ម៉ូម៉ូនិយាយតិចៗទៅកាន់ជុងយ៉ុនជាមួយទឹកភ្នែកដោយភាពអាណិតអាសូរជាពន់ពេកទៅកាន់គេ។ នោះដោយសារតែនាងដឹងថាកាលដែលជុងយ៉ុនធ្លាក់ខ្លួនឈឺទ្រុតទ្រោមបែបនេះក៏ជាមួយចំណែកដោយសារតែ
ណាយ៉ុននឹងឯង។

" ដឹងហើយ! ដឹងហើយ! ដឹងហើយ! "

ការឆ្លើយតបមកវិញរបស់ជុងយ៉ុនមានតែពាក្យពីរបីម៉ាត់នេះប៉ុណ្ណោះ។ នោះដោយសារតែជុងយ៉ុនពិតជាដឹងហើយថាណាយ៉ុនមានមិត្តប្រុស ហើយក៏ដឹងទៀតថាវាគ្មានថ្ងៃទៅរួចនោះទេសម្រាប់គេទៅកាន់ណាយ៉ុន នឹងអ្វីដែលជុងយ៉ុនដឹងច្បាស់បំផុតនោះ គឺដឹងហើយថាខ្លួនគេគ្មានថ្ងៃអាចឈប់ស្រឡាញ់ណាយ៉ុនបានឡើយ នឹងដឹងទៀតថាខ្លួនគ្មានសិទ្ធ ខឹង ប្រច័ណ្ឋ ហួងហែងនាងដាច់ខាត អ្វីដែលដឹងនោះគឺស្ម័គ្រព្រមតាមមើលថែនាងជានិច្ច ទោះបីជាខ្លួនឯងខ្ទិចខ្ទាំយ៉ាងណាក៏ដោយ។ ព្រោះជុងយ៉ុនជឿថាកាលដែលណាយ៉ុនមានក្ដីសុខគេក៏មានក្ដីសុខដូចជានាងយ៉ាងអញ្ចឹង។

" បើដឹងហើយឈប់យំទៅ!!! ជូតទឹកភ្នែកចេញណាក្មេងល្ងង់! បើមិនអញ្ចឹងទេនឹងវៃហើយណា! "

ម៉ូម៉ូជូតទឹកភ្នែកឲ្យជុងយ៉ុនយ៉ាងស្អាតមុនពេលដែល
ជុងយ៉ុនងើបមកផឹកទឹកហើយចូលបន្ទប់វិញ។

មកដល់ខាងក្នុងជុងយ៉ុនដាក់ខ្លួនអង្គុយលើកម្រាលឥដ្ឋឱបជង្គង់សម្លឹងមើលមុខណាយ៉ុនយ៉ាងស្ងប់ស្ងាត់នឹកដល់គ្រប់ពាក្យដែលណាយ៉ុននិយាយថាស្រឡាញ់អ្នកផ្សេងពេញៗម៉ាត់។

ទឹកភ្នែកចេះតែបន្តហូររឿយៗរហូតត្រូវជូតម្ដងហើយម្ដងទៀតមុនពេលណាយ៉ុនបើកភ្នែកឡើងឃើញគេកំពុងអង្គុយមើលមកខ្លួន

" អូ...ជុងគី!!! នេះមិនទាន់គេងទេ? "

ណាយ៉ុនហើបមុខពីខ្នើយមើលទៅកាន់ជុងយ៉ុន។ ភ្លាមៗនោះជុងយ៉ុនក៏បានងើបឈររួចបានមកអង្គុយលើពូកក្បែរណាយ៉ុនវិញ ដោយយកដៃអង្អែលសក់ណាយ៉ុនតិចតិចស្រាលស្រាលជាមួយស្នាមញញឹមស្ងួត

" គេងទៅ! មុននេះខ្ញុំស្រាប់តែស្រេកទឹក ទើបទៅរកផឹកទឹក ហើយពេលត្រឡប់មកវិញក៏អង្គុយសម្រួលអារម្មណ៍បន្តិច! " ញញឹមងក់ក្បាលផ្ដល់ភាពជឿរជាក់

ដើម្បីអូនWhere stories live. Discover now