

ហើយបើងាកមកមើលជុងយ៉ុនឯនេះវិញ ពេលនេះកំពុងតែប្រឹងញញឹមទាំងអួលដើម-ក ហើយក៏ប្រាប់ជីហ្យូឲ្យត្រឡប់ទៅរកម៉ូម៉ូវិញទៅ។ ដោយគាត់បានអះអាងថាសភាពគាត់មិនមានបញ្ហាអ្វីទេ ទើបធ្វើឲ្យជីហ្យូត្រូវបង្ខំចិត្តចេញមកវិញទោះបីមិនចង់ក៏ដោយ ពឹងលើហេតុផលដែលជុងយ៉ុនឲ្យ រួមទាំងមើលដឹងផងថាគាត់ពិតជាចង់នៅម្នាក់ឯងផងនោះ ទើបជីហ្យូមានតែដើរចេញមកវិញដោយមិនហ៊ាននិយាយអ្វីតទៀតទេ។

" នេះនៅម្នាក់ឯងបានពិតមែន? "
ជីហ្យូសួរបញ្ចាក់មុនពេលដើរចេញមកក្រៅ

" បាន!!! មិនមានអីធ្ងន់ទេណា! "
គាត់ញញឹមផ្ដល់ភាពជឿរជាក់ឲ្យនាងមុនលើកដៃលាគ្នា

@អាគារស្នាក់

ទ្វារបានបើកបន្លឺបង្ហាញនូវវត្តមានរបស់ជូហ្យូដើរចូលមកជាមួយទឹកមុខស្នើរ ស្របគ្នានឹងម៉ូម៉ូឈររង់ចាំរួចជាស្រេច។ បើមើលតាមទឹកមុខម្នាក់ម្នាក់ពិតជាបានដឹងហើយថាមានអ្វីឡើងមក

" ដឹងហើយមែនទេ? "
ម៉ូម៉ូសួរទៅកាន់ជីហ្យូខណៈពេលដែលនាងដើរចូលមក

" អឹម!!! "
តបទៅវិញដោយងក់ក្បាលតិចតិច

លឺបែបនេះហើយ ម៉ូម៉ូស្រាប់តែស្ទុះបម្រុងចេញទៅ ប៉ុនែ្តក៏ត្រូវបានជីហ្យូចាប់ដៃឃាត់នាងជាប់មកវិញ។

" កុំទៅអី!!! គេនោះប្រហែលមិនចង់ជួបអ្នកណានោះក្នុងខណៈពេលនេះ! គេនោះចង់នៅស្ងប់ស្ងាប់ ហើយគេម្នាក់នោះប្រហែលជាចង់រំងាប់អារម្មណ៍ដោយខ្លួន ក្រែងថាវានឹងប្រសើរជាងមានអ្នកទៅរំខាន! គាត់ព្យាយាមកាត់ចិត្តហើយ ហេតុនេះឯងគួរតែព្យាយាមដែរទៅ "

ដើម្បីអូនWhere stories live. Discover now