Part/49

3.2K 145 10
                                    

«ពេលនេះដល់ពេលហើយ សូមអ្នកម៉ាក់នាំកូនក្រមុំឡើងមកលើវេទិកាកម្មវិធីមក បាទ»ពិធីករនិយាយទាំងញញឹម

ក្រាក~~

សម្លេងបើកទ្វារធំក្នុងសាលពិធីមង្គលការក៏បន្លឺឡើង បង្ហាញអោយឃើញថេយ៍ដែរជាកូនក្រមុំ ដើរចូលមកដោយដៃម្ខាងកាន់ដើមដៃរបស់អ្នកជាម្តាយ ចំណែកឯដៃម្ខាងទៀតគឺមានកាន់បាច់ផ្កាកុលាបមួយបាច់តូចល្មម ផ្ទៃមុខដែរនៅក្រោម
ស្បៃរគឺញញឹមទាំងស្រស់

«ម៉ាក់ប្រគល់កូនថេយ៍អោយកូនហើយណា៎ ត្រូវមើលថែថេយ៍កូនម៉ាក់អោយបានល្អលឺទេ បើថ្ងៃណាមួយកូនលែងត្រូវការគេសូមប្រគល់គេអោយមកម៉ាក់វិញណាហាមធ្វើបាបគេជាដាច់ខាត»លោកស្រី Eunmiនិយាយព្រមទាំងយកដៃថេយ៍នឹងជុងហ្គុកអោយកាន់ដៃគ្នា

«អ្នកម៉ាក់ទុកចិត្តចុះខ្ញុំនឹងមើលថែថេយ៍អោយបានល្អ នឹងដើរតួនាទីជាស្វាមីល្អព្រមទាំងជាលោកប៉ាគំរូ អ្នកម៉ាក់កុំបារម្ភអីខ្ញុំគ្មានថ្ងៃធ្វើអោយថេយ៍ឈឺចាប់ម្តងទៀតទេ»ជុងហ្គុកនាយតបទៅអ្នកជាម្តាយវិញទាំងញញឹមក្តោបដៃរាងតូចឡើងណែន

«ន៎ែ...អាកូនហា៎ មើលថែកូនថេយ៍អោយល្អលឺទេបើអែងហ៊ានតែលួចមានស្រីខាងក្រៅធ្វើអោយកូនថេយ៍យំខូចចិត្តនោះ នោះអែងដាច់✌»លោកម្ចាស់និយាយព្រមទាំងលើកដៃធ្វើដូចជាកន្ត្រៃកាត់ ហើយសម្លឹងមើលទៅក្រោម ធ្វើអោយជុងហ្គុកនេះព្រឺតសម្បុលឡើងភ្លាម

«បាទ លោកម្ចាស់ប៉ា»រាងក្រាសតបទៅវិញទាំងញញឹមស្ញេញ

«បានហើយលោកបងឈប់និយាយលេងទៅដល់ម៉ោងកូនបំពាក់ជញ្ជៀនហើយ»លោកស្រី Eunmi និយាយព្រមទាំងចាប់អូសដៃស្វាមីគាត់ចុះមកក្រោមដើរទៅរកកៅអីរបស់ពួកគាត់វិញ

«មោះជាបន្តទៅនេះ សូមកូនកម្លោះបំពាក់ជញ្ជៀនអោយកូនក្រមុំ បាទ»ពិធីករនិយាយចប់ក៏ឃើញមានក្មេងស្រីជំទង់ម្នាក់គឺជាអ្នកកាន់ជើងពានផ្កាដែរមានដាក់ប្រអប់ជញ្ជៀនដើរ ចូលមកទាំងញញឹម

«ជ៎ុប...»ជុងហ្គុកបំពាក់ជញ្ជៀនអោយថេយ៍រួចហើយក៏អោនថើបដៃរាងតូចបន្តិចមុននឹងងើបសម្លឹងមើលមុខរាងតូចទាំងញញឹមខ្ជឹប

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now