« យ៉ាងណាយើងមានឈ្មោះជាអ្នកទីមួយយើងនិងយកលោកចនអោយបាន »នាងញញិមមើលទៅកញ្ចក់ទាំងមានជំនឿចឹត្តលើខ្លួនឯងទុះនាងធ្លាប់អោយដៃគេតែគេមើលមិនឃើញគេមិនខ្វល់ក៏នាងនៅតែព្យាយាម(ខំម្លេះចែ😝)ថារួចនាងក៏ចាកចេញគឺទៅរកជុងហ្គុកនៅក្រុមហ៊ុននោះអីតែប្រហែលជាជួបពួកនាងទាំងពីរនោះទៀតហើយ
អ្វីដែលនាងគិតគឺមិនខុសនោះឡើយគឺនាងបានជួបហាន យូរីន និង ហុង ជេអុីននៅទីនោះពិតមែនប៉ុន្តែគ្រាន់តែថាយូរីននាងស្លូតជាងគេ ពួកនាងទាំងបីជួបគ្នាននៅក្នុងofficeរបស់ជុងហ្គុកប៉ុន្តែជុងហ្គុកនៅទីនេះឡើយព្រោះត្រូវមានប្រជុំសូម្បីតែពួកនាងមកក៏គេមិនដឹងដែរបើដឹងគេប្រាកដជាអោយពួកនាងចេញទៅវិញមិនខានឯលេខារបស់ជុងហ្គុកមិនសូវហ៊ានជាមួយពួកនាងឡើយណាមួយពួកនាងមាននាមជាសង្សាររបស់អគ្គនាយកទើបនាងមិនហ៊ានហាមឃាត់
« មិនគិតថាបានជួបនៅទីនេះ »សូយ៉ុងសើចចុងមាត់ដើទៅអង្គុយលើសាឡុងគងអន្ទាក់ខ្លាធ្វើរឹកដូចជាម្ចាស់ស្រី
« គិតថាយើងចង់ជួប? »ជេអុីនលើកចញ្ចើមសួរគិតថានាងចង់ជួបណាស់រឺ?ឃើញមុខចង់តែទះទេនិយាយអោយច្បាស់លាស់ទៅពួកនាងទាំងបីមិនត្រូវគ្នានោះទេសម្ដែងធ្វើជាត្រូវគ្នាតែនៅមុខកាំមេរ៉ាប៉ុណ្ណោះ
« ខាំគ្នាឆ្អែតរឺនៅ? »យូរីនដែលកំពុងអង្គុយស្ដាប់នោះសែនធុញទ្រាំនិងពួកនាងជួបគ្នាមានតែរឿង
« នាងកុំចេះ »ជេអុីនស្រែកដាក់យូរីនវិញនាងមិនបាននិយាយរកទេបែជាចង់និយាយថាអោយនាងទៅវិញ ពួកនាងទាំងបីឈ្លោះគ្នាឥតឈប់សូយ៉ុងដោយទ្រាំមិនបានទើបច្រានជេអុីនទៅបុកនិងតុក៏គ្រវាសភ្នែកទៅស៊ុមរូបថតដែលដាក់តាំងតូចមួយនៅលើតុទើបនាងកាន់យកមកមើល
« រូបរបស់អ្នកណា? »ចម្ងល់ចាប់ផ្ដើមកើតមានឡើងផ្ទួនៗតើម្ចាស់រូបជាអ្នកណាទើបមានសំណាងបានជុងហ្គុកយករូបមកតាំងបែបនេះប៉ុន្តែមើលមិនទាន់ទាំងច្បាស់ផងស្រាប់តែមានអ្នកកញ្ឆក់យកទៅបាត់ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីចន ជុងហ្គុកនោះឡើយធ្វើអោយជេអុីនភ្ញាក់ខ្លួនព្រើតតែម្ដង
« នាងមានសិទ្ធអីប៉ះរូបរបស់គេ? »ជុងហ្គុកបញ្ចេញទឹកមុខមុាំគេមិនចូលចឹត្តអោយអ្នកណាប៉ះរូបថតរបស់ថេយ៉ុងផ្ដេសផ្ដាស់ឡើយ
« អោយខ្ញុំសុំទោស »នាងបានត្រឹមតែពោលពាក្យសុំទោសហើយក៏នៅតែឆ្ងល់ថានាក់ដែលនៅក្នុងរូបនោះជាអ្នកណាហេតុអ្វីមើលទៅសំខាន់សម្រាប់ជុងហ្គុកខ្លាំងណាស់?មើលទៅហួងហែងម្នាក់នោះខ្លាំងណាស់?
« ពួកនាងឆាប់ចេញទៅវិញបើមិនចង់អោយយើងសម្លាប់ពួកនាងចោល »រាងក្រាសៀស្រែកគំហគដាក់ពួកនាងខ្លាំងៗសភាពគេនៅពេលនេះគឺដូចជាតោកំពុងតែក្រេវក្រោធយ៉ាងអញ្ចឹងមើលទៅគូរអោយខ្លាច ទើបពួកនាងប្រញ៉ាប់ចេញទៅវិញមិនចង់ចោលឆ្អឹងនៅទីនេះឡើយ
« បងសុំទោសណាថេយ៍..បងមិនអោយអ្នកណាមកប៉ះអូនផ្ដេសផ្ដាស់ឡើយ »ជុងហ្គុកអង្អែលរូបថេយ៉ុងថ្នមៗគេពិតជាមានអារម្មណ៍មិនល្អនៅពេលមានគេប៉ះរូបរបស់ថេយ៉ុងអម្បាញ់មិញគេស្ទើរតែសម្លាប់ពួកនាងចោលទៅហើយ
« បងនិកអូនណាស់ថេយ៍ បងស្រលាញ់អូន »ជុងហ្គុកអោបរូបថេយ៉ុងជាប់ក្នុងទ្រូងទាំងរកកលទឹកភ្នែក ខ្សែភ្នែកសម្លឹងទៅឆ្ងាយគ្មានទីសដៅនិកគេណាស់ចង់ជួបគេណាស់តែគ្មានឥកាសឡើយ
_______
ងាគមកមើលខាងនេះវិញម្ដងជំហានជើងញាប់បោះទៅមុខយ៉ាងលឿនរងូតដល់បន្ទប់ងងិតមួយ
« ចៅហ្វាយ.. »បុរសម្នាក់នោះអោនមុខចុះស្ទើរតែដល់ដីមិនហ៊ានងើបប្រឈមមុខនិងអ្នកដែលកំពុងឈរបែខ្នងដាក់គេឡើយ
« គ្មានបានការ »ផាំង..គ្រាប់កាំភ្លើងហោះទម្លុះក្បាលបុរសម្នាក់នោះធ្វើអោយដេកស្លាប់ភ្លាមៗនៅនិងកន្លែងនេះហើយជាលិទ្ធផលដែលក្បត់និងគេហើយធ្វើការអោយសត្រូវគិតមែនទេថាគេមិនដឹងនោះ?
« ឆាប់យកវាទៅអោយសត្វសុីទៅ »
« បាទ ចៅហ្វាយ »កូនចៅក្រោមបង្គាប់ក៏ប្រញ៉ាប់ធ្វើតាមបញ្ជានិងធ្វើការសម្អាតយ៉ាងស្អាតមុនធ្វើអោយទាស់ចឹត្តចៅហ្វាយរូបស្រស់ម្នាក់នេះឡើយ
« ហ្វឺនត្រៀមរួចហើយរឺនៅ? »អ្នកដែលមានងារថាជាចៅហ្វាយងាគមកសួរជំនិតរបស់ខ្លួនដែលឈរនៅម្ខាងទៀតទាំងដៃស្រឡូនកំពុងតែបង្វឹលប៊ឹចទៅមក
« គ្រប់យ៉ាងរួចរាល់អស់ហើយចៅហ្វាយ »ហ្វឺនអោនមុខចុះអ្វីដែលថេយ៉ុងចាត់ចែងអោយគេធ្វើគឺគេតែងតែធ្វើបានសម្រេចជានិច្ច
« ល្អ..ស្អែកនេះយើងនិងទៅកូរ៉េ »រាងតូចញញិមចុងមាត់ប្រើពេលយូរខ្លាំងណាស់ទើបគេអាចដើមកដល់ចំណុចនេះពេលនេះគេត្រូវត្រឡប់ទៅកន្លែងដើមវិញហើយត្រៀមស្វាគមន៍គីម ថេយ៉ុងអោយហើយទៅ
To be Continue...💖
YOU ARE READING
សង្សារចាស់ ម្ចាស់ស្នេហ៍🌺« ចប់ »
Romanceដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Taekook?
ភាគទី7 : យកអោយសត្វសុី
Start from the beginning
