Part10/💕

2.8K 140 0
                                    

«ខឹក..ហឹម..ហេតុអីលោកមកជួយខ្ញុំវិញធ្វើអី»ទីបំផុតរាងតូចក៏បានដឹងខ្លួនវិញ ហើយក៏ងាកមុខទៅសួររាងក្រាស

«អែងងាប់មិនទាន់បានទេ...បើយើងមិនអនុញាត្តិ»រាងក្រាសនិយាយដោយសម្លេងមាំ ហើយក៏អូសដៃរាងតូចដើរសម្តៅទៅកន្លែងចតឡាន

«លោកប្រុងនាំខ្ញុំទៅណា»រាងតូចសួរទាំងឆ្ងល់ នេះមិនទាន់ចប់ពិធីផងចង់អូសគេទៅណានឹង

«កុំចេះនៅអោយតែស្ងៀមទៅ ត្រូវស្តាប់យើងបើអែងចង់អោយម៉ាក់របស់អែងនៅជាមួយប៉ាយើងមានក្តីសុខនោះ»រាងក្រាសមិនតប ហើយថែមទាំងយកក្តីសុខម៉ាក់របស់រាងតូចមកគម្រាមគេទៀតផង

«អឹម...ខ្ញុំយល់ហើយ»រាងតូចនិយាយព្រមទាំងងក់ក្បាលប្រាប់ថាយល់ ហើយក៏ងាកមុខចេញមើលទៅខាងក្រៅសង្ងំបង្ហូរទឹកភ្នែកម្នាក់អែងស្ងាត់ៗ ដោយមិនអោយរាងក្រាសបានដឹងថាខ្លួនយំឡើយ

មួយសន្ទុះក្រោយមកឡានសេរីទំនើបដែរjungkookបើក៏មកឈប់នៅផ្ទះមួយខ្នងក្បែរម៉ាត់សមុទ្រ ហើយនេះក៏ជាពេលយប់ជ្រៅណាស់ទៅហើយ taeក្រោយពីរសង្ងំបង្ហូរទឹកភ្នែកម្នាក់អែងនោះក៏ភ្លេចខ្លួនគេងលក់តាំងពីរស្មើណាក៏មិនដឹង

«ន៎ែ...ក្រោកឡើង ចង់ដេកងាប់ដល់កាលនឹង»រាងក្រាសស្រែកដាសរាងតូចដោយសម្លេងមួម៉ៅ គេខំបើកឡានហត់សឹងអីទម្រាំតែមកដល់ចេះមកគេងយ៉ាងមានក្តីសុខចឹងមិចនឹងបានទៅ ត្រូវតែរឿងរកចេញទើបបាន

«ន៎ែ!ថ្លង់ទេអី...ហ៉ើយមិចក៏ក្តៅខ្លួនខ្លាំងម្លេះ មិនកើតទេ»រាងក្រាសរៀបនឹងទាញដៃរាងតូចអោយចេញពីរក្នុងឡានទៅហើយ តែក៏ដឹងថារាងតូចឡើងកម្តៅក្តៅខ្លាំងណាស់

បន្ទាប់ពីរយករាងតូចចូលមកដល់ក្នុងបន្ទប់ហើយនាយក៏ប្រញ៉ាប់យកទឹកមកជូតខ្លួនអោយរាងតូច ទម្រាំតែជូតខ្លួនអោយtaeរួចរាល់យប់ក៏កាន់តែជ្រៅហើយណាមួយខ្លួនរបស់taeក៏រាងថយកម្តៅខ្លះទៅហើយទើបរាងក្រាស
សម្រាចចិត្តគេងដោយទាញរាងតូចយកមកអោបជាប់ទ្រូង

# ពេលព្រឹក🌅

ពន្លឺព្រះអាទិត្យជះចូលមកតាមបង្អួចមកប៉ះនឹងផ្ទៃមុខរបស់taeធ្វើអោយគេប្រញ៉ាប់លើកដៃមកបាំងពន្លឺដែរជះមកប៉ះនឹងភ្នែក

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now